ជិះ​ម៉ូតូ​ឃើញ​សមត្ថកិច្ច ជិះ​រត់​ពេល​ចាប់​បាន​ម្នាក់​រក​ឃើញ​ថ្នាំ​ញៀន

ភ្នំពេញ៖ កម្លាំង​ប៉ុស្តិ៍​នគរបាល​ស្ទឹង​មានជ័យ​៣ ដេញ​ចាប់​បាន​ជន​សង្ស័យ​ម្នាក់​ក្នុង​ចំណោម​បក្ខ​ពួក​២ ពេល​ដែល​ឃើញ​សមត្ថកិច្ច​ដាក់​​គោ​ល​ដៅ​ចុះ​អនុវត្តចាប់​ម៉ូតូ​អត់​កញ្ចក់​និង​អត់​ពាក់​មួក​សុវត្ថិភាព ឆែក​ឆេរ​ឃើញ​ថ្នាំ​ញៀន​៧​កញ្ច​ក់​​នៅ​ក្នុង​ខ្លួន ចំណែក​ម្នាក់​ជិះមូតូ​គេច​ខ្លួន​បាត់​ស្រមោល ។ ហេតុការណ៍​ឃាត់​ខ្លួន​បាន​នេះ​កា​ល​ពី​វេលា​ម៉ោង​១០​និង៣០ នាទីព្រឹកថ្ងៃ​ទី​១៧ ខែ​មករា ឆ្នាំ២០១៨ នៅតាម​បណ្ដោ យ​ផ្លូវ​វេង​ស្រេង ចំណុច​ភូមិដំណាក់ធំ សង្កាត់ស្ទឹង​មាន​ជ័យ​៣ ខណ្ឌ​មាន​ជ័យ រាជធានីភ្នំពេញ ។

ជនសង្ស័យមានឈ្មោះ ឡុង មេស អាយុ២០ ឆ្នាំមុខរបរ មិនពិតប្រាកដ ស្នាក់នៅផ្សារដើមគ សង្កាត់ផ្សារដើមគ ខណ្ឌទួលគោក និងបក្ស​ម្នា​ក់​ទៀត​ជិះ​ម៉ូតូ​គេច​ខ្លួនបាត់សម្រោល ។

យោង​តាម​សម្ដី​របស់​សមត្ថកិច្ច​បាន​ប្រាប់​អោ​យ​ដឹង​ថា មុនពេល​កើត​ហេតុ​កម្លាំង​សមត្ថ​កិច្ច​ប៉ុស្ដិ៍ស្ទឹងមានជ័យ៣ បានចុះទៅអនុវត្ដន៍ច្បាប់​ចរាចរណ៍​ចាប់​ម៉ូតូ​អត់​មួក អត់​កញ្ចក់ ជិះ​ប​ញ្ច្រា​​​ស​ទិស នៅ​តាម​បណ្ដោយ​ផ្លូវ​វេង​ស្រេង ស្រាប់តែដល់វេលាកើតហេតុក៏មានជនសង្ស័យ២នាក់ជិះម៉ូតូមួយគ្រឿងម៉ាក ស្មាក មិន​ចាំ​ស្លាក​លេខ លុះមកដល់ចំណុច​សមត្ថកិច្ចក៏​បត់​ម៉ូតូជិះគេចខ្លួន​បណ្ដាល​អោយ​ធ្លាក់​ជន​សង្ស័យ ភ្លាម​ៗ​នោះ​កម្លាំង​សមត្ថកិច្ច​និង​ប្រជា​ការពារ នាំគ្នា​ឃាត់​និងឆែកឆេរក្នុង​ខ្លួន​ក៏​រក​ឃើ​ញថ្នាំញៀនចំនួន៧កញ្ចប់តូច សមត្ថកិច្ច​នាំ​ខ្លួ​ន​មកប៉ុស្ដិ៍នគរបាលរដ្ឋបាលស្ទឹងមានជ័យ៣