ម្ចាស់​សំណង់​ស្រប​ច្បាប់ ចិត្តសឿង ប្តឹង​ លោ​ក ចេ​ង មុន្នី​រ៉ា ចៅ​ហ្វាយ​ខណ្ឌ​ច្បារអំ​ពៅ

ម្ចាស់​ទីតាំង​សំណង់​ស្របច្បាប់ លោក សេង សិទ្ធ​គុណ និង​លោក សេង បញ្ញា​រិ​ទ្ធ ជា​បង​ប្អូន​​បង្កើត បាន​បង្ខំ​ចិត្តនឹង​ដាក់​ពាក្យ​ប្តឹង លោ​ក ចេ​ង មុន្នី​រ៉ា អភិបាល​នៃ​គណៈ​អភិបាល​ខ​ណ្ឌ​​ច្បារ​អំពៅ ទៅ​ព្រះរាជអាជ្ញា​នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ករណី​ប្រើ​អំណា​ច​​ផ្ដាច់​ការ បញ្ជា​កូនចៅ​សមត្ថកិច្ច​សណ្ដាប់​ធ្នា​ប់​ខណ្ឌ ចុះ​មក​ចាប់​យក​សម្ភារៈ​គ្រឿងសំណង់ ក៏​ដូច​ជា​រថយន្ត​ស្ទួ​ច និង​ផ្អាក​សំណង់ ដោយ​គ្មាន​ការ​ជូនដំណឹង​ជា​មុន ឬ​ចេញ​នូវ​លិខិត​ផ្អាក​សាងសង់​ណាមួយ​ជា​ផ្លូវការ កាលពី​ព្រឹក​ថ្ងៃ​សៅរ៍ ៣​រោច ខែមាឃ ឆ្នាំរកា នព្វស័ក ព​.​ស​.២៥៦១ ត្រូវ​នឹង​ថ្ងៃ​ទី​៣ ខែ​កុ​ម្ភះ ឆ្នាំ​២០១៨ ទាំង​តក់ក្រហល់ ដោយ​កំហឹង​គុំ​គួ​ន​។ លោក សេង បញ្ញា​រិ​ទ្ធ បាន​ថ្លែង​បែប​នេះ កាលពី​រសៀ​ល​ថ្ងៃ​ដ​ដែរ​នេះ បន្ទាប់​ពី​សំណង់​របស់​គាត់​ត្រូវ​បាន​អាជ្ញាធរ​ប្រើ​អំណាច​ផ្ដាច់​ការ និង​មិន​បាន​គោរព​ដល់​សិទ្ធិ​ការ​រស់នៅ​របស់​ប្រជាពលរដ្ឋ បង្ហាញ​ពី​ការ​ធ្វើ​នេះ​កើតឡើង​ដោយ​កំហឹង​ឬ​បម្រើ​ឲ្យ​ផលប្រយោជន៍​ពី​ភាគី​ណាមួយ ក្នុង​នោះ​សូ​ម្បី​តែ​លោក ណុ​ប ផា អភិបាលរង​ខណ្ឌ​ដឹកនាំ​កម្លាំង​ចុះ​មក​អនុវត្ត​ផ្ទាល់ បាន​និយាយ​ទាំង​កម្រោល​ថា លោក​ចេ​ង មុន្នី​រ៉ា អភិបាល​ខណ្ឌ​បញ្ជា​ឲ្យ​ចាប់​យក​ទាំងអស់​។

