និយាយ​ថា មិន​ចង់​រស់​ទេ ហើយ​ក៏​ឡើងទៅ​ស​ម្រាក​បាត់ ស្រាប់តែប្រទះឃើ​ញ​ចង.​ក​សម្លា​ប់​ខ្លួន

ខេត្តតាកែវ៖ ស្ត្រី​ម្នាក់​ត្រូវ​បាន​អ្នក​នៅ​ជា​មួយ ប្រទះ​ឃើញ ស្លាប់​ដោយ​ចង​ក នៅ​ជាប់​បង្អួច​បន្ទ​ប់​ធ្វើ​អោយ មាន​ការ​ភ្ញាក់​ផ្អើល​កាល​ពី​ព្រល​ប់ ថ្ងៃ​ទី​២៦ ខែ​មករា ឆ្នាំ​២០១៨ វេលា​ម៉ោង ៧​និង​៣០​នាទី នៅ​ចំណុច​ផ្ទះ​វីឡា​មួយ​កន្លែង ស្ថិ​ត​ក្នុង​ភូមិ​ផ្សារ​តាកោរ សង្កាត់​រការ​ក្នុង ក្រុង​ដូន​កែវ ខេត្ត​តាកែវ ។

លោក ឆាយ សាវុធ អធិការ ក្រុងដូនកែវ បា​ន​អោយ​ដឹង​ថា ស្ត្រី​ដែល​ចង​ក សម្លាប់​ខ្លួន មាន​ឈ្មោះ រតនា អាយុ ៣៨ឆ្នាំ ទីលំនៅ បច្ចុប្បន្ន​ស្នា​ក់​នៅ​បុរី​ប៉េង​ហួត ផ្លូវ​ជាតិ​លេខ​២ និង​មាន​ផ្ទះ​ជួល មួយ​កន្លែង​នៅ​កន្លែង​កើត​ហេតុ​ខាង​លើ ។

ស្ត្រី​ខាង​លើ​មាន​កូន​ប្រុស​ស្រី ៣នាក់ រស់​នៅ​ផ្ទះ​បុរី​ប៉េង​ហួត​ភ្នំពេញ បាន​បើក​រថយន្ត ផ្ទាល់​ខ្លួន​ម៉ាក លុចស៊ីស​ឭRx៣៣០ មក​ពី​ភ្នំពេញ មក​ដល់​ផ្ទះ​កើត​ហេតុ ក្នុង​ទឹក​មុខ​ស្រពោន និង​បាន​និយាយ​ថា មិន​ចង់​រស់​ទេ ហើយ​ក៏​ឡើង ទៅ​សម្រាក​នៅ​បន្ទប់​របស់​គាត់ ។ លុះ​ដល់​ព្រលប់ ម៉ោង​ប្រហែល​៧ ដោយ​បាត់​គាត់​យូរ​ពេក​មិន​ឃើញ​ចុះ​មក​ក្រោម និង​មាន​​ការ​សង្ស័យ​ផង​នោះ អ្នក​មីង ដែល​រស់​នៅ​ជា​មួ​យ បាន​ទៅ​គោះទ្វា​បន្ទប់​ហៅ ដោយ​មិន​មាន ការ​ឆ្លើយ​តប​ទេ ទើប​គាត់​ទៅ​មើល​តាម​បង្អួច ពី​ក្រៅ ទើប​ប្រទះ​ឃើញ ស្ត្រីរងគ្រោះ​ចង​ក​ជា​មួយ ខ្សែ​បង្អួច​ស្លាប់​បាត់​ទៅ​ហើយ ទើប​ផ្អើល​ឆោ​ឡោ ប្ដឹង​សមត្ថកិច្ច​តែ​ម្ដង ។

ក្រោយ​ពី​ធ្វើ​កោសល្យ​វិច័យ លើ​សាក​សព​រួច សមត្ថកិច្ច​បាន​អះ​អាង​ថា ជន​រងគ្រោះ​ពិត​ជា បាន​ស្លាប់​ដោយ​សារ​ចងក ធ្វើ​អត្តឃាត ពិត​ប្រាក​ដ​មែន រួច​បាន​ប្រគល់​អោយ​ក្រុម​គ្រួសារ យក​ទៅ​ធ្វើ​បុណ្យ តាម​ប្រពៃណី ៕