រត់​គេចខ្លួ​ន​បាន១​ថ្ងៃ​ត្រូវ​បាន​សមត្ថកិច្ច​ឃាត់​ខ្លួន

ភ្នំពេញ​៖ កម្លាំង​នគរបាល​ខណ្ឌ​មាន​ជ័យ ស​ហ​ការណ៍​ជា​មួយ​នគរបាល​ស្ទឹង​មាន​ជ័យ​១ បាន​ឃាត់ខ្លួនជនសង្សយ័ដែលធ្វើសកម្មភាពចាប់រំលោភ​ក្មេងស្រីអាយុ៥ឆ្នាំបានសម្រេច ហើយ​រត់​គេច​ខ្លួន​អស់រយៈ​ពេល​១​ថ្ងៃ​ត្រូវ​បាន​សមត្ថ​កិច្ច​ប៉ុស្តិ៍​នគរបាល​ស្ទឹងមាន​ជ័យ១​ឃាត់​ខ្លួន​បាន ។​​សមត្ថកិច្ច​បាន​អោយ​ដឹងថា​ជន​សង្ស័យ​ខាង​លើមាន​ឈ្មោះ​យន់ ចាន់ឧសភា អាយុ២៧​ឆ្នាំ​មុខរបរ មិនពិតប្រាកដ ស្នាក់នៅ​ភូមិ​កើត​ហេតុ​ខាង​លើ ។

សូមរំលឹកថា កាល​​ពី​វេលា​ម៉ោង​៨​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​២១​ខែ​មករា​ឆ្នាំ​២០១៨ ស្នាកនៅ​ចំនុ​ច​បន្ទប់ជួល​ភូមិ​ទ្រា​២ សង្កាត់​ស្ទឹង​មាន​ជ័យ១ ខណ្ឌ​មានជ័យ ដែរត្រូវ​ជា​ម្តាយ​ក្មេង​ស្រី​រង​គ្រោះ បាន​ដឹក​ដៃ​កូន​ស្រី​មក​ដាក់​ពាក្យ​បណ្ដឹង​នៅ​ប៉ុស្តិ៍​នគរបាល​ស្ទឹង​មាន​ជ័យថា​ជន​សង្ស័យ​ខា​ងលើបាន ធ្វើសកម្មភាពចាប់​រំលោភកូន​ស្រី​របស់​គាត់ ដោយ​ដឹង​ថា ក្មេង​ស្រី​ជា​ជន​អគតិ ដោយ​មាន​ការ​ជួយ​ជ្រុម​ជ្រែង​ពី​អង្គ​ការ​CPU​ផង​ដែរ។

ក្រោយ​ពី​ទទួល​ពាក្យ​បណ្តឹង​ពី​ម្តាយ​ក្មេង​ស្រី​រង​គ្រោះ​រួច​មក​ ដោយ​មាន​ការ​បញ្ជា​ផ្ទាល់​​ពី​លោក​វរសេនីយ៏ឯក តេងស៊ី ណូ អធិការ​ខណ្ឌ​មាន​ជ​យ័ បញ្ជា​អោយ​លោក​អនុសេនីយ៏ឯក ម៉ៅ សា​វឿ​ន នាយ​ប៉ុស្តិនគរ​បាល​ស្ទឹង​មាន​ជយ័១ បាន​ដឹក​នាំ​កម្លាំង​ស្រាវ​ជ្រាវ​រហូត​ឈាន​ទៅ​ដល់​ការ​ឃាត់​ខ្លួន​ជន​សង្សយ័​ដែល​ល្មោភ​កាម​ម្នាក់​កាល​ពី​វេលា​ម៉ោង​៨​និង​៣០​នាទី​យប់​ថ្ងៃ​ទី​២២​ខែ​មករា​ឆ្នាំ២០១៨ នៅចំនុច​បន្ទប់​ជួល​ដែល​ជន​សង្សយ័​ធ្វើ​សកម្មភាព​ចាប់​រំលោភ​ក្មេង​ស្រី​ខាង​លើ​នៅ​ភូមិ​ទ្រា២ សង្កាត់ស្ទឹងមានជយ័១ ខណ្ឌ​មាន​ជយ័ ។

ក្រោយ​ពេល​ឃាត់​ខ្លួន​ជនសង្សយ័​ខាង​លើ​រួច​សមត្ថកិច្ច​បាន​នាំ​ខ្លួន​ជន​សង្សយ័​ខាង​លើ​មក​ធ្វើ​ការ​សាក​សួរ​នៅ​ប៉ុស្តិ​នគរបាល​ស្ទឹង​មាន​ជ​យ័​១ នៅចំពោះ​មុខ​សមត្ថកិច្ច​ជន​សង្សយ័​បាន​សារ​ភាពថា ខ្លួន​ពិត​ជា​បាន​ធ្វើ​សកម្មភាព​ចាប់​រំលោភក្មេងស្រីខាងលើពិតប្រាកដមែនដោយសារតែរូបគេប្រើប្រាស់ថ្នាំញៀនហើយមានអារម្មណ៍ផ្លូវភេទ ។ បច្ចុប្បន្នជន​សង្ស​​យ័​ខាង​លើត្រូវបញ្ជូនទៅឃុំខ្លួនបណ្តោះអាសន្ននៅ​អធិការដ្ឋានខណ្ឌមានជ័យដើម្បីកសាងសុំនុំរឿងបញ្ជូនទៅតុលាការចាត់ការតា​ម​នីតិវិធី ៕