សមត្ថកិច្ច​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់​ក្រសួង​មហា​ផ្ទៃ បំបែក​សំណុំ​រឿង ដាក់​ថ្នាំ​សណ្តំ​លួច​ឡាន ឃាត់​បាន​មេក្លោង​ម្នាក់

ភ្នំពេញ៖ សមត្ថកិច្ច​នាយក​ដ្ឋាន​ព្រហ្ម​ទណ្ឌ​កម្រិ​ត​ធ្ងន់ នៅ​សៀល​ថ្ងៃ​ទី​២៦ ខែមករា ឆ្នាំ​២០​១៨​នេះ បាន​ធ្វើ​សន្និសីទ​កាសែត​បង្ហាញ​មុខ ជន​សង្ស័យ​ម្នាក់ ពាក់​ព័ន្ធ​ករណី ដាក់​ថ្នាំ​សណ្តំ លួច​រថយន្ត របស់​ប្រជាពលរដ្ឋ​ជាច្រើន​ករណី ​។ លោកវរៈសេនីយ៍ឯក ជាវ វិបុល នាយការិល័យ​ព្រហ្មទណ្ឌកម្រិតធ្ងន់ ក្រសួងមហាផ្ទៃ បាន​ថ្លែ​ង​ប្រាប់​ក្រុម​អ្នក​សារព័ត៌មាន​ថា ដោយ​អនុវត្ត​តាម​បទ​បញ្ជា​ដ៏​ខ្ពស់​ខ្ពស់​របស់
-ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេ​ត សាវឿន អគ្គស្នងការនគរបាលជាតិ
-ឯក​ឧត្តម នាយឧត្តមសេនីយ៍ កង សាខន អ​គ្គ​ស្នងការរងនគរបាលជាតិ ទទួល​ផែន​នគរ​បា​ល​កណ្តាលយុត្តិធម៌
-ឯកឧត្តម ឧត្តមសេនីយ៍ឯក អ៊ិន បូរ៉ា ប្រធាន​នា​យកដ្ឋានកណ្តាលនគរបាលយុត្តិធម៌ ​និង​​មាន​ការ​ចង្អុល​បង្ហាញ​ដោយ​ផ្ទាល់​របស់ ឯក​ឧត្ត​ម ឧត្តមសេនីយ៍ឯក សុខ ខេមរិន្ទ នាយក​ដ្ឋាន នគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ និង​ដោយមានការដឹកនាំផ្ទាល់របស់ ឯកឧត្តម ឧត្ត​ម​សេនីយ៍ទោ ង៉េង ជួ អនុប្រធាននាយកដ្ឋាន នគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ កម្លាំង​សមត្ថកិច្ចការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ក្រសួងមហាផ្ទៃ បាន​សហការ​​ជា​មួយ​នគរ​បា​ល​ស្នងការរាជធានីភ្នំពេញ និង នគរបាល​ស្នង​ការ​ខេត្ត​កណ្តាល បានឃាត់ខ្លួន ជនសង្ស័យ​ម្នា​ក់​ឈ្មោះ សេង វិសិទ្ធ ភេទប្រុស អាយុ ២៨​ឆ្នាំ ពាក់ព័ន្ធ ករណីដាក់ថ្នាំសណ្តំយករថយន្ត របស់​ប្រជាពលរដ្ឋ ជាច្រើនលើក ។

លោក វរៈសេនីយ៍ឯក ជាវ វិបុល បន្ថែមថា ការ​ស្រាវជ្រាវ រហូត​ឈាន​ដល់​ការ​ឃាត់​ខ្លួន​ជ​​ន​ស​ង្ស័​យ​ខាង​លើនេះបានធ្វើឡើងក្រោយពី សមត្ថ​កិច្ច​លោក​ទទួល​បាន​ពាក្យ​​បណ្តឹង​របស់​ជន​រង​គ្រោះ ចំនួន ២នាក់ ដែលជាម្ចាស់រថយន្ត ម៉ាក សាំងយ៉ុង មួយគ្រឿង និងម៉ាក ហាយឡេនឌឺ មួយគ្រឿង ចុះថ្ងៃទី២៥ និង២៦ ខែមករា ឆ្នាំ​២០​១៨កន្លងទៅ ។

