លោក យឹម សារ៉ាន់ អធិការ​ខណ្ឌ​ពោធិ​សែន​ជ័យ និង​លោក​អភិបាល​រង​ខណ្ឌ ​យក​បច្ច័យ​ទៅ​​ចូល​រួម​រំលែក​ទុក្ខ​ដល់​ជន​រងគ្រោះ​ក្នុង​ឧប្បត្តិ​ហេតុ​សមត្ថកិច្ច​ចុះ​បង្ក្រាប​មានជល់​និង ​បៀ អាប៉ោង

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២២ ខែមករា ឆ្នាំ២០១​៨​នេះ លោក វរសេនីយ៍ឯកយឹម សារ៉ា​ន់ អធិ​កា​រខណ្ឌពោធិសែនជ័យ និង​លោក ឃឹ​ម ស៊ុ​ន​សូដា អភិបាលរហខណ្ឌ រួមដំណើរ​ជា​មួយ​ម​ន្រ្តី​​ក្រោម​ឱវាទ បានអញ្ជើញ​ទៅ​ចូល​រួម​រំលែ​ក​ទុក្ខ ដ៏ក្រៀមក្រមដល់ជនរងគ្រោះម្នាក់ បាន​ស្លា​ប់ក្នុង ក្នុងករណីផ្ទុះអាវុធ ក្នុងប្រតិបត្តិ​ការ​បង្ក្រាបទីតាំងមាន់ជល់ និងបៀរអប៉ោង មួ​យ​កន្លែង ខាងក្រោយផ្សារកាណាសុីធី ភូមិ​ចោ​មចៅ សង្កាត់ចោមចៅ២ ខណ្ឌពោធិ​សែនជ័យ កាលពីព្រឹកថ្ងៃទី២១ ខែមករា ម្សិលមុិញ ។

ជនរងគ្រោះ មានឈ្មោះ ឈៀក រ៉ន ភេទប្រុស អាយុ៣៣ឆ្នាំមុខរបរ កម្មកររោងចក្រ ស្នាក់​នៅ​បន្ទប់ជួលជាន់ទី៣ ក្បែរកន្លែងកើតហេតុ មាន​ស្រុកកំណើតភូមិសែនអោក ឃុំគុស ស្រុកត្រាំ​កក់ ខេត្តតាកែវ មានប្រពន្ធឈ្មោះ ណុប ផាន្នី អាយុ៣១ឆ្នាំ មុខរបរ កម្មកររោងចក្រ ស្នាក់​នៅ​ជា​មួយគ្នា ។

ជាទុក្ខក្រៀមក្រំសម្រាប់គ្រួសារខាងលើក្រោ​យ​ពីជនរងគ្រោះ បានស្លាប់ បន្ទាប់ពី ផ្ទុះ​អាវុធ​ក្នុង​កិច្ច​បង្ក្រាបនៅទីតាំងខាងលើ ក្នុងនាម​ជា​សម​ត្ថ​កិច្ច ខណ្ឌពោធិសែនជ័យ មានការ​សោក​ស្តា​យ​និងសូមចូលរួមរំលែកទុក្ខ ដល់ក្រុម​គ្រួសារ​ជន​រង​គ្រោះ ។ ឆ្លៀតក្នុងឱកាសនេះ នគរបាល​ខណ្ឌ​ពោធិ​សែន​ជ័យ បានពាំ​នាំ​យក​បច្ច័យ​សំ​ណង និង​បច្ច័យ​ចូល​បុណ្យ​មួយ​ចំនួន​ធំ ៕