អ្នក​កាសែត​នៅ​មណ្ឌល​​គី​រី រត់​បាទ​ជើង​ស​ព្រា​តព្រោះ​ ប្អូន​ថ្លៃ ឧកញ៉ា តុប វីដា បាញ់​គំ​រា​ម

មណ្ឌល​គី​រី ៖ អ្នក​កាសែត​មក​ពី​បណ្ដា​អង្គ​ភាព​ផ្សេង​ៗ​គ្នា​ជាង​២០​នាក់ ភ័យ​ព្រលឹង​ចុង​សក់ រត់​បាទ​ជើង​សព្រាត ខណៈ​ឮ​សំឡេង​ផ្ទុះអាវុធ​៧​គ្រាប់ បាន​លាន់​ចេញ​ពី​ក្នុង​ឃ្លាំង​ស្តុក​ឈើ​របស់ ឧកញ៉ា តុប វីដា បន្ទាប់ពីក្រុមកម្មករ និង​​មនុស្សម្នាក់ទៀត ដែលគេស្គាល់ឈ្មោះ ផាន់ណា ជាប្អូនថ្លៃរបស់ ឧកញ៉ា តុប វិដា ផ្ទា​ល់​គំរាម​បាញ់​សម្លាប់​ក្រុម​អ្នក​កាសែត​នោះ​រួច​មក ។

ហេតុការណ៍នេះបានបង្កឲ្យមានការភ្ញាក់ផ្អើល កាលពីម៉ោង៥ និង ៣០នាទីល្ងាច ថ្ងៃទី២៨ ខែ​មករា ឆ្នាំ២០១៨ នៅខាងមុខ​ទីតាំងឃ្លាំង​ស្តុប​ឈើ​ដ៏​ធំ​មួយ​កន្លែង ក្នុង​ក្រុមហ៊ុន យូលី​គ្រីន ស្ថិត​ក្នុង​ឃុំ​ស្រែ​សង្គម ស្រុកកោះញែក ខេត្ត​មណ្ឌល​គិរី ។បើតាមអ្នកកាសែតបានអះអាងថា ករណីផ្ទុះ​អាវុធ​បាញ់​​៧​គ្រាប់​គំរាមអ្នកកាសែត​ខាង​​លើ​នេះ គឺ​ជាការ​បញ្ជា​របស់​លោកឧកញ៉ា​ជំនួញ​ឈើ តុប វីដា ។

ប្រភពបន្តថា ក្រោយបាញ់នោះរួចមក ប្អូនថ្លៃ ឧកញ៉ា តុប វិដា ឈ្មោះ ផាន់ណា ក៏​បាន​បើក​រថយន្ត​ធុនដ្រា ដេញបំបុក​ប៉ងសម្លាប់​អ្នក​កា​សែត​រហូតដល់ក្រុមអ្នកកាសែតជាច្រើននាក់ និង​បានដកកាំភ្លើងពីក្នុង​រថយន្ត​ធុនដ្រា ស្រែក​គំរាមបាញ់សម្លាប់អ្នកកាសែតនោះថែមទៀត ធ្វើឲ្យពួកគេ(អ្នកកាសែត)​រត់ចែកជើងគ្នា​បាត​ជើង​​សព្រាត និងព្រលឹងចុងសក់។

អ្នកកាសែតដែលនៅក្នុងហេតុការណ៍នេះបាននិយាយថា នៅមុនពេលកើតហេតុ ក្រុម​អ្នក​កាសែត​ជា​ច្រើន​នាក់​​បាន​ទទួល​ដំណឹង​ថា ក្រុម​ហ៊ុន យូនីគ្រីន បានទទួលទិញឈើ​ពី​ខាង​ក្រៅ​ក្រុមហ៊ុន ដើម្បីកាត់បេសេស្របច្បាប់ ដឹក​ជញ្ជូនឆ្លងទៅស្រុកយួន ក្នុងនោះ ពួកគេក៏​​បា​ន​ដឹងថា នៅក្នុងក្រុមហ៊ុនយូនីគ្រីន មានរថយ​ន្ត​យីឌុបចំនួន​៥គ្រឿងកំពុងផ្ទុកឈើ និងរថយ​ន្ត​បាឡែនជាច្រើនទៀត ខណៈក្រុមអ្នក​កាសែ​តបាននាំគ្នាទៅឡើងលើដើមឈើ​ដើម្បី​ផ្តិត​យ​ក​រូបភាពអំពីសកម្មភាពនេះ ក៏កើតជា​កំហឹង​មាន​កម្មករ និង​អ្នក​យាម នៅ​ក្នុង​ក្រុម​ហ៊ុន​បាន​បាញ់​ឡើងលើយ៉ាងតិចចំនួន៧គ្រាប់ ដើម្បី​គំ​រា​មកំហែងទៅលើក្រុមអ្នកកាសែត ។

