ម៉ាក់ទើបនឹងស្លាប់ឥឡូវកូនត្រូវលាប៉ាទៅកូរ៉េទៀត

រឿងរ៉ាវ​ជីវិត​របស់​មនុស្ស​នៅ​លើ​លោក​នេះ​មាន​វាសនា​ខុស​ៗ​គ្នា អ្នកខ្លះ​កើតមក​ចំ​ខ្សែ​រាជវង្ស (​ស្តេច​) ខ្លះ​កើតមក​ក្នុង​ត្រកូល​អភិជន​មានទ្រព្យ​សម្បត្តិ​ហូរហៀរ តែ​អ្នកខ្លះ​ក៍កើត​មាន​ក្នុង​ជីវភាព​ក្រីក្រ​លំបាក​វេទនា ។

ជាក់ស្តែង​គណនី​ហ្វេ​ស​ប៊ុ​ក​ដែល​មានឈ្មោះ​«Nhom Davna» បាន​សរសេរ​នៅ​លើ​បណ្តាញ​សង្គម​ដោយ​បង្ហាញ​ពី​អារម្មណ៍​ដ៍​ខ្លោចផ្សា ខណៈ​ម្តាយ​នាង​ទើបនឹង​ស្លាប់​មិន​បាន​ប៉ុន្មាន​ផង នាង​ក៍​ត្រូវ​លា​ឪពុក​ទៅ​ធ្វើការ​នៅ​ប្រទេស​កូរ៉េ​ទៀត ដើម្បី​យក​លុយ​មក​ផ្គត់ផ្គង់​ក្រុម​គ្រួសារ​ដែល​កំពុង​ជួបនឹង​ការ​លំបាក ។ នាង​បាន​សរសេរ​បញ្ជាក់​យ៉ាង​ដូច្នេះ​«​លា​ប៉ា​ទៅ​កូរ៉េ ​នរណា​យល់​អារម្មណ៍​មួយ​នេះ?ម៉ាក់​ទើប​ស្លាប់ ត្រូវ​បង្ខំចិត្ត​បែក​ពី​គ្រួសារ​​អត់​ពី​ម៉ាក់​ទៅ​កូន​មាន​តែ​ប៉ា​ដែល​ជា​ម្លប់​នៃ​កូន​ៗ កូន​ឈាន​ជើង​ចេញពីផ្ទះ​ម្តងនេះ​វា​ជា​លើក​ទី​2 ប៉ា​ត្រូវ​ថែ​សុខភាព​កុំ​គិត​ច្រើន​ណា​ប៉ា មើលថែ​ប្អូន​ៗ​ជំនួស​កូន​ផង មិនយូរ​ទេ​កូន​ហ្នឹង​ត្រឡប់​ទៅ​ជួបជុំ​គ្រួសារ​យើង​វិញ​ កូន​ដឹង​ថា​វា​លំបាក​ខ្លាំង​ចំពោះ​ប៉ា​…..​តែ​កូន​ធ្វើ​ដើម្បី​គ្រួសារ​យើង ដើម្បី​ក្តី​ស្រមៃ​ម៉ាក់​ លើក​ទី​មួយ​ដែល​មក​ដល់​ប្រទេស​កូរ៉េ ទី​27/04/2017 លើក​ទី​ពីរ 27/10/2017 វា​ពិតជា​រឿង​ដែល​ចៃដន្យ​ពេក​ហើយ ត្រឹម​រយៈពេល​6​ខែ​គត់ ខ្ញុំ​ត្រូវ​បាត់បង់​មនុស្ស​ជាទី​ស្រលាញ់​»​។