ក្មេងស្រី​ជនជាតិភាគតិចម្នាក់ ​ធ្វើអត្តឃាតចង.ក សម្លាប់ខ្លួន​ដោយ​​មិនដឹងមូលហេតុ

ខេត្តរតនគីរី ៖ ក្មេងស្រីជនជាតិភាគតិច​ម្នាក់បាន​ធ្វើអត្តឃាត​យក​ខ្សែ​អង្រឹង​ចង.ក បញ្ចប់ជីវិត​នៅ​នឹង​ធ្នឹម​ផ្ទះ​របស់ខ្លួនដោយ​ពុំ​ដឹង​មូលហេតុ បង្កការភ្ញាក់ផ្អើលកាលពីវេលាយប់ថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០ ១៨ នៅ​ចំណុច​​ភូមិ​តា​វែង ឃុំ​តា​វែង ស្រុក​តា​វែង ខេត្តរតនគីរី ។

តាមប្រភពនគរបាលមូលដ្ឋាន បានអោយដឹងថា ក្មេងស្រី​រងគ្រោះឈ្មោះ គ្លី​វ ញួ​ង អាយុ ១៥ឆ្នាំ ជនជាតិ​ព្រៅ រស់នៅ​ភូមិ​តា​វែង ឃុំ​តា​វែង ស្រុក​តា​វែង ។ ក្រោយកើតហេតុ នគរបាល​មូលដ្ឋាន​ចុះមក​ធ្វើ​កោសល្យវិច្ឆ័យ និង​ប្រគល់​សាកសព​ទៅ​ឲ្យ​សាច់ញាតិ​ធ្វើបុណ្យ​តាម​ប្រពៃណី​ជនជាតិ ៕