បើតាមលោក​អធិការ​បានបញ្ជាក់​ថា មាន​អ្នក​កាសែត​ចំនួន ​២០​នាក់ បាន​យក​រថយន្ត​ ​៩​គ្រឿង មក​ឈប់​នៅ​ចំណុច​ផ្លូវបំបែក​ចូល​ក្រុម​ហ៊ុន​យូ​នី​ហ្គ្រី​ន តាំងពី​ម៉ោង​ប្រមាណ ​៩​ព្រឹក ថ្ងៃ​ទី​២៨ ខែមករា រហូត​ដល់​ម៉ោង​ប្រមាណ ​៦​ល្ងាច​ ទើប​មាន​ហេតុ​ការ​កើតឡើង ហើយ​ក៏​បំបែក​គ្នា​បាត់​អស់​ ។

ជុំវិញករណីខាងលើ លោក រស់ បញ្ញា មេបញ្ជា​ការ​កម្លាំង​អាវុធហត្ថ​ស្រុក​កោះ​ញែក បាន​ឲ្យ​ដឹង​ថា ​នេះ​មិនមែន​ជា​ករណី​មានការ​បាញ់​គ្រាប់កាំភ្លើង​នោះ​ទេ ជា​ករណី​ក្មេង​លេង​ផាវ ហើយ​ក្រុម​ពួក​គាត់​កាសែត​ភ័យ​ខ្លាច​រត់​មក​ប្ដឹង​សមត្ថកិច្ច ។ លោកបន្ដ​ថា ក្រោយ​ពេល​មាន​ក្រុម​អ្នកកាសែត​មក​សុំ​ជួយ​អន្តរាគមន៍ កម្លាំង​អាវុធហត្ថ​បាន​រក​ឃើញ​គ្រាប់​ផាវ​ជា​ច្រើន​គ្រាប់​ផង​ដែរ ។

ក្រោយកើតហេតុ ក្រុម​អ្នកកាសែត​ប្រមាណ​២០​អង្គភាព ក៏បាននាំគ្នាដាក់ពាក្យ​បណ្តឹង​ទៅ​កាន់អាជ្ញាធរ​សមត្ថកិច្ចមូលដ្ឋាន ប៉ុន្តែគេពុំទាន់​ដឹង​ថា ចំណាត់ការនេះ ដល់ណានៅឡើយទេ ខណៈឈ្មួញឈើដ៏ល្បីឧកញ៉ា តុប វីដា នេះ គឺ​ជា​ជនមានអំណាច មានលុយ មានឱកាសជំនួ​ញ​ឈើដោយអំពើខុសច្បាប់ តាមរយៈ​សកម្ម​ភា​ព​ប្រមូលទិញឈើពីប្រជាពលរដ្ឋ ពីឈ្មួញ​ជា​ច្រើនទៀត ដែលកាប់ពីខាង​ក្រៅក្រុមហ៊ុន​របស់​ខ្លួន ដើម្បីកាត់បេសេ ឲ្យទៅជាឈើស្រប​ច្បាប់ដឹកជញ្ជូនទៅប្រទេសយួនយ៉ាងគគ្រឹកគគ្រេង ហើយសមត្ថកិច្ចអាជ្ញាធរនៅទីនោះ ចាត់​ទុកសកម្មភាពដឹកជញ្ជូនឈើរបស់ឧកញ៉ាតុប វីដា ជាប្រភពសេដ្ឋកិច្ច និងជាឆ្នាំងបាយ​របស់​ពួក​គេ​យ៉ាង​​ចេញ​​មុខ ដោយចំហរ មិនខ្លាច​ច្បា​ប់ ក្នុងនោះថែមទាំងទុកឱកាសឲ្យឧកញ៉ា តុប វីដា ដឹកជញ្ជូនឈើផ្ទុកលើស​ទម្ងន់​លើសបេ​សេ ខុសយថាប្រភេទឈើ ច្បាប់មានចំនួន​១៧​ទៅ១៨ម៉ែត្រគូប បែរជាដឹកក្នុងមួយឡាន​ពី៥០​ទៅ​៦០ម៉ែត្រគូប ៕