ម្ដាយឪពុករវល់ធ្វើការ​នៅប្រទេសថៃ ទុកកូននៅផ្ទះជាមួយយាយតា ស្រាប់​តែ​លង់​ទឹក​ស្លាប់​ទាំង​២​នាក់​

តាកែវ ៖ ក្មេង​ប្រុស​ទាំង​២​នាក់ ដែលម្នាក់​អាយុ​ទើប​តែ​១៤​ខែ និង​ម្នាក់​ទៀត​អាយុ​១២​ខែ ដែល​ឪពុក​ម្តាយ​ទៅ​ធ្វើការ​នៅ​ប្រទេស​ថៃ ហើយ​បាន​ទុក​កូន​អោយ​នៅ​ជា​មួយ​យាយ​ហើយ​នឹង​តា មើល​ថែ​រក្សា តែ​អកុសល យាយតា​កំពុង​តែ​រវល់​ធ្វើ​ការ មិន​បាន​ចាប់​អារម្មណ៍ ក្មេងទាំង​២បាន​ដើរ​ទៅ​លេង​ទឹក​ត្រពាំង បណ្តាលឱ្យ​លង់​ទឹក​ស្លាប់ ។

ករណី​ទី​១ មាន​ការ​ភ្ញាក់​ផ្អើល​កើត​ឡើង កាល​ពី​វេលាម៉ោង ១០និង១៥នាទី ព្រឹក ថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៨ ស្ថិតភូមិក្រាំងរោង ឃុំធ្លក ស្រុកទ្រាំង ខេត្តតាកែវ។ ក្មេងប្រុុស​រងគ្រោះ​ឈ្មោះ ថាច់​ រតនៈ ភេទប្រុស អាយុ១៤ខែ រស់​នៅជាមួយយាយតា ដែលមានឈ្មោះហេង រ៉េត អាយុ៦០ឆ្នាំនិងឈ្មោះអ៊ុយ វណ្ណា អាយុ​៦០ឆ្នាំរស់នៅភូមិឃុំបកើតហេតុខាងលើ ដោ​យ​ឪពុកម្តាយរវល់ទៅរកស៊ីនៅប្រទេសថៃ ។ ចំណែក​ករណី​ទី​០២ បានកើតឡើង​កាល​ពី​វេលា​ម៉ោង​៣ រសៀល​នាទី ថ្ងៃដដែល ស្ថិតនៅ​ក្នុង​ភូមិ​អូរតាសេក ឃុំអង្គកែវ ស្រុកទ្រាំង ខេត្ត​តាកែវ ។ ក្មេងរងគ្រោះទី២ឈ្មោះយ៉ន វណ្ណរាជ ភេទប្រុស អាយុ១២ខែ សព្វថ្ងៃរស់នៅ​ជា​មួយ​តា​និង រស់នៅភូមិឃុំកើតហេតុ​ខាង​។ យាយ​មាន​​ឈ្មោះសុត រ៉េយ អាយុ៤៧ឆ្នាំ និងជីតា​ឈ្មោះ​តូ សាម៉ៃ អាយុ៥៦ឆ្នាំ ។ ដើម្បី​ទ្រ​ទ្រង់​ជីវ​ភាព​ក្នុង​គ្រួសារ​ឪពុក​ម្តាយទៅរក​ការងារ​ធ្វើ​នៅ​ឯ​ប្រទេស​ថៃ ។

ក្រោយ​ពេល​កើត​ហេតុ​កម្លាំង​ជំនាញ​បាន​ចុះ ធ្វើ​ការ ស្រាវជ្រាវ និងធ្វើកោសល្យ​វិច្ច័យ​លើ​សា​ក​សព បាន​សន្និដ្ឋានថាជនរង​គ្រោះទាំង០​២​នាក់​ខាង​លើ ពិតជា​បាន​លង់​ទឹក​ស្លាប់​ពិត​ប្រា​កដ​មែន ៕