ស្ដ្រី​ម្នាក់​ជិះ​ម៉ូតូ​ឆ្លង​ផ្លូវ​មិន​ប្រយ័ត្ន​បណ្ដាល​អោ​យ​​យុវ​ជន​ម្នាក់​ជិះ​ម៉ូតូ​លឿន​បុកពេញទំហឹង

ភ្នំពេញ៖ ស្ដ្រី​ម្នាក់​ជិះ​ម៉ូតូ​ឆ្លង​ផ្លូវ​មិន​ប្រយ័ត្ន​បណ្ដាល​អោយ​យុវ​ជន​ម្នាក់​ជិះ​ម៉ូតូ​លឿន​ចាប់​ហ្វាំង​មិន​ទាន់​បុក​ពេញ​ទំហឹង​បណ្ដាល​អោយ​សន្លប់​ស្ដូក​ស្ដឹង ហេតុ​ការណ៍​នេះ​កើត​ឡើង​កាល​ពី​វេលា​ម៉ោង​៧​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី២៤ ខែ​មករា ឆ្នាំ​២០១៨ នៅ​ចំណុច​ផ្លូវ​៣០​ម៉ែត្រ សង្កាត់​ស្ទឹង​មាន​ជ័យ​៣ ខណ្ឌ​មានជ័យ ។

យុវ​ជន​ម្ចាស់​ម៉ូតូ​ហុង​ដា​ឌ្រីម​មាន ឈ្មោះ វែក សុធី អាយុ ២១ ឆ្នាំមុខរបរ សិស្ស ស្នាក់នៅ​ភូមិ​ទ្រា​៤ សង្កាត់​ស្ទឹង​មាន​ជ័យ ៣ ខណ្ឌមាន​ជ័យ ។ ចំណែក​ស្ដ្រី​ម្ចាស់​ម៉ូតូ​កូន​ទា មិន​បាន​ស្គាល់​អត់សញ្ញាណនោះទេ ។

យោង​តាម​ប្រភពព័ត៌មាន​ពី​កន្លែង​កើត​ហេតុ​បា​ន​ប្រាប់​អោយ​ដឹង​ថា មុន​ពេល​កើតហេតុ​គេ​បាន​ឃើញ​ស្ដ្រី​ម្នាក់​ជិះ​ម៉ូតូ​ម៉ាក កូនទា ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​ពោធិ៍​សាត់1E-7822 ធ្វើ​ដំណើរ​ក្នុង​ទិស​ដៅ​ពី​លិច​មក​កើត​បត់​ឆ្លង​ផ្លូវ​មក​ខាង​ជើង ស្រាប់​តែ​បត់​មិន​ទាន់​ឆ្លង​ផ្លូវ​ផុត​ផង​ក៏​មាន​ម៉ូតូ​មួយ​គ្រឿង​ទៀត​ម៉ាក ហុងដា​ឌ្រី​ម ពាក់​ស្លាកលេខក្រុងព្រះសីហនុ 1A-8153 ធ្វើដំណើរក្នុងទិសដៅពីជើងទៅត្បូងល្បឿនលឿ​នជាន់​ហ្វាំង​មិន​ទាន់​ក៏​ជ្រុល​ទៅ​បុក​ពេញ​មួយ​ទំហឹង​បណ្ដាល​អោយ​ស្ដ្រី​ម្នាក់​សន្លប់​ស្ដូក​ស្ដឹង​នៅ​កន្លែង​កើត​ហេតុ ភ្លាមៗ​នោះ​ត្រូវ​បាន​រថយន្ដ​សាមុយ​ដឹក​យក​ទៅ​សង្គ្រោះ​នៅ​មន្ទីរ​ពេទ្យ​សួគ៌ា ។ ចំណែក​ម្ចាស់​ម៉ូតូ​ ហុងដា​ឌ្រីម​រង​របួស​ស្រាល ។

ក្រោយពេលកើតហេតុសមត្ថកិច្ចចុះទៅដល់កន្លែងកើតហេតុនិងទាក់ទងទៅសមត្ថកិច្ចជំនាញខណ្ឌដើម្បីចុះមកធ្វើការវាស់វែងនិងអូសម៉ូតូទៅកាន់អធិការដ្ឋាននគរបាលខណ្ឌមានជ័យរងចាំដោះស្រាយពេលក្រោយ ៕