ធំ​ក្លិនស្អុយបបួលគ្នាដើរទៅមើល ទើបដឹងថា មានមុនស្សស្លាប់​

ស្រុកកៀនស្វាយ៖ បុរសម្នាក់តែងតែផឹក​ស្រា​ជាប្រចាំត្រូវបានគេប្រទះឃើញដេកស្លាប់នៅក្នុងទឹកសមត្ថកិច្ចសង្ស័យថា លង់ទឹកស្លាប់​នៅ​ចំណុច មាត់ភូមិកោះប្រាក់ ឃុំភូមិធំ ស្រុក​កៀន​ស្វាយ ខេត្កណ្តាល កាលពីថ្ងៃទី២៨ ខែ មករាឆ្នាំ២០១៨ ។ ជនរងគ្រោះឈ្មោះ ជុំ ជួន ភេទប្រុស អាយុ ៤០ ឆ្នាំ មាន ស្រុកកំណេីត ភូមិបន្ទាលបុស្ស ឃុំ អន្សោង ស្រុកកំពង់​ត្រ​បែ​ក ខេត្តព្រៃវែង បច្ចុប្បន្នស្នាក់នៅផ្ទះរបស់​ឈ្មោះ​​ ​ជ័រ វណ្ណី​ ភេទ​ប្រុសអាយុ ៥៦ ឆ្នាំ នៅ​ភូមិ​​កោះ​ប្រាក់ ឃុំ ភូមិ​ធំ ស្រុកកៀនស្វាយ ខេត្ត​កណ្តា​ល ។

សមត្ថកិច្ចបានប្រាប់អោយដឹងថា ជនរងគ្រោះ​បាន​ផឹក​ស្រា​ជា​ប្រចាំ នៅ​ថ្ងៃទី២៥.​០១​.២០​​១៨ ជនរងគ្រោះ​បាន​ដេីរ​ចេញ​បាត់​ពី​ផ្ទះមិន​ដឹង​ថា​ជា​ទៅ​ទី​ណា ។ លុះដល់ថ្ងៃទី ២៧ ខែ​​​ម​ករា ឆ្នាំ២០១៨ វេលាម៉ោង ២០និង​៣​០​នាទី​ឈ្មោះបុិច ធីភេទប្រុស អាយុ២៤ ឆ្នាំត្រូវជា​កូន​របស់​ឈ្មោះជ័រ វណ្ណី ដែលជាម្ចាស់ផ្ទះ​រស់​នៅ​ភូ​មិ​កោះ​ប្រាក់ ឃុំភូមិធំ ស្រុកកៀនស្វាយ​ខេត្ត​កណ្តា​ល បានធំក្លិនស្អុយចេញ​ពីព្រៃបបូ​ស​មាត់​ទឹកជិតគ្រែ​ទឹក​ខាង​ក្រោយ​ផ្ទះ​ក៍​បាន​បបួ​ល​គ្នា​ដេីរ​ទៅ​មេីល ស្រាប់​តែ​ឃេីញ​ជន​រ​ង​គ្រោះ​បាន​លង់​ទឹក​ស្លាប់បាត់​ទៅ​ហេីយ ។

ពេល​ឃេីញ​ដូច្នោះ​ក៏​បានរាយការណ៍​ទៅ​ស​ម​ត្ថកិច្ច​ប៉ុស្តិ៍​ភូមិ​​ធំ ក្រោយ​ពេល​ទទួល​បា​ន​ពត៍​មាន សមត្ថកិច្ចកិច្ចប៉ុស្តិ​ក៍បាន​ចុះ​ទៅ​ដល់​ក​ន្លែ​ងកេីតហេតុ និងសហការជាមួយផ្នែកជំនាញ អាជ្ញាធរ​មូល​ដ្ឋាន គ្រូពេទ្យ​ប្រចាំឃុំនិង​ក្រុម​គ្រួសារ​​ចុះ​ពិនិត្យ​សាក​សព និងបានបញ្ជាក់ថា ៖ជនរង​គ្រោះ​ពិតជាស្លាប់ដោយ​សារលង់ទឹ​កប្រាកដ​មែ​ន ។ ក្រោយ​ពេល​ពិនិត្យ​រួច​សព​បាន​ប្រគល់​ជូ​ន​ទៅ​ក្រុម​គ្រួសារ​យក​ទៅ​ធ្វេី​បុណ្យ​តាម​ប្រ​ពៃ​​​ណី ។