ម្ចាស់​សំណង់​បន្ត​ថា​៖ ប្រសិនបើ​មានការ​ជូន​ដំណឹង​ឬ​លិខិត​ឲ្យ​ផ្អាក​សំណង់​ជា​បណ្ដោះ​អា​ស​ន្ន​យក​មក​បង្ហាញ លោក​មិន​ជំទាស់​ទេ ត្រូវ​អនុវត្ត​តាម សមត្ថកិច្ច អាជ្ញាធរ ដែនដី ក្នុង​នាម​ជា​ពលរដ្ឋ រស់នៅ​ក្នុង​ប្រទេស​គ្រប់គ្រង​ដោយ​ច្បាប់ (​នីតិរដ្ឋ​)​ដែល​កំពុង​មានការ​អភិវ​ឌ្ឍន៍ ពិសេស​ប្រមុខ​រាជរដ្ឋាភិបាល បាន​ជំរុញ​ឲ្យ​មានការ​លើកកម្ពស់​និង​ផ្តល់​កម្លាំងចិត្ត​ទៅ​លើ​ការ​វិនិយោគ​វិស័យ​សំណង់​ផង​នោះ ។ ម្ចាស់​សំណង់​បាន​បញ្ជាក់​ថា​៖ បើ​មាន​លិខិត​ស្នាម​ឲ្យ​ផ្អាក​ត្រឹមត្រូវ​ខ្ញុំ​សុខចិត្ត​បញ្ឈប់​ការ​សាងសង់ ទោះជា​អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ ចេញ​លិខិតអនុញ្ញាត​ឲ្យ​ពួក​ខ្ញុំ​សាងសង់​លំនៅ​ដ្ឋា​ន​តាម​ភាព​ដូច​ដើម​វិញ​ក៏​ដោយ​។ តាម​ពិត​ខ្ញុំ​មិន​យល់​ហេតុ​អ្វី​អភិបាល​ខណ្ឌ​មិន​អនុវត្ត​តាម លិខិតអនុញ្ញាត​ពី​លោក​អភិបាល​រាជធានី​ភ្នំពេញ ចុះ​នៅ​ថ្ងៃ​ទី​៩ ខែ​មក​រា ឆ្នាំ​២០១៨ ..​? ក៏​ដូច​ជា​ការ​ប្រាប់​តាម​ទូរស័ព្ទ​បន្ថែម​ទៀត​ពី​លោក​អភិបាល ឃួ​ង ស្រេង មក​កាន់​លោក​អភិបាល​ខណ្ឌ​ច្បារ​អំពៅ? លោក ចេ​ង មុន្នី​រ៉ា អភិបាល​នៃ​គណៈ​អភិបាល​ខណ្ឌ​ច្បារ​អំពៅ ផ្ទុយ​ទៅ​វិញ​គាត់​បាន​ត្រឹម​និយាយ​របៀប​ខ្វះ​ការ​ទទួលខុសត្រូវ​ថា ការ​បញ្ជា​តាម​ទូរស័ព្ទ​របស់​លោក​អភិបាល​រាជធានី​ភ្នំពេញ​នេះ មិន​អាច​យក​ជា​ផ្លូវការ​បាន​។

ប្រភព​គួរ​អោយ​ជឿ​ទុកចិត្ត​បាន​ធ្លោយ​ថា​៖​អភិបាល​ខណ្ឌ​ច្បារ​អំពៅ អាច​នឹង​ពាក់ព័ន្ធ​និង​បញ្ហា​ទឹកចិត្ត ឬ​ផលប្រយោជន៍​ណាមួយ​ពី​ភាគី​ម្ខាង​ទៀត ។​ក្នុង​នោះ​ក៏​មានការ​លើក​ឡើង​ថា សូ​ម្បី​តែ​លោក ណុ​ប ផា អភិបាលរង​ខណ្ឌ ដឹកនាំ​កម្លាំង​ទៅ​ចាប់​យក​សំភារៈ ផ្អាក​សំណង់ ក៏​ជា​សាច់ញាតិ​នៃ​ភាគី​ម្ខាង​ទៀត ទើប​ដំណោះ​ស្រាយ​គ្មាន​ភាព​ធូរស្រាល មាន​ន័យ​ថា​អាជ្ញាធ​រ​​ខណ្ឌ​គ្មាន​ចេតនា​ដោះស្រាយ ឲ្យ​មាន​តម្លា​ភា​ព ដើម្បី​ដោះ​បន្ទុក​ទំនាស់ បែរជា​ប្រឹង​ដាក់បន្ទុ​ក​​ក្នុង​ប្រយោជន៍ ពី​រឿង​តូច ឬ​ទំនាស់​ត្រូវ​បាន​បញ្ចប់ ដោយ​មាន​ឯកសារ​ច្បាស់លាស់​រួច​ទៅ​ហើយ ស្រាប់តែ គាត់​ព្យាយាម​គាស់កកាយ​ឡើង​វិញ បង្កើត​ជា​បញ្ហា ហើយ​លើក​ហេតុផ​ល​​នេះ ហេតុផល​នោះ ជំរុញ​ឲ្យ​ទៅ​ខាង​សាលា​រាជធានី​ភ្នំពេញ ដល់​សាលា​រាជធានី​ភ្នំពេញ អនុញ្ញាត​ហើយ​បន្ត​ផ្អាក​សំណង់​មានច្បាប់​ដដែល ។

