ទើប​​តែ​​ស្គាល់​​គ្នា​​បាន​មួយ​ថ្ងៃ ប្រុស​ចិត្ត​អប្រិយ​ប្រល័យ​ព្រហ្ម​ចារី​នាង​បាន​​សម្រេច

ភ្នំពេញ៖ យុវជន​ម្នាក់ ទើប​តែ​ស្គាល់​នារី​ក្រមុំ​វ័យ​ក្មេង​បាន​មួយ​ថ្ងៃ ប្រុស​ចិត្ត​អប្រិយ​ប្រល័យ​ព្រហ្ម​ចារី​នាង​បាន​​សម្រេច ហើយ​លើក​ខោ​ស្លៀ​ក​រត់​គេច ត្រូវ​នារីរងគ្រោះ​ស្រែក ផ្អើល​ពល​រដ្ឋ និង​ប្រជាការពារ​ភូមិ​ចាប់​ខ្លួន ប្រគល់​ឲ្យ​ស​មត្ថ​កិច្ច កាលពីវេលាម៉ោង១និង​៣០​នាទី​រសៀ​ល ថ្ងៃ​ទី១៧ ខែមករា ឆ្នាំ២០១៨ នៅដីឡូត៍​មួ​យ​​កន្លែង តាម​ផ្លូវ​១០០៧ ភូមិ​ពោង​ពាយ ស​ង្កា​ត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ ។

សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា យុវជន​ល្មោភ​កាម ឈ្មោះ លន់ លីស ភេទ​ប្រុស អាយុ​២១​ឆ្នាំ មុខ​របរ កម្មករ​រោង​ចក្រ ស្នាក់​នៅ​ភូមិ​ពោង​ពាយ សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ មាន​ស្រុក​កំណើត​ភូមិ​សំណង់ ឃុំ​បឹង​ល្វា ស្រុក​សន្ទុក ខេត្ត​កំពង់ធំ ។ ចំណែក​នារី​រងគ្រោះ ឈ្មោះ ន ដ វ អាយុ​១៨​ឆ្នាំ មុខរបរ កម្មករ ផ្នែក​បោក​អ៊ុត ក្រុម​ហ៊ុន​ឯក​ជន ស្នាក់​នៅ​ក្នុង​ខណ្ឌ​សែន​សុខ ។

តាម​សម្ដី​របស់​នារី​រង​គ្រោះ បាន​ឲ្យ​ដឹង​ថា ជន​សង្ស័​យ ជា​អ្នក​រួម​ការងារ​ជា​មួយ​គ្នា​ក្រោយ​មក​ជន​សង្ស័យ បាន​ទៅ​ធ្វើការ​នៅ​កន្លែង​ផ្សេង គ្រាន់​តែ​ស្គាល់​គ្នា ក្នុង​នាម​ធ្លាប់​ធ្វើ​ការ ក្នុង​ក្រុម​ហ៊ុន​ជា​មួយ​គ្នា ហើយ​ក៏​គ្មាន​ចេតនា​ស្រឡាញ់​គ្នា​នោះ​ដែរ លុះ​មក​ដល់​រសៀល​ថ្ងៃ​ទី១៦ ម្សិល​ម៉ិញ ជន​សង្ស័យ​បាន​ជួប​នាង រួច​សុំ​លេខ​ទូរ​ស័ព្ទ នឹក​ឃើញ​រាប់​អាន​គ្នា ស្មាន​តែ​ជា​ធម្មតា លុះ​ដល់​រសៀល​ថ្ងៃ​ទី​១៧ ខែ​មករា​នេះ ជន​សង្ស័​យ​បាន​ទូរស័ព្ទ ឲ្យ​នាង​មក​ជួប ប្រាប់​ថា មាន​ការ​និយាយ​គ្នា​បន្តិច ខំ​តែ​ជឿ ខំ​មក​ជួប តាម​ការ​ណាត់ ត្រង់​ចំណុច​ដីឡូត៍​ខាង​លើ បែរ​ជា​បុរស​ខាង​លើ​ចាប់​ឱប​ថើប ច្របាច់​សព្វ​រាង​កាយ​ហើយ ចាប់​ផ្តួល សើយ​រ៉ូប សម្រាត​ខោ សង្កត់​រំលោភ​រហូត​បាន​សម្រេច ហើយ​លើក​ខោ​ស្លៀក​ងើប​រត់ ធ្វើឲ្យ​នាង​ទទួល​រង​នូវ​ក្តី​ឈឺ​ចាប់ យំ​សម្រក់​ទឹក​ភ្នែក មិន​គួរ​ណា​ចាញ់​ល្បិច​បោក​បញ្ឆោត​របស់​ប្រុស​ព្រាន ស្រែកឲ្យ​គេ​ឯង​ជួយ ផ្អើល​ពលរដ្ឋ​ក្បែរ​ខាង ប្រជា​ការពារ​ឃើ​ញ​ដេញ​ចាប់​ឃាត់​ភ្លាមៗ រាយការណ៍ទៅប៉ូលិស ចុះ​មក​អន្តរាគមន៍ ។

តាម​សម្តី​ជន​សង្ស័យ​វិញ បាន​សារ​ភាព​ថា ខ្លួន​ពិត​ជា​ល្បួង​ហៅ​នាំ​នារី​ខាង​លើ​មក​ជួប​ទ្រាំ​លែ​ង​បាន​ទប់ អារម្មណ៍​តណ្ហា​លែង​បាន ចាប់​នាង​រំលោភ​ពិត​ប្រាកដ​មែន ។ ក្រោយ​ពី​ឃាត់​ខ្លួន​បា​ន​ជន​សង្ស័យ​ខាង​លើ ផ្អែក​លើ​បណ្តឹង​នារី​រង​គ្រោះ បាន​នាំ​ទៅ​សាក​សួរ​នៅ​ប៉ុស្តិ៍​ភ្នំពេញថ្មី ដើម្បី​កសាង​សំណុំ​រឿង​បញ្ជូន​ខ្លួន​ទៅ​អធិការ​ដ្ឋា​ន ចាត់​ការបន្ត​ទៅ​តាម​នីតិ​វិធី ៕