ប្រទះ​ឃើញ​សព​យុវតី​សិស្ស​សាលា​ម្នាក់​ដេក​ស្លាប់​ទាំង​អក្រាត​កាយ

ខេត្តរតនគិរី៖ មាន​ហេតុ​ការណ៍​ដ៏​ភ្ញាក់​ផ្អើល​មួយ​បាន​កើត​ឡើង​ដោយ​សារ​តែ​មាន​ប្រជា​ពល​រដ្ឋ​ប្រទះ​ឃើញ សព​យុវតី​សិស្ស​សាលា​ម្នាក់​ដេក​ស្លាប់​ទាំង​អក្រាតកាយ ក្នុងវាល​ស្មៅ​ជាប់​តូប​លក់​ចាប់​ហួយ ស្ថិតក្នុងភូមិ៤ សង្កាត់​កាចាញ ក្រុងបានលុង ខេត្តរតនគិរី ។ សព​​មា​ន​ឈ្មោះ អាត់ ស៊ីង ភេទស្រី អាយុ១៨ឆ្នាំ ជា​សិស្ស​ថ្នាក់​ទី​១២ រៀន​នៅ​វិទ្យាល័យ ហ៊ុន សែ​ន ភូមិ​ថ្មី ក្រុង​បាន​លុង​មាន​ទី​លំ​នៅ​ភូមិ ឃុំ​កើត​ហេតុ​ខាង​លើ ។

បើ​តាម​ឪពុក​ជន​រង​គ្រោះ ឈ្មោះ ស៊ុត អាត់ ជន​ជាតិ​គ្រឹង​រៀប​រាប់​ឲ្យ​ដឹង​ថា កូនស្រី​គាត់​(ស​ព)​តែង​តែ​ដេក​ក្នុង​តូប​លក់​ចាប់​ហួយ​ខាង​លើ​ម្នាក់​ឯង គឺមិនឡើង​ដេក​ផ្ទះ​នៅ​ក្រោយ​ជា​មួយ​ក្រុម​គ្រួសារ​នោះ​ទេ ។ នៅយប់​កើត​ហេតុ​នេះ​រូប​គាត់​មិន​បាន​ឮ​សូរ​សំឡេង​អ្វីគួរ​ឲ្យ​ចាប់​អារ​ម្មណ៍​ដែរ ប៉ុន្តែ​នៅ​ម៉ោង​ប្រហែល​៨​យប់​រូប​គាត់​ចូល​មក​ក្នុង​លក់​ហួយ មិនឃើញ​ដូច​សព្វ​ដង​ក៏​ដើរ​រក​ជុំ​វិញ​ផ្ទះ ។ លុះ​ដល់​ម៉ោង​៣​ទៀប​ភ្លឺ ថ្ងៃ​ទី​០២ ខែកុម្ភៈ ឆ្នាំ២០១៨ ស្រាប់តែឃើញ​ដេក​ស្លាប់​ក្នុង​វាល​ស្មៅ​ក្បែរ​តូប​លក់​ចាប់​ហួយ ទាំង​អក្រាត​កាយ​តែ​ម្តង ។ បើ​តាម​លោក ហាក់ ហ៊ន់ ព្រះរាជអាជ្ញារង អមសាលា​ដំបូង​ខេត្ត​រត​ន​គិរី ដឹក​នាំ​សមត្ថកិច្ច​នគរបាល​ជំនាញ នគរ​បាល​មូល​ដ្ឋាន​អាវុធ​ហត្ថ​មូល​ដ្ឋាន និងមន្ត្រី​សុ​ខា​ភិបាល ធ្វើកោសល្យ​វិច្ឆ័យ​សព​ហើយ​បាន​បញ្ជាក់​ថា ករណី​ខាង​លើ​នេះ​គឺ​ជា​ករណី​រំលោ​ភ​សំលាប់ ព្រោះ​នៅ​លើ​សព​មាន​ស្នាម​ច្របា​ច់​.ក និង​កន្លែង​កើត​ហេតុ​មាន​ស្នាម​ប្រតាយ​ប្រត​ប់​គ្នា ។ ក្រោយ​ពេល​ធ្វើ​កោសល្យ​វិច្ច័យ​រួម​សព​ត្រូវ​បាន​សមត្ថកិច្ច​ប្រគល់​ឲ្យ ក្រុម​គ្រួសារ​ធ្វើ​បុណ្យ​តា​ម​ប្រពៃណី​ជន​ជាតិ​នៅតាម​ប្រពៃណី ៕