ម្ចាស់​សំណង់​លើក​ថា​៖ ពេល​ខ្លះ​ធ្វើ​ដោយ​កំហឹង ស្រប​ពេល​អំណាច​មាននៅ​ក្នុង​ដៃ ក្នុង​នាម​ជា​អាជ្ញាធរ​ដែនដី ។ ម្ចាស់​សំណង់​បាន​គូសបញ្ជាក់​ថា​៖ នេះ​សម្រាប់​ពួក​ខ្ញុំ ជា​អ្នក​គោរព​ច្បាប់ និង​ជា​អ្នកធ្វើការ​ប៉ុណ្ណឹង​ផង នៅ​អាជ្ញាធរ​គាត់​ប្រើ​អំណាច​បំពាន ចុះ​ទម្រាំ​ពលរដ្ឋ​ដែល​ខ្លះ​ទៀត​មិនសូវ​យល់​អំពី​ផ្លូវច្បាប់ មិនដឹង​ជា​ពួក​គាត់​ប្រឈម​និង​ទ​ង្វើ​បែប​នេះ​ដល់​កម្រិត​នេះ​បែប​ណា​..​? អ្នក​ជិតខាង​ដែល​បានឃើញ​ហេតុការណ៍​នេះ​ទទួលស្គាល់​ថា​៖ អាជ្ញាធរ​ខណ្ឌ​ច្បារ​អំពៅ បាន​ប្រើ​សិទ្ធិ​របស់​ខ្លួន ក្នុង​នាម​រដ្ឋអំណាច​បំពាន​ទៅ​លើ​សិទ្ធិ​រស់នៅ​របស់​ពលរដ្ឋ បែប​ជា​វប្ប​ធ​ម៍​ធ្វើ​ជា​ទំលាប់​អាក្រក់​ធ្លាប់ អនុវត្ត​កន្លង​ទៅ ទាំង​បំពាន​ក៏​ដូច​បម្រើ​ឲ្យ​ភាគី​ខ្លួន​ត្រូវ​រូ​វ ដោយ​មិន​បាន​ថ្លឹងថ្លែង រកហេតុ​និង​ផល ដើម្បី​ជា​នីតិវិធី​តាម​ផ្លូវច្បាប់ ។

ចំពោះ​ករណី​ព្រឹក​មិ​ញ​នេះ ប្រជាពលរដ្ឋ​បាន​រិះគន់​ថា ៖ លោក អភិបាល​ខណ្ឌ​ច្បារ​អំពៅ បញ្ជា​ឲ្យ​លោក ណុ​ប ផា ដឹកនាំ​កម្លាំង​មក​ឃាត់​សំណង់ ចាប់​យក​សម្ភារៈ និង​រថយន្ត​ស្ទួ​ច ដោយ​គ្មាន​ការ​ជូនដំណឹង​ដល់​ម្ចាស់​ទីតាំង​ជា​មុន ឬ​គ្មាន​លិខិត​ឲ្យ​ផ្អាក​សំណង់​ជា​បណ្ដោះអាសន្ន គឺជា​ទម្លាប់​នៃ​អំពី​ខុសច្បាប់​ទាំងស្រុង​។ ដូច្នេះ​អាជ្ញាធរ​ខណ្ឌ​គួរ​បោះបង់​វប្ប​ធ​ម៍​មិន​គប្បី មិនមែន​ជា​ផ្លូវច្បាប់​នេះ​ចោល​ទៅ ? សម្រាប់​ពួក​ខ្ញុំ​ជា​ប្រជាពលរដ្ឋ​វិញ ចង់​ឲ្យ​អាជ្ញាធរ​មុន​និង​ធ្វើការ​ទប់ស្កាត់ បង្ក្រាប បទល្មើស ការ​ផ្អាក​សំណង់ មានច្បាប់ ឬ​អត់​ច្បាប់ គួរ​ឈរ​លើ​មូលដ្ឋាន «​ទិដ្ឋភាព​សង្គម​…​ទិដ្ឋភាព​ច្បាប់​…​និង​ទិដ្ឋភាព​នយោបាយ » មិនមែន​គ្រាន់តែ​បញ្ចេញ​សកម្មភាព​ដឹកនាំ​មន្ត្រីរាជការ មហាជ​ន រើស​សំរាម ..​ការ​ហាមឃាត់​រថយន្ត​ធុន​ធំ ហើយ​ជា​លទ្ធផល​បញ្ជាក់​ថា​មាន​ស្នាដៃ​នោះ​ទេ ។

