ម្ចាស់​ដី​កំពុង​ប្តឹង​ទប់​ស្កាត់​ទៅ​ក្រសួង រងចាំ​ដោះ​ស្រាយ បែរ​ជា​មាន​មន្ត្រី នាំគ្នា​ទៅ​បោះ​បង្គោ​ល​ពេញ​ដី​ទាំង​យប់​ទាំង​ថ្ងៃ

ភ្នំពេញ៖ យោង​តាម​សេចក្តី​រាយ​ការណ៍ របស់​ប្រជា​ពលរដ្ឋ​បាន​ឱ្យ​ដឹង​ថា កាលពីព្រឹក​ថ្ងៃ​ទី​២៧ ខែ​មករា រហូត​មក​ដល់​ថ្ងៃ​ទី​៣០ ខែ​មករា ឆ្នាំ​២០១៨ មាន​មនុស្ស​មួយ​ក្រុម មាន​កម្មករ និង​កម្លាំង​ប្រដាប់​អាវុធ​ផង ដែលមាន​ការ​ដឹក​នាំ​ដោយ អភិបាល​រង​ខណ្ឌ​ចំការ​មន​ម្នាក់ ឈ្មោះ សំណាង និងឈ្មោះ សឿន បាននាំគ្នា ធ្វើសកម្មភាព បោះបង្គោលព្រុំដី ទាំងយប់​ទាំ​ង​ថ្ងៃ​ចំនួនជិត​២០​បង្គោល នៅចំណុចភូមិចុង​ថ្នល់ សង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ ដែល​ជា​ដី​កំពុង​មាន​ទំនាស់ និង​រង​ចាំការដោះស្រាយនៅ ក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណ​ង់។

ប្រភពពី​ក្រុមកម្មករ​ដែលត្រូវគេជួ​ល​ឱ្យ​ដាំប​ង្គោ​​ល​ទាំងអស់ ថ្លែងថា ពួកគាត់ស្គាល់ត្រឹមថា បុរ​ស​ដែលជួលពួកគាត់នោះ ឈ្មោះ សំណាង មា​ន​តួនាទីជាអភិបាលរងខណ្ឌចំការមន និងមាន​ឈ្មោះ សឿន ជាអ្នកគក់ជេដី ។ កម្មករទាំងអស់នោះបាន ឱ្យដឹងថា នៅពេល បោះ​បង្គោលក៏មានពលរដ្ឋ អ្នកចាំដីមក សួរនាំ​ដែរ តែត្រូវគេគំរាមចាប់ ក៏ពលរដ្ឋទាំងនោះចា​ក​ចេញអស់ទៅ។

យោងតាមការអះអាងរបស់លោក អុំ រម្យ អតី​ត​មេឃុំ​ពន្សាំង បានបញ្ជាក់ថា កាលពីព្រឹក​ថ្ងៃ​សៅរ៍ទី២៧ ខែមករា ឆ្នាំ២០១៨ ឈ្មោះ សាត សឿង ដែលជាអ្នកគក់ជេ រៀបដីនៅចំណុច​ខា​ងលើនោះ បានហៅលោក​ឱ្យ​ទៅ​ជួយចង្អុល​ព្រុំ​ដី ដើម្បីបោះបង្គោលមែន ។
លោកបន្ដថា អ្នកដែលដឹកនាំកម្មករ និងកងក​ម្លាំ​ង​ប្រដាប់អាវុធ មកបោះបង្គោលនោះ​មាន​ឈ្មោះ កែវ សំណាង ជាអភិបាលរង​ខណ្ឌចំកា​រមន និងឈ្មោះ សាត សឿន ជាអ្នកកគ់ជេដី។

លោក អុំ រម្យ បានបន្ថែមថា ក្នុងនាមលោកជា​អតីតមេឃុំពន្សាំង និងជាអ្នកធ្លាប់រៀបចំដីនោះ លក់ឱ្យទៅឈ្មោះ សាត សឿន លោកបានចុះ​ទៅ​ចង្អុល​បង្ហាញ​ព្រុំ តាមដែលលោកធ្លាប់​ដឹង​មែន ។ ចំពោះមូល​ហេតុ​ដែល​មាន​អភិបាល​រង​ខណ្ឌ​ចំការ​មន ទៅដឹកនាំមនុស្ស​ឱ្យបោះ​បង្គោ​ល​ព្រុំដីនៅក្នុងទឹកដីខណ្ឌព្រែកព្នៅ បែបនេះ​លោក​ក៏​អត់​ដឹង​ដែរ ព្រោះលោកមិន​មែន​ជា​មន្ត្រី​ទៀតទេ បានត្រឹមតែអនុវត្ត​តាម​តែ​គេ​ចង់​បាន​ប៉ុណ្ណោះ។

ពាក់ព័ន្ធនឹងបញ្ហានេះ យើងមិនទាន់​អាចសុំ​កា​រ​បញ្ជាក់​ពី​លោក កែវ សំណាង អភិបាលរង​ខ​ណ្ឌ​ចំការមន​បាន​ទេ ដោយ​សារ​ទូរស័ព្ទ លោ​ក​ហៅ​ចូល​ហើយ គ្មាន​អ្នក​ទទួល ។

