ប្លន់​ទូរស័ព្ទ​បាន​ហើយ ឃើញ​នាង​សាច់​ស​ខ្ចី គំរាម​ឱ្យ​ស្រាត​ខោ​អាវ​ប៉ង​រំលោភ​ទៀត

បាត់ដំបង ៖ បុរស​ម្នាក់​ឃើញ​នារីវ័យ​ក្មេង​ដើរ​តែ​ម្នាក់​ឯង​នៅ​ពេល​យប់ ក៏ធ្វើ​សកម្មភាព​ចាប់​ក្រៀក រួច​យក​​សំបក​កំប៉ុង​បត់​ធ្វើ​ជា​កាំបិត​ភ្ជង់​ក​គំរាម​ប្លន់​យក​ទូរស័ព្ទ លុះ​បាន​ទូរស័ព្ទ​ហើយ ឃើញ​នារី​រងគ្រោះ​មាន​សាច់​ស​ខ្ចី​គួរ​​ឱ្យ​គ្រឺត​ខ្នា​ញ់ ក៏​បែក​គំនិត​ប៉ង​រំលោភ​ថែម​ទៀតដោយ គំ​រា​ម​ឱ្យ​នារី​រងគ្រោះ​ដោះ​ខោ​អាវ​ចេញតែ​សំ​​ណា​​ង​ល្អ​ត្រូវ​​បាន​​អ្នក​ភូមិ​ប្រទះ​ឃើញ​ទាន់ ទើប​ជន​សង្ស័យ​មិន​អាច​សម្រេច​បំណង ក៏​រត់​គេច​ខ្លួន​បាត់។ ករណី​ប្រុស​ព្រាន​​ប្លន់​បាន​ទូរ​ស័​ព្ទ​មិន​អ​ស់​​ចិត្ត ប៉ងប្លន់​ព្រហ្មចារី​កូន​ក្រមុំ​គេ​ទៀត​នេះ បា​ន​កើតឡើង កាលពីវេលា​ម៉ោង​៩​យប់ ថ្ងៃ​ទី​២៤ មករា នៅ​ចំណុច​ភូមិ​អូរតាប៉ុន ឃុំពេជ្រ​ចិ​ន្តា ស្រុក​ភ្នំ​ព្រឹក ។

ជនសង្ស័យ​មានឈ្មោះម៉ុង ចំរើន អាយុ​៣៥ឆ្នាំ មុខរបរកម្មករធ្វើការ និងស្នាក់នៅ​បណ្តោះ​អា​ស​ន្ន​ក្នុង​​ភូមិ​​ឃុំ​កើត​ហេតុ​ខាង​លើ។ ចំណែក​នារី​រងគ្រោះ មាន​អាយុ​២១​ឆ្នាំ មានលំនៅភូមិ​ឃុំ​កើត​ហេតុខាងលើ​ជាមួយ​គ្នា។

តាម​សម្តី​នារី​រងគ្រោះ បាន​រៀប​រាប់​ប្រាប់​ថា នៅ​មុន​ពេល​កើត​ហេតុ ខណៈដែល​នាង​កំពុង​ដើរ​តាម​ផ្លូវ​តែ​ម្នាក់​ឯង ស្រាប់តែលេច​មុខ​ជន​សង្ស័​យ បាន​ចេញ​មក​ចាប់​ក្រៀក​នាង​ជាប់​ហើយ​យក​វត្ថុ​ស្រួច​ភ្ជង់​ក​​នាង​​ជាប់ រួចសំឡុត​ឱ្យ​នាង​ប្រគល់​ទូរ​ស័ព្ទ​ឱ្យ​ទៅ​គេ ។

លុះ​ពេល​នាង​ព្រម​ប្រគល់​ទូរស័ព្ទ​ឱ្យ​ហើយ ជ​ន​សង្ស័យ​បែរជា​មានគំនិត​អាក្រក់​ប៉ង​រំលោភ​នា​ង​ថែម​ទៀត ដោយ​បាន​បង្ខំ​ឱ្យ​នាង​ដោះ​​សម្លៀ​កបំពាក់​ចេញ​ទៀត ប៉ុន្តែ​សំណាង​ល្អ ភ្លាមៗ​នោះ​មាន​អ្នក​ភូមិ​មក​ទាន់ ទើប​ជន​​សង្ស័យ​​​យ​ក​បាន​តែ​ទូរស័ព្ទ រួច​រត់​គេច​ខ្លួន​បាត់​ទៅ។ ចំ​ណែក​នាងបានប្រាប់​ឱ្យ​អ្នកភូមិជួយ​រាយ​ការ​ណ៍​​ប្តឹង​សមត្ថកិច្ច​ជួយអន្តរាគមន៍​ភ្លាម​ៗ​ផង​ដែ​រ ។

ក្រោយ​ទទួល​បាន​ពាក្យ​បណ្តឹង​ពី​នារីរងគ្រោះ សមត្ថកិច្ច​បាន​ចុះ​ធ្វើ​ការ​ស្រាវជ្រាវភ្លាមៗ ហើ​យ​បានដឹង​ថា ជន​សង្ស័យ​បានប្រើប្រាស់​សំ​ប​ក​កំប៉ុងគោជល់ បត់ធ្វើជាវត្ថុរឹងស្រួច រួច​យក​ទៅ​ភ្ជង់​ក​នារី​រងគ្រោះ ហើយ​សម្លុត​យកទូរស័ព្ទ​១​គ្រឿង iPhone 5S ពណ៌មាស ហើយ​គេច​ខ្លួន​មក​រោង​ស្នាក់​នៅ​ចម្ងាយពី​កន្លែង​​កើត​ហេតុ​ប្រហែល​​១​គីឡូ​ម៉ែត្រ ហើយ​ភ្លាម​នោះ សមត្ថ​កិ​ច្ច​បានចុះ​ឃាត់ខ្លួនជនសង្ស័យទាំងយប់ ដើ​ម្បី​នាំមកសួរនាំ ។ លុះ​នៅ​ព្រឹក​ថ្ងៃ​ទី​២៥ ខែ​មករា ឆ្នាំ​២០១៨ សមត្ថកិច្ច​ក៏​នាំជនសង្ស័យ​ទៅ​ចង្អុ​ល​បង្ហាញ​ទូរស័ព្ទ​​ដែល​ជន​សង្ស័យ​​ប្លន់​បាន​ពី​នារី​រងគ្រោះ រួចយក​ទៅ​លាក់​ទុក​នៅ​លើ​ចុង​ត្នោត ។ លោក​ជេត វណ្ណនី ស្នងការរង​នគរបាល​ខេត្ត​បាត់​ដំបង បាន​បញ្ជាក់​ប្រាប់​ថា សកម្មភាព​ជន​សង្ស័យ​ខាង​លើ មាន​ចរិត​ឃោ​ឃៅ​ណាស់ ដែ​ល​ប្រើ​វត្ថុ​មុត​ស្រួច​ភ្ជង់​ប្លន់​យក​ទូរស័ព្ទ​ពី​នារី​រងគ្រោះ ហើយ​ថែម​ទាំង​មាន​ចេតនា​​ចង់​ចាប់​នារី​រងគ្រោះ​រំលោភ​ទៀត តែសំណាង​ល្អ​ពេល​នោះ មាន​អ្នក​ភូមិ​ដឹង​ទាន់ បើមិនដូច្នេះ​ទេ​នារី​រង​គ្រោះ​​ប្រឈម​នឹងគ្រោះ​ថ្នាក់​ធ្ងន់​ធ្ងរ​ជា​មិន​ខា​ន ៕