ប្រជាពលរដ្ឋ​គាំទ្រ ចំពោះ​ករណី​បំផុសគំនិត​ប្រជាពលរដ្ឋ​ឲ្យ​ចូលរួម​សម្អាត​ទីក្រុង រៀបចំ​សណ្តាប់ធ្នាប់ ហាមឃាត់​សំណង់​អត់​ច្បាប់ ទប់ស្កាត​រថយន្ត​ធុន​ធំ​ចូល​ក្រុង និង​រក្សា​សន្តិសុខ សណ្ដាប់ធ្នាប់​ក្នុង​មូលដ្ឋាន ប៉ុន្តែ​កុំ​យក​វិធី​ឃាត់​រថយន្ត​ធុន​ធំ​ដឹក​គ្រួ​ស ខ្សាច់ ដី គ្រឿងសំណង់ ទំនិញ ។​ល​។​..​ជា​ការ​ធ្វើ​ស្ថិតិ ដើម្បី​ឲ្យ​ស្គាល់​ម្ចាស់​ឡាន ..​ម្ចាស់​ក្រុមហ៊ុន ហើយ​ទាញ​យក​គោលបំណង​ឲ្យ​ម្ចាស់​ឡាន និង​ម្ចាស់​ក្រុមហ៊ុន​ស្គាល់​ខ្លួន​វិញ ដើម្បី​….​? នេះ​មិន​ទាន់​គិត​អំពី​សំណង់​អត់​ច្បាប់ សំណង់​មានច្បាប់ សុំ​ត្រឹម​សង្កាត់ ខណ្ឌ លាក់លៀម​មិន​មានការ​អនុញ្ញាត​ដល់​សាលា​រាជធានី​ភ្នំពេញ​នោះ​ផង ។ លោក សេង បញ្ញា​រិ​ទ្ធ បាន​សម្រេច​ចិត្តនឹង​ប្តឹង​អភិបាល​ខណ្ឌ​ច្បារ​អំពៅ​ទៅ​ព្រះរាជអាជ្ញា​នៃ​អយ្យការ​សាលាដំបូង​រាជធានី​ភ្នំពេញ ខណៈ​អភិបាល​រូប​នេះ​ប្រើ​អំណាច​រំ​លាភ​បំពាន​លើ​សិទ្ធិ​ពលរដ្ឋ​មក​ផ្អាក​សំណង់​ស្របច្បាប់​របស់​ខ្លួន​ដោយ​គ្មាន​ការ​ជូនដំណឹង​ជា​មុន​ឬ​មាន​លិខិត​ស្នាម​ឲ្យ​ផ្អាក​បណ្ដោះអាសន្ន​ជា​បែបបទ​រដ្ឋបាល​នោះ ។

ពាក់ព័ន្ធ​និង​ករណី​នេះ​លោក ចេ​ង មុន្នី​រ៉ា អភិ​បា​ល​នៃ​គណៈ​អភិបាល​ខណ្ឌ​ច្បារ​អំពៅ បាន​ប្រាប់​គេហទំព័រ ដំណឹងយប់មិញ ​តាម​ទូរ​ស័ព្ទ​ថា ៖​ករណី​ផ្អាក​សំណង់​នេះ​ដោយសារ​សំ​យ៉ាប​លយ​ចូល​ទៅ​ក្នុង​ដី​ភាគី​ម្ខាង​ទៀត ។ ក្នុង​នោះ​លោក​ក៏​បាន​បញ្ជាក់​ទៀត​ថា ៖ មាន​តំណាក់កាល​នៃ​ការ​សម្របសម្រួល​ច្រើន​ណា​ស់ មាន​ថ្នាក់​ខណ្ឌ ថ្នាក់​មន្ទីរ និង​ម្សិលមិញ​ថា្ន​ក់​រាជធានី ប៉ុន្តែ​ពុំ​ទទួល​បាន​លទ្ធផល ហើយ​ការ​សម្របសម្រួល​នៅ​ថ្នាក់​រាជធានី ឲ្យ​ផ្អាក​ការដ្ឋាន​សិន រង់ចាំ​ការ​សម្របសម្រួល​បន្ត​ទៀត ​៕