ប្រទះ​ឃើញ​គ្រាប់​បែក​មួយ​គ្រាប់ នៅ​មុខ​ផ្ទះ​ប្រជាពលរដ្ឋ ក្នុង​ខណ្ឌ​សែន​សុខ

ភ្នំពេញ៖ ប្រទះ​ឃើញ​គ្រាប់​បែក​មួយ​គ្រាប់ នៅ​មុខ​ផ្ទះ​ប្រជាពលរដ្ឋ ក្នុង​ខណ្ឌ​សែន​សុខ បង្ក​ឲ្យ​មាន​ការ​ភ្ញាក់​ផ្អើល​ឆោ​ឡោ​ឡើង​យ៉ាង​ខ្លាំង ហើ​យ​គេ​សង្ស័យ​ជា​ករណី​បង្កៃ​គ្រាប់​បែក។

អធិការនគរបាលខណ្ឌសែនសុខ លោក ហួរ ម៉េងវ៉ាង បានប្រាប់ថា ពិត​ជា​មាន​ការ​ប្រទះ​ឃើញ​គ្រាប់​បែក​១​គ្រាប់ នៅ​មុខ​ផ្ទះ​ប្រជា​ព​ល​រដ្ឋ តាម​បណ្ដោយ​ផ្លូវ​លេខ​១៩៧៤ ស្ថិត​ក្នុង​សង្កាត់​ភ្នំពេញ​ថ្មី ម្ដុំ​សាលា​ខណ្ឌ​សែន​សុខ ​ដែ​ល​បង្ក​ឲ្យ​មាន​ការ​ភ្ញាក់​ផ្អើល​យ៉ាង​ខ្លាំង ។

លោក​អធិការ​បញ្ជាក់​​ថា ករណី​នេះ​មិន​មែន​ជា​ការ​បង្កៃ​គ្រាប់​បែក​នោះ​ទេ គឺ គ្រាន់​តែ​ជា​ការ​ផ្លុង​គ្រាប់​បែក​ចោល ដោយ​ជន​សង្ស័យ​អាច​ធ្វើ​ឡើង​ក្នុង​បំណង​អ្វី​មួយ។ លោក​បាន​រាយ​ការ​ណ៍​ទៅ​ខាង​សមត្ថកិច្ច​ជំនាញ ជា​ពិសេស​ខាង​ស៊ី​ម៉ាក់ ចុះ​ទៅ​ធ្វើ​ការ​ត្រួតពិនិត្យ និង​ដោះ​គ្រាប់​បែក​នោះ​ចេញ ។