រំលោភ​កូន​ស្រី​ខ្លួន​ឯង​បាន​សម្រេច​ជា​ច្រើន​ដង ទើប​បែក​ការ​ដល់​ម្ដាយ​ប្ដឹង​ឲ្យ​នគរបាល​ចាប់​ដាក់​ខ្នោះ

ខេត្ត​បន្ទាយ​មាន​ជ័យ ៖ ​លោក​វរសេនីយ៍​ទោ​ភឿ​ង ម៉ាន់សឹង្ហ នាយការិយាល័យ​នគរបាល​ព្រហ្ម​ទណ្ឌ​កំរិត​ធ្ងន់ សហការ​ជា​មួយ​អាជ្ញាធរ​មូល​ដ្ឋាន​ភូមិ​ក្បាល​ស្ពាន សង្កាត់ប៉ោយ​ប៉ែត​និ​ង កម្លាំង​នគរបាល​អធិការដ្ឋាន​ក្រុង​ប៉ោយ​ប៉ែត ចាំ​ស្ទាក់​ចាប់​ឃាត់​ខ្លួន​ជនសង្ស័យ​ដែល​ចាប់​រំលោភ​កូន​ខ្លួន​ឯង បាន​នៅ​វេលា​ម៉ោង​៩​និង​១​៥​នាទី​យប់​ថ្ងៃ​ទី​៣១​ខែ​មករា​ឆ្នាំ​២០១៨ ខណៈ​ពេល​ជន​សង្ស័យ ឆ្លង​ពី​ដី​ថៃ មកខ្មែរ​វិញ​ក្នុង​ភូ​មិ​សាស្ត្រ ក្រុង​ប៉ោយ​ប៉ែត ខេត្តបន្ទាយ​មាន​ជ័​យ ។
លោកវរសេនីយ៍ទោ ភឿង ម៉ាន់ នាយការិយា​ល័​យ​នគរបាលព្រហ្មទណ្ឌកំរិតធ្ងន់​បានបន្តឲ្យ​ដឹង​ថា៖ បន្ទាប់ពី​ទទួល​បណ្តឹង​ពី​ម្តាយ​ជន​រង​គ្រោះ​និង​ជា​ប្រពន្ធ​នោះ លោកឧត្តម​សេនីយ៍​ទោ​អាត់ ខែម ស្នង​ការនគរបាលខេត្ត និងមាន​ការ​សម្រប​សម្រួល​ពីលោកព្រះរាជ​អាជ្ញា​អម​សា​លា​ដំបូង​ខេត្ត​បន្ទាយ​មាន​ជ័យ គឺលោក​មា​ស ចាន់ពិសិដ្ឋ កម្លាំងនគរបាល​ការិយាល័យ​ព្រហ្ម​ទណ្ឌ​កំរិតធ្ងន់ សហការជាមួយ កម្លាំងន​គរ​​បាល​ក្រុងប៉ោយប៉ែត និងអាជ្ញាធរមូលដ្ឋាន បានធ្វើការចាំស្ទាក់ចាប់ជនល្មើសជាឪ​ពុក​ល្មោ​ភកាមម្នាក់តាំងពីម៉ោង២និង៣០នាទីរសៀល ដល់ម៉ោង៩និង១៥នាទីយប់​​ ថ្ងៃទី៣១ ខែមក​រា ឆ្នាំ២០១៨ ទើបជនល្មោភកាមនេះបាន ខ​ណៈ​ពេល​ដែល​អាជ្ញាធរថៃ ចាប់បញ្ជូន​ពល​ករ​ខ្មែរ​ដែល​ឆ្លង​ដែន​ខុស​ច្បាប់​ត្រឡប់​មកវិញ​តាម​ច្រក​ព្រំ​ដែន​អន្តរជាតិ​ប៉ោយ​ប៉ែត ។

លោកឧត្តមសេនីយ៍ត្រីសិទ្ធ ឡោះ ស្នងការរង ទទួល​ផែន​នគរបាល​ព្រហ្មទណ្ឌ បានឲ្យដឹង​ថា ជន​ល្មោភកាម​ចាប់​បង្ខំ​កូន​ស្រី​បង្កើត​ខ្លួន​ឯង ដែល​មាន​អាយុ​ទើប​១២​ឆ្នាំ​រំលោភ​បាន​សម្រេ​ច​ជា​ច្រើន​នោះ ឈ្មោះឈុន សារុំ អាយុ៣៤ឆ្នាំ នៅ​ភូមិព្រីងកោង ឃុំបុស្បូវ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ។

នៅ​ចំពោះ​មុខ​សមត្ថកិច្ច ជនសង្ស័យ​បាន​សារ​​ភា​​ពថា ខ្លួន​ពិតជា​បាន​ចាប់​បង្ខំ​កូន​ស្រី​បង្កើត​របស់​ខ្លួន​រំលោភ​ពិ​តប្រាកដ​មែន ទាំងនៅ​ស្រុក​ខ្មែរ​និង​នៅ​ថៃ ក្នុង​អំឡុង​ខែ​ឧសភា រហូតមក​ដ​ល់​ដើម​ខែ​ធ្នូ ឆ្នាំ​២០១៧​មក​ម្លេះ គឺបាន​សម្រេច​ជា​ច្រើន​ដង ​ខណៈ​ពេល​ប្រពន្ធ​មិន​នៅ​ផ្ទះ ក្រោ​ក​ទៅ​លក់​ដូរ​នៅ​ផ្សារ​ថៃ ហើយ​ខ្លួន​បាន​ដេក​ប្រឡែ​ង​លេង​ជា​មួយ​កូន​ស្រី រហូត​មាន​ចំណង់​អារម្មណ៍​ផ្លូវ​ភេទ ។

លោកឧត្តមសេនីយ៍ត្រី ស្នងការរង បាន​បញ្ជា​ក់​ថា ដោយ​ផ្អែក​ទៅ​លើ​ម្តាយ​ជនរងគ្រោះ​និង ចម្លើយ​សារ​ភាព​របស់​ជន​ល្មើស ឈ្មោះឈុន សារុំ រូបនេះ​ នៅថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០១៨​នេះ​ផង​ដែរ កម្លាំង​នគរបាលជំនាញ​ព្រហ្មទណ្ឌ​កំរិតធ្ងន់និងកសាងសំណុំរឿងបញ្ជូនខ្លួនទៅសាលាដំបូងខេត្ត​ ដើម្បីផ្ដន្ទាទោស​តាម​ផ្លូវ​ច្បា​ប់ ៕