ស្លាប់១នាក់​របួស៨នាក់ គ្រោះថ្នាក់​ចរាចរណ៍ រថយ​ន្ត​​សាំយ៉ុង​មួយ​គ្រឿង​ដឹក​ជន​ជាតិ​កូរ៉េ​បុក ​រថយ​ន្ត​សណ្តោងរ៉ឺម៉ក

កំពុងចោម៖ ​រថយន្ត​សាំយ៉ុង​មួយ​គ្រឿង​ដឹក​ជន​ជាតិ​កូរ៉េ​បា​ន​ជួប​គ្រោះ​ថ្នាក់​ចរាចរណ៍បុក ពីក្រោយ​រថយន្ត​សណ្តោងរ៉ឺម៉ក បណ្តាល​ឱ្យ​ខ្មែរ​ម្នាក់​ស្លាប់​ភ្លាម​ៗ និង​ជន​បរទេស​ចំនួន ៨​នាក់​រង​របួស​ធ្ងន់ និង​ស្រាល ហេតុ​ការណ៍​គ្រោះ​ថ្នាក់​ចរាចរ​ណ៍​ខាងលើ កើតមានឡើង នៅវេលាម៉ោង ៧និង​០០​នាទី ព្រឹក​ថ្ងៃ​ច័ន្ទ ទី២២ ខែមក​រា ឆ្នាំ២០​១​៨​នេះ ស្ថិតលើផ្លូវជាតិ លេខ៦ នៅចំណុច​ភូមិ​ជា​លា ឃុំជាលា ស្រុក បាធាយ ខេត្តកំពង់ចាម ។

ប្រភពព័ត៌មានពីសមត្ថកិច្ច បានឲ្យដឹងថា រថ​យ​ន្ដម៉ាកសាំយ៉ុង ០១គ្រឿង ពណ៌សរ ពាក់​ផ្លាក​លេខ​ភ្នំពេញ 2R-8015 បើកបរ ដោយ​ឈ្មោះ សៀ លីវន្ដ ភេទប្រុស អាយុ២១ឆ្នាំ មា​ន​ទីលំនៅភូមិខ្នា ឃុំជ្រាវ ខេត្តសៀមរាប ដែល​បើកបរក្នុងទិសដៅពីជើងទៅត្បូងបានបុកជា​មួយ ​​រថយន្ត ០១គ្រឿងទៀត ម៉ាក​ហ៊ី​យ៉ាន់​ដា​យ ពណ៌សរលាយក្រហម ពាក់ផ្លាកលេខ ភ្នំ​ពេញ 3B-5084 សណ្ដោងរ៉ឺម៉ក ពាក់ផ្លាក​លេ​ខ​បាត់ដំបង 4A-003 ដែល​ចត​លើ​ចិញ្ចើម​ថ្នល់ ។ សមត្ថកិច្ច​បញ្ជាក់​ថា ក្នុង​ករណី​នេះ បណ្ដាល​ឲ្យ​ជនរងគ្រោះ​ម្នាក់​ស្លាប់ ជន​ជាតិ​ខ្មែរ និងរបួសជនជាតិ​កូរ៉េ ចំ​នួន ០៨នាក់ ធ្ងន់០៧​នា​ក់ ខូច​រថយន្ត ០២​គ្រឿង។ បច្ចប្បន្ន វត្ថុ​តាង​សមត្ថកិច្ច​បាន​ប្រមូល​យក​វត្ថុតាង​យក​ទៅ​រក្សា​ទុក ដើម្បី​រៀប​ចំ​កសាង​សំណុំ​រឿង​ចាត់​ការ​តាម​ផ្លូវ​ច្បាប់ ៕