សិស្ស​វិទ្យាល័យ​ទួល​អំពិល​ម្នាក់​ត្រូវ​បាន ត្រូវ​រថយន្ត​បុក​បណ្ដាល​អោយ​រង​របួស​ស្រាល

ភ្នំពេញ៖ តៃកុង​រថយន្ត​ងងុយ​ដេក​បើក​រថយន្ត​ទៅ​បុក​ម៉ូតូ​សិស្ស​សា​លា​​វិទ្យល័យ​ទួល​អំពិល បណ្ដាល​អោយ​រងរបួស​ស្រាល។ ហេតុ​ការណ៍​នេះ​បង្ក​ការ​ភ្ញាក់​ផ្អើល​កាល​ពី​វេលា​ម៉ោង​១១​និង​៥០​នាទី​ថ្ងៃ​ទី​២៧ ខែ​មករា ឆ្នាំ២០១៨ នៅចំ​​ណុ​ច ​បេតុង​​​​វត្ត​សំបូ​រ​មាស​កែង​ផ្លូវ​២១៧ ភូមិ​ម័ល សង្កាត់​ដង្កោ ខណ្ឌដង្កោ ។

ជនរង​គ្រោះ​មាន​ឈ្មោះ សុខសាន្ត អាយុ១៨ឆ្នាំ​ជា​សិស្ស​សាលា​វិទ្យាល័យ​ទួល​អំពិល។ ចំណែ​ក​តៃកុង​រថយន្ត​បង្ក​មាន​ឈ្មោះគីម ហួន អាយុ​២២​ឆ្នាំ​មុខ របរ បើក​រថយន្ត ស្នាក់​នៅ​ភូមិ​សំបួរ សង្កាត់​ដង្កោ ខណ្ឌ​ដង្កោ ។

បើ​តាម​ប្រភព​ព័ត៌មាន​ពី​កន្លែង​កើត​ហេតុ​បាន​ប្រាប់​អោយ​ដឹង​ថា មុន​ពេល​កើត​ហេតុ​គេ​បាន​ឃើញ​សិស្ស​សាលា​វិទ្យាល័យ​ម្នាក់ បាន​ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក ហុងដាឌ្រឹមសេរីឆ្នាំ២០១៧ ពណ៌ ខ្មៅ ពាក់ភ្នំពេញ 1GN-7441 តាម​ប​ណ្ដោ​យផ្លូវបេតុង វត្តសំបួរមាស​ក្នុង​ទិស​ដៅ​ពី​លិច​ទៅ​កើត ស្រាប់​​តែ​​ពេល​​នោះ​​គេ​​បាន​​ឃើញ​រថយន្ដ​​មួយ​គ្រឿង​ម៉ាក ហុីយ៉ាន់ដាយ ពណ៍​ត្រេ​​អុី ពាក់​ស្លាក​លេខ ភ្នំពេញ 3A- 4044​បើក​តាម​បណ្ដោយ​ផ្លូវ​២១៧​ក្នុង​ទិសដៅ​ពី​ជើង​ទៅ​ត្បូង ស្រាប់​តែ​ដល់​ចំណុច​កើត​ហេតុ គេ​សង្ស័​យ​ថា ទំនង​​ជាតៃកុងរថយន្ត​ងងុយ​ដេក​ហើយ​មើល​ទៅ ក៏​រេចង្កូត​រថយន្ត​ទៅ​បុក​ម៉ូតូ​របស់​សិ​ស្ស​សាលា បណ្ដាល​អោយ​ម៉ូតូ​នៅ​ក្រោម​រថ​យ​ន្ត​ ទើប​តៃ​កុង​រថយន្ត​ជាន់​ប្រាំង​ជាប់ ចំណែក​ម្ចាស់​ម៉ូតូ​រង​របួស​ស្រាល ។ ក្រោយពេលកើតហេតុសមត្ថកិច្ចចុះមកសម្របសម្រួលដោយភាគីខាងរថយន្ដសងថ្លៃការខូចខាតទៅខាងម៉ូតូដើម្បីបញ្ចប់រឿងនៅកន្លែងកើតហេតុ ៕