ទទួលបានដំណឹងភ្លាមៗ លោក តេង សុីណូ អធិការ​ខណ្ឌ​មាន​ជ័យ បានបញ្ជាឲ្យ​សមត្ថ​កិច្ច​ប៉ុស្ដិ៍​បឹង​ទំ​ពុន​១ ចុះទៅបង្ក្រាបភ្លែត

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី៣១ ខែមករា​ ឆ្នាំ២០​១៨ លោកវរៈសេនី យ៍ឯកតេង សុីណូ អធិ​ការ​ខណ្ឌ​មាន​ជ័យ បានបញ្ជាអោយ​កម្លាំង​សម​ត្ថ​កិច្ច​ប៉ុស្ដិ៍​បឹង​ទំ​ពុន​១ ចុះទៅបង្ក្រាប​ទីតាំង​បញ្ជ​​ល់​​មាន់​និងល្បែ​ង​បៀរអាប៉ោង ស្ថិត​នៅ​ភូមិ​ចំរើន​​ផល ស​ង្កាត់បឹងទំពន់​១ ខណ្ឌ​មាន​ជ័យ​ ក្រោយពី​មាន​ការ​រាយការណ៍ពីប្រជាពលរដ្ឋ ។

ក្រោយពីទទួលបានព័ត៌មានថាមានល្បែងជល់មាន់១កន្លែងនៅក្នុងដីឡូទុកចោលក្នុងសង្កាត់បឹងទំពុន១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ លោ​កវរៈសេនីយ៍ឯកតេង សុីណូ អធិការ​ខណ្ឌ​មានជ័យបានបញ្ជា​កម្លាំង​អោយចុះទៅទី​តាំង នោះ ភ្លាមៗតែត្រូវជនញៀនល្បែងជល់មាន់ ខាងលើនេះរត់បាត់អស់ រួចលោកតេង សុីណូ ក៏បានបញ្ជាឲ្យកងកម្លាំងរបស់លោករុសរើរបស់របរដែលនៅសល់ក្នុងទីតាំងខាងលើមិនអោយមានបន្តទៀត ។

បើតាមកាបញ្ជាក់ពីលោកវរៈសេនីយ៍ឯក តេង សុីណូបានអោយដឹងថាទីតាំងខាងលើគឺជាកន្លែងដីឡូដែលម្ចាស់ទៅចោលហើយក្រុមញៀនល្បែងខាងលើឆ្លៀតឱកាស់លួចជល់ម្តងម្កាលពេលនេះលោកនិងអោយកម្លាំងប៉ុស្តិ៍តាមមើលទីតាំនេះអោយជាប់ជាប្រចាំមិនអោយ មានបន្តទៀតឡើយ ។

នៅក្នុងការចុះបង្ក្រាបនេះកម្លាំងសមត្ថកិច្ចដកហូតបានវត្ថុតាំងរួមមាន៖
១ / មាន់ចំនួន ២ក្បាល
២/ ជញ្ជឹង ១
៣/ ស៊ុមសម្រាប់ក្រុងមាន់១
៤/ ស្កត់សម្រាប់រុំ ១ចំនួន ៕