គ្រាន់​តែ​រឿង​រៀប​ការ​ប្រុស​ស្រលាញ់​ប្រុស​សោះ​ ប៉ះពាល់ដល់សង្គមខ្លាំងណាស់មែនទេ ខ្ញុំមិនមែនជាអ្នក សេពគប់គ្រឿងញៀន ក្មេងពាល លួច ឆក់ ប្លន់

សារ​ហ្វេសប៊ុក ពីយុវជន​ដែល​រៀប​ការ​ប្រុស​ជា​​មួយ​ប្រុស ” គ្រាន់​តែ​រឿង​ប្រុស​ស្រលាញ់​ប្រុ​ស​សោះ ប៉ះពាល់​ដល់​សង្គម​ខ្លាំង​ណាស់​មែ​ន​ទេ ខ្ញុំ​មិន​មែន​ជា​អ្នក សេពគប់​គ្រឿង​ញៀ​ន ក្មេងពាល លួច ឆក់ ប្លន់..” ជាក់ស្តែង​កាល​ពី​ថ្ងៃ​ទី​០៣ ខែ​កុម្ភៈ ឆ្នាំ​២០១៨ មាន​អាពាហ៍ពិពា​ហ៍ មួយ​បាន​ប្រារព្ធ​ធ្វើ​ឡើង នៅ​គេហដ្ឋាន​កូនកម្លោះ​ជនជាតិ​ខ្មែរ​ផ្ទាល់​តែ​ម្ត​ង ។ កូន​​ក​ម្លោះ​​ជន​ជាតិ​ខ្មែរ​​ដែល​​បាន​​សម្រេច​រៀប​​អាពាហ៍​ពិពាហ៍​​ជា​មួយ​នឹង​​បុរស​​បរទេស​ជា​​ជន​ជាតិ​​បារាំង​។ ដោយ​កូន​កម្លោះ​រូប​​នេះ​មា​ន​ឈ្មោះ លឹ​ក ចន្ទ​រតនា អាយុ​​២៣​ឆ្នាំ រស់​នៅ​ភូមិ​​រការ​​កណ្តាល​​ទី​​២ សង្កាត់​​រការ​​កណ្តាល ក្រុង​​ក្រចេះ ជា​​កូន​​ទី​​២​​ក្នុង​​ចំណោម​​បង​ប្អូន​​៣​នាក់ មាន​​ឱ​ពុក​​ជា​​គ្រូ​បង្រៀន​​ចំណែក​ឯ​​ម្តាយ​ជា​​អ្នក​​លក់​ដូរ ។

តែ​កូន​កម្លោះ​ម្នាក់​នេះ​ហាក់​មិន​សប្បាយ​ចិត្ត​ទាល់​តែ​សោះ​ប្រហែល​ជា​មានរឿង​អ្វី​នៅ​ពី​ក្រោ​យ​មង្គល​ការ របស់​ពួក​គេ​ហើយ បានជា​គាត់​បាន​បង្ហោះ​សារ​ដ៏​ក្រៀមក្រំ​មួយ​ក្នុង​ហ្វេស​ប៊ុក​របស់​គាត់​ថា៖ ” គ្រាន់​តែ​រឿង​ប្រុស​ស្រលាញ់​ប្រុស​សោះ ប៉ះ​ពាល់​ដល់​សង្គម​ខ្លាំង​ណាស់​មែន​ទេ​ទាំង​ដែរ​ខ្ញុំ មិន​មែន​ជា​អ្នក សេពគប់​គ្រឿ​ង​ញៀន ក្មេង​ពាល លួច ឆក់ ប្លន់..”

កូន​កម្លោះ​ម្នាក់​នេះ​បាន​បន្ថែម​ទៀត​ថា៖ “អាពា​ហ៍ពិពាហ៍​ជា​ការ​ព្រម​ព្រៀង​រវាង​មនុស្ស​ពីរ​នាក់ ជា​ការ សន្យា​កាន់​ដៃ​គ្នា​ដើរ​លើ​វិថីជីវិត​រួម​គ្នា ជា​ការ​ត្រៀម ខ្លួន​ទទួល​យកលទ្ធ​ផលវិជ្ជ​មាន​​ឬ​អវិ​ជ្ជមាន​នៃក្តី​ស្រលាញ់​ដែល​ខ្លួន​ជ្រើស​រើស​ដូច្នេះ ហ៊ាន​ទទួល​នូវ​អ្វី​ដែល​អ្នក​សម្រេច​ចិត្ត ព្រោះ​ការ​រស់​នៅ​ជីវិត​រួម​គ្នា​នេះ​យូរ​ជាង​រយះ​ពេល​ដែល​យើង​ធ្លាប់​រស់​នៅ​ម្នាក់​ឯង..!”តើ​អ្នក​ទាំង​អស់​គ្នា​យល់​យ៉ាង​ណា​ដែរ​ចំពោះ​កា​រ​លើក​ឡើង​របស់​កូន​កម្លោះ​ម្នាក់​នេះ? តើ​គាត់​ធ្វើ​ដូច​នេះ​ខុស​មែន​ទេ? តើវា​ប៉ះ​ពាល់​ដល់​សង្គម​ខ្លាំង​ណាស់​មែន​រឺ ?