លុច​ស៊ីស​៤៧០​បុក​ជា​មួយ​ម៉ូតូ ស្លាប់​មួយ​របួស​ធ្ងន់​មួយ

ភ្នំពេញ៖ បុរស២​នាក់​ត្រូវ​បាន​រថយន្ត​លុច​សុីស​បុក បណ្តាល​ឱ្យ​ស្លាប់​ម្នាក់​រង​របួស​ម្នាក់ មុខ​បុរី​លឹម​ឈាង​ហាក់ អូឌឹម នៅវេលា​ម៉ោ​ង​១០​និង​៥០​នាទី ថ្ងៃ​ទី​២១​ខែ​មករា ឆ្នាំ២០១៨ តាម​បណ្តោយ​ផ្លូវ​ជាតិ​លេខ៤ ស្ថិតនៅ​ក្នុង​ភូមិ​អូ​ឌឹម សង្កាត់​ចោមចៅ​ទី៣ ខណ្ឌពោធិ៍សែន​ជ័​យ រាជធានី​ភ្នំពេញ ។

អត្ត​សញ្ញាណ​អ្នក​រង​របួស និង​អ្នក​ស្លាប់ មិន​ទាន់​ស្គាល់​នៅ​ឡើយ​ទេ ។ ជនរង​គ្រោះ​ធ្វើ​ដំណើរ​ដោយ​ម៉ូតូ​មួយ គ្រឿង​ម៉ាក ឌ្រីម​១២៥ ស៊េរី​០១៥ ពណ៌​ខ្មៅ ស្លាក​លេខ ភ្នំពេញFT-​07​04 ។ រីឯ​រថយន្ត​បង្ក ម៉ាក​លុច​សុីស ៤៧០​ពណ៌​ស្ករ ស្លាក​លេខ​ភ្នំពេញ 2N-8877 អ្នក​បើកបរ​រត់​បាត់ ។

ប្រភព​ពី​កន្លែង​កើត​ហេតុ​បាន​ឱ្យ​ដឹង​ថា មុន​ដំ​បូង​គេ​ឃើញ បុរស​២​នាក់​ជិះ​ម៉ូតូ​គ្នា​២​នាក់ យ៉ា​ង​លឿន​តាម​បណ្តោយ​ផ្លូវ​ជាតិ​លេខ​៤ ទិស​ដៅ​ពី​កើត​ទៅ​លិច ខណៈ​មក​ដល់​ចំនុច​មុខ​បុរី​លឹម​ឈាង​ហាក់ អូឌឹម ជា​កន្លែង​កើត​ហេតុ ក៏​បាន បុក​ជា​មួយ​រថយន្ត បើកដោយ​បុរសម្នាក់​ក្នុង​ស្ថា​ន​ភាព​ស្រវឹង បើកយ៉ាងលឿន ទិសដៅ​ប​ញ្រ្ចា​សទិគ្នា(ពីលិចទៅកើត ) បានបុកម៉ូតូ​បណ្តា​ល​ឯ​ឱ្យ​រង​របួស​ម្នាក់ ស្លាប់ម្នាក់​ក្រោយ​ពី​បញ្ជូន​ទៅ​មន្ទីរ​ពេទ្យ។ អ្នកបើកបរ​រថយន្ត​បាន​បើក​រត់​ចូល​ក្នុង​បុរី​សែន​មនោរម្យ ហើយ​ទុក​ឡាន​ចោល​រត់​បាត់​ស្រមោល ។

ក្រោយ​មក​សមត្ថកិច្ច​ចុះ​មក​ដល់​កន្លែង​កើត​ហេ​តុ​យក​រថយន្ត និង​ម៉ូតូ​ទៅ​រក្សា​ទុក ដើម្បី​ដោះ​ស្រាយ​ទៅ​តាម​ផ្លូវ​ច្បាប់ ៕