លោកបន្ដថា សមត្ថកិច្ចរបស់លោក បានឃាត់​ខ្លួន​ជន​សង្ស័យបាន កាលពីថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៨ នៅចំណុចបណ្តោយផ្លូវជាតិលេខ ៣ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ខ​ណៈ​រូប​គេ​កំពុង​តែ​រៀប​ចំ​ដាក់​ថ្នាំ​ជន​រងគ្រោះ​ជា​ម្នាស់​រថយន្ត ម៉ាក សាំងយ៉ុង ។
នៅ​ក្នុង​សន្និសីត​កាសែត​នេះ ជនសង្ស័យ​ឈ្មោះ សេង វិសិទ្ធ បានសារភាពថា រូបគេ មានស្រុកកំណើតនៅស្រុកឈូក ខេត្តកំពត និងមានបក្ខពួកម្នាក់ទៀត (កំពុងរត់គេចខ្លួន និងទើបចេញពីគុក) ធ្លាប់បានធ្វើសកម្មភាព ដាក់ថ្នាំសណ្តំយករថយន្ត ពីជនរងគ្រោះ ចំនួន ៥លើករួចមកហើយ ធ្វើសកម្មភាពនៅខេត្ត​សៀ​មរាប ចំនួន ២លើក នៅភ្នំពេញ ចំនួន ២លើក និងខេត្តកណ្តាល ចំនួន ១លើក ដោ​យ​មានរថយន្ត ម៉ាក កូរ៉ូឡា ហាយឡែនឌ័រ និ​ងLexus 330 នៅពេលធ្វើកម្មភាព​ចុង​ក្រោ​យក៏ត្រូវបែកការ សមត្ថកិច្ចចាប់បានតែម្តង។

ជនសង្ស័យអះអាងថា ខ្លួនបានធ្វើសកម្ម​ភាព​បែប​នេះ ជាច្រើនខែមកហើយ តាំពអពីខ្លួន​បា​ន ស្គាល់ បក្ខពួកម្នាក់ទៀតទើបចេញពីគុក (កំពុងរត់គេចខ្លួ) ដោយធ្វើសកម្មភាពម្តងៗ មាន​គ្នា​២នាក់ និងជួនកាលធ្វើម្នាក់ឯង ។ ​ជន​សង្ស័យថា នៅពេលលួចបាន ពួកគេយក​រថយន្ត​ទៅ​លក់​នៅ​កាស៊ីណូ ឈ្មោះ ឃីងស្ទ័រ នៅខេត្តត្បូ​ងឃ្មុំ ពេលចាញ់អស់បាន ដើរ​លួច​ទៀត ។

ជនរងគ្រោះឈ្មោះ ផន សុផល និងឈ្មោះ រ៉ន ភា បានថ្លែងប្រាប់អ្នកសារព័ត៌មាន ស្រដៀងៗ​គ្នា​ថា នៅ​ថ្ងៃកើតហេតុ ដោយពួកគាត់ជា​អ្នក​រ​ត់រថយន្តឈ្នួល គឺជនសង្ស័យឈ្មោះ សេង វិសិទ្ធ បានហៅទូរស័ព្ទទៅពួកគាត់ ដើម្បីជួល​រថយន្តជិះ​ដោយឱ្យតម្លៃខ្ពស់។ នៅពេលជួបគ្នា តថ្លៃជួលរថយន្ត ជនសង្ស័យ​បា​ន ហៅទៅផឹក​ស៊ី ច្រៀងខារ៉ាអូខេ រួចដាក់ថ្នាំ​សណ្តំ​យករថ​យ​ន្តគេចខ្លួនបាត់ស្រោម​តែម្ត​ង​។

ពួកគាត់បានថ្លែងអំណរគុណចំពោះសមត្ថកិច្ចណាស់ដែលបានខិតខំប្រឹងប្រែងស្រាវជ្រាវ តា​មចាប់ខ្លួនជនសង្ស័យ និងរករថយន្ត​ពួកគា​ត់ឃើញ និងប្រគល់ជូនពួកគាត់វិញ ។ ពាក់​ព័ន្ធនឹងករណីនេះ លោកវរៈសេនីយ៍ឯក ជាវ វិបុល បានអំពាវនាវ ដល់បងប្អូន​ដែល​បា​ន​បាត់រថយន្ត សូមមកដាក់ពាក្យបណ្តឹងនៅ ការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ ក្រសួង​ម​ហា​ផ្ទៃ ដើម្បីឱ្យសតម្ថកិច្ច​ជួយស្រាវ​ជ្រាវ​រក​រថយន្តនោះមកវិញ ។ លោកក៏បានអំពាវនាវឱ្យបងប្អូនដែលជាម្ចាស់រថយន្ត ទាំងអស់មេត្តាប្រុងប្រយ័ត្នខ្ពស់ កំទុក​ចិត្ត​គេ​ពេកព្រោះអាចនឹងរងគ្រោះ ត្រូវគេដាក់​ថ្នាំ​យករថយន្តដូច ជនរងគ្រោះ​ខាង​លើ​នេះ​ដែរ ៕