កម្លាំង​ចម្រុះ​របស់​គណៈបញ្ជាការ ឯកភាព​ខណ្ឌ​ដង្កោ ឃាត់​ខ្លួន​ជន​សង្ស័យ​៣​នាក់

ភ្នំពេញ៖ ជន​សង្ស័យ​៣​នាក់​ត្រូវ​បាន​កម្លាំង​ចម្រុះ​​របស់​គណៈ​បញ្ជា​ការ ឯក​ភាព​ខណ្ឌ​ដង្កោ ឃាត់​ខ្លួន ខណៈពេល​ដែល​ចុះ​ត្រួត​ពិនិត្យ​អាវុធ​ជាតិ​ផ្ទុះ រួម​និង​ថ្នាំ​១​កញ្ចប់​ធំ កាលពីថ្ងៃ​ទី២៩​ខែ​មករា ឆ្នាំ​២០១៨ វេលា​ម៉ោង​៧ និង៥០នាទី​យប់ ត្រង់​ចំណុច​មុខ​វត្ត​សំបួរ​មាស ផ្លូវ​២១៧ ស្ថិត​នៅ​ភូមិ​ម័ល សង្កាត់​ដង្កោ ខណ្ឌ​ដង្កោ ។

ជនសង្ស័យទាំង៣នាក់ដែលសមត្ថកិច្ចឃាត់ខ្លួនទី១ឈ្មោះ ផន ភារុណ ភេទប្រុស អាយុ២​៧​ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងភ្លើង ស្នាក់នៅការ​ដ្ឋាន​សំណង់ស្ថិតនៅ ឃុំព្រែកគយ ស្រុកស្អា​ង ខេត្តកណ្ដាល ។ទី២.ឈ្មោះ ធី សុវណ្ណរ៉ា ភេទ​ប្រុ​ស អាយុ​២១​ឆ្នាំ ជន​ជាតិ​ខ្មែរ មុខរបរជាង​ឈើ ស្នាក់​នៅ​ផ្ទះ​ជួល​ស្ថិត​នៅ​ភូមិ​ម័ល សង្កាត់​ដង្កោ ខណ្ឌដង្កោ ។និង​ទី៣.ឈ្មោះ វិន សីហា ភេទ​ប្រុស អាយុ២៧ ឆ្នាំ ជនជាតិខ្មែរ មុខរបរ​ជាង​ឈើ ស្នាក់នៅក្នុងការ​ដ្ឋាន​សំណង់​បុរី​សំ​បួរ​មាស ស្ថិត​នៅ​សំបួរ សង្កាត់​ដង្កោ ខណ្ឌដ​ង្កោ ។

យោងតាម​ប្រភពព័ត៌មាន​ពី​សមត្ថកិច្ច​បាន​អោយ​ដឹង​ថា កាល​ពី​យប់​ថ្ងៃ​ទី​២៩ ​ខែ​មករា ឆ្នាំ​២០១៨ កម្លាំង​ចម្រុះ​របស់​គណៈបញ្ជាការ ឯ​ក​ភាព​ខណ្ឌ​ដង្កោ បានចុះ​ត្រួតពិនិត្យ​អាវុធ​ជា​តិ​​ផ្ទុះ​ត្រង់​ចំណុច​ខាង​លើ លុះដល់ម៉ោង​កើត​ហេ​តុ ក៏​មាន​ជន​សង្ស័យ ទាំង៣នាក់ជិះ​ម៉ូតូ​ចំនួន​០១គ្រឿង​ម៉ាក​ស៊ុយស៊ុគី លែត​(ZUZ​U​K​I LETS)​ពណ៌ ស ពាក់​ស្លាក​លេខ​ភ្នំពេញ 1FI-3119​ទិសដៅ​​ពី​ជើងទៅ​ត្បូង​ដល់​ចំណុច​ខាង​លើ ។ សមត្ថកិច្ច​យើង​ក៏​បាន​ហៅ​អោយ​ឈប់​ធ្វើ​ការ​ត្រួត​ពិនិត្យ​រក​ឃើញ​ក្រាម​ពណ៌​ស​ថ្លា​ចំនួន​០១​កញ្ចប់​ថង់​ធំ​ល្មម ដែលជន​សង្ស័​យ​ឈ្មោះ ផន ភារុន លាក់​ទុកក្នុង​ហោ​ប៉ាវ​ខោ​ក្រោយ​ខាង​ឆ្វេង ហើយ​សមត្ថកិច្ច​យើង​ក៏​បាន​ឃាត់​ខ្លួន​ជន​សង្ស័យ​​៣​នាក់​ខាង​លើ រួមនិង​វត្ថុ​តាង យក​មក​ធ្វើ​ការ​សាក​សួរ​នៅ​អធិការ​ដ្ឋា​ន​នគរ​បាល​ខណ្ឌ​ដង្កោ ។ សម្ភារៈ​ដែល​សមត្ថ​កិច្ច​ដកហូត​រួម​មាន​ម៉ូតូ​ម៉ាកZUZUKI LETS) មួយ​គ្រឿង​និងថ្នាំ​ញៀន​ចំនួន​១​កញ្ចប់​ធំ ។

បច្ចុប្បន្ន​ជនសង្ស័យ​ទាំង​៣​រួម​វត្ថុតាង​ត្រូវ​បាន​សមត្ថកិច្ច​កំពុង​សាកសួរ​នាំ​នៅ​អធិការ​ដ្ឋាន​ខ​ណ្ឌ​ដង្កោ​និង​កសាង​សំណូម​រឿង​បញ្ជូន​ទៅ​កា​ន់​សាលា​ដំបូងរាជធានីភ្នំពេញ ចាត់ការ​ទៅ​តាម​ផ្លូវ​ច្បាប់ ៕