ដោយឡែកបើយោងតាម ពាក្យបណ្តឹងតវ៉ា និ​ងសុំទប់ស្កាត់ការស្នើសុំចុះបញ្ជីចេញទុតិយតានូវប័ណ្ណសម្គាល់សិទ្ធិកាន់កាប់អចលនទ្រព្យ ចុះ​ថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៨ របស់ លោក​ស្រី អ៊ិន សុភារី ដែលអះអាងថា ខ្លួនជាម្ចាស់ដី គោរពជូន ឯកឧត្តម ទេសរដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួង រៀបចំដែនដី នគរូបនីយកម្ម និង​សំណង់ បានស្នើសុំ ឱ្យក្រសួងនេះកុំឱ្យ​ចេ​ញប័ណ្ណទុតិយតា លើដីចំនួន ០៨ ប័ណ្ណ ដែល​មាន​ទំហំ ៣០ហិកតា ស្ថិតក្នុងភូមិភូមិចុងថ្នល់ សង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ ។

នៅក្នុងលិខិតនោះ លោកស្រី អ៊ិន សុភារី ក៏បា​ន​ស្នើឱ្យក្រសួងកោះហៅ ឈ្មោះ ខូវ លីបាក់ និ​ងឈ្មោះស៊ី ជិនម៉ូវ ទៅបំភ្លឺបំភ្លឺតទល់​មុខគ្នា​នៅ​​ចំពោះ​មុខ​មន្ត្រី​ពាក់ព័ន្ធ​ក្នុង​ការដោះ​​ស្រាយ​វិវា​​ទ​​ដីធ្លី នៅក្រសួងផងដែរ ។ ការប្តឹងតវ៉ា និងសុំឱ្យក្រសួងទប់​ស្កាត់ការ​ចុះ​បញ្ជី​ចេញ​ទុតិយតានូវ​ប័ណ្ណ​សម្គាល់​សិទ្ធិកាន់​កាប់​អចលនទ្រព្យ ឱ្យទៅឈ្មោះ ខូវ លីបាក់ និង​ឈ្មោះ ស៊ី ជិនម៉ូវ ទៅក្រសួងនោះ គឺលោ​ក​​ស្រីអ៊ិន សុភារី បានអះអាងថាដីចំនួន០៨​ប័​ណ្ណទំហំ៣០ហិក​តា ​នោះ​ជាដីរួមភូមិដែល​មានប្រ​ជា​ពលរដ្ឋ ចំនួន ១៧០​គ្រួសារ បានផ្តិតមេដៃ លក់ឱ្យលោកស្រីកាលពីអំឡុងចុងឆ្នាំ២០១៦ ដោយ​មានលិខិ​តបញ្ជាក់ចុះថ្ងៃទី១៤ ខែធ្នូ ឆ្នាំ​២០១៦ អមជាមួយស្នាមេ​ដៃរបស់ពល​រដ្ឋ​ម្ចា​ស់​ដី​ផង​ដែរ ។

លោកស្រី អ៊ិន សុភារី បានសំណូមពរឱ្យ ឯក​ឧត្តម ទេសរដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួង រៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ជួយ​អន្តរាគមន៍រកយុត្តិធម៌ដល់លោកស្រីជាម្ចាស់ដីស្របច្បាប់ផង ។

សូមបញ្ជាក់ផងដែរថា កាលពីពេលកន្លងទៅ ក៏មានលោកស្រី នេត ណារី ដែលអះអាងថា ខ្លួនជាម្ចាស់ដីនៅចំណុចខាងលើ បានដាក់​ពា​ក្យ​ប្តឹងទប់ស្កាត់ទៅ ក្រសួងរៀបចំដែនដី​នគរូ​ប​នីយកម្ម និងសំណង់ ដើម្បីរងចាំដោះ​ស្រាយ​ផង​ដែរ តែនៅមិនទាន់មាន​ដំណោះ​ស្រាយ​នៅ​ឡើយ​ទេ ។ កាលពីអំឡុងដើមឆ្នាំ២០១៧មានតំណាង​ប្រ​ជា​ពលរដ្ឋជាច្រើនគ្រួសារប្រធានភូមិ អនុប្រធា​ន​ភូមិ ចំនួន ៧ភូមិ និងមានលោកស្រី ឌី សា​រៀ​ម ជាអតីតចៅសង្កាត់ពន្សាំង បាននាំគ្នាធ្វើ​សន្និ​សីទលើដីទំនាស់ខាងលើនេះ ដោយបាន​អះអាងថា ពួកគាត់ពិតជាបាន លក់ដីរួមភូមិ សរុបជាង១០០ហិតា នៅចំណុចភូមិចុងថ្នល់ សង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ នោះទៅឱ្យ​ឈ្មោះ អ៊ិន សុភារី ដោយទទួលបានលុយ​ថ្លៃ​ដីគ្រប់ចំនួន យកទៅចែកគ្នា​នៅអំឡុងចុង​ឆ្នាំ​២០១៦ និងដើមឆ្នាំ២០១៧ ។ ពលរដ្ឋ​បាន​អះ​អាង​បន្ថែមថា ក្រោយ​ពី​ទិញ​ដី​ពីប្រជាពលរដ្ឋ​រួច លោកស្រី អ៊ិន សុភារី បាន​សង់រោងឱ្យពល​រដ្ឋចាំដីនោះថែមទៀតផង ៕