លោក តេង សុីណូ អធិការ​នគរបាល​ខណ្ឌ​មាន​ជ័យ​ដឹក​នាំ​កម្លាំង​ចុះ​ទៅ​បង្ក្រាប់​ល្បែង​ជល់​មាន់​សង្កាត់ស្ទឹងមានជ័យទី២

ភ្នំពេញ៖ ក្រោយ​ពី​ទទួល​បាន​ព័ត៌មាន​ថា មាន​ល្បែង​ជល់​មាន់​១​កន្លែង​នៅ​ក្នុង​ដី​ឡូ​ទុក​ចោល​ក្នុង​សង្កាត់​ស្ទឹង​មានជ័យ២ ខណ្ឌ​មាន​ជ័យ រា​ជ​ធានី​ភ្នំពេញ លោក​វរៈសេនីយ៍ឯក តេង សុី​ណូ អធិការ​ខណ្ឌ​មាន​ជ័យ​បាន​ដឹក​នាំ​កម្លាំង​ទៅ​ទី​តាំង​នោះ​ ភ្លាម​ៗ​តែ​ត្រូវ​ជន​ញៀន​ល្បែង​ជល់​មាន់​ខាង​លើ​នេះ​រ​ត់​បាត់​អស់ រួច​លោក​តេង សុីណូ អោយ​កង​កម្លាំង​របស់​លោក​រុស​រើ​របស់​របរ ដែល​នៅ​សល់​ក្នុង​ទី​តាំង​ខាង​លើ​មិន​អោយ​មាន​បន្ត​ទៀត ។

បើ​តាម​ការ​បញ្ជាក់​​​ពី​លោកវរៈ​សេនីយ៍ឯក តេង សុីណូ បាន​អោយ​ដឹង​ថា ទី​តាំង​ខាង​លើ​គឺ​ជា​កន្លែង​ដីឡូ​ដែល​ម្ចាស់​ទៅ​ចោល​ហើយ​ក្រុម​ញៀន​ល្បែង​ខាង​លើ​ឆ្លៀត​ឱកាស​លួច​ជល់​ម្តង​ម្កាល ពេល​នេះ​លោក​និង​អោយ​កម្លាំង​ប៉ុស្តិ៍​តាម​មើល​ទី​តាំ​ង​នេះ​អោយ​ជាប់ជា​ប្រចាំ​មិន​អោយ​មាន​បន្ត​ទៀត ៕