ជន​សង្ស័យ​រឹត​ក អ្នក​រត់​ម៉ូតូ​ឌុប​យក​ម៉ូតូ​ជិះ​ទៅ​បាត់​

ភ្នំពេញ៖ ជន​សង្ស័យ​យក​ខ្សែ​ក្រវ៉ាត់​រឹតក​បុរស​អ្នក​រត់​ម៉ូតូ​ឌុប​ម្នាក់ប្លន់​យក​ម៉ូតូ​ម៉ាក​ឌ្រីម​ជិះ​គេ​ច​ខ្លួន​បាត់​ដោយ​សុវត្ថិភាព កាល​ពី​វេលា​ម៉ោ​ង​៤​និង​៣០​នាទី រសៀល​ថ្ងៃ​ទី​២២ ខែ​មករា ឆ្នាំ​២០១៨ ស្ថិត​នៅ​ក្រោយ​ភោជនាដ្ឋាន​បឹង​មាស ក្នុង​តំបន់​អភិវឌ្ឍន៍​របស់​ក្រុម​ហ៊ុន OCIC ក្នុង​ភូមិ​គៀន​ឃ្លាំង សង្កាត់​ជ្រោយ​ចង្វារ ខណ្ឌ​ជ្រោ​យចង្វារ ។
បុរស​ខាង​លើ​មាន​ឈ្មោះ តុ វុធធាន អាយុ​៤​៣​ឆ្នាំ ជា​អ្នក​រត់​ម៉ូតូ​ឌុប​ស្នាក់​នៅ បន្ទប់​ជួល​ភូមិ​បាក់​ទូក ​សង្កាត់​ទួល​សង្កែ​ទី​១ ខណ្ឌ​ឬស្សី​កែវ មាន​ស្រុក​កំណើត​ភូមិ​បឹងដោល ឃុំបឹងដោល ស្រុក​ព្រះ​ស្តេច ខេត្ត​ព្រៃវែង ។ ចំណែក​ម៉ូតូ​ដែ​ល​ជន​សង្ស័យ​រឹតក យកទៅ​នោះ​ម៉ាក​ឌ្រី​ម​សេ​១២៥​ពណ៌​ខ្មៅ ស៊េរីឆ្នាំ២០១៧ ពាក់ស្លាក​លេ​ខ​ព្រៃវែង 1l-2682។

សមត្ថកិច្ច​ប៉ុស្តិ៍​ជ្រោយ​ចង្វារ​បាន​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើត​ហេតុ មាន​ជន​សង្ស័យ​ម្នាក់​បាន​ឲ្យ​ជន​រងគ្រោះ​ឌុប​ពី​ម្តុំ​ក្លឹប​អិច​ធូ ក្នុងសង្កាត់​ទ​ន្លេ​បាសាក់ ខណ្ឌចំការមន មកដល់​កន្លែង​កើត​ហេតុ​ខាង​លើ ហើយ​ធ្វើ​សកម្មភាព​យក​ខ្សែ​ក្រ​វ៉ាត់​រឹតក ជន​រងគ្រោះ​យក​ម៉ូតូ​បាន​សម្រេច​តែ​ម្តង ។ ក្រោយ​ពេល​កើត​ហេតុ ជនរងគ្រោះ​បាន​មក​ដាក់​ពាក្យ​បណ្តឹង​នៅ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ជ្រោយ​ចង្វារ ដើម្បី​ឲ្យ​នគរ​បា​ល​ជួយ​អន្តរា​គ​មន៍​និង​កំណត់​មុខ​សញ្ញា​ជន​សង្ស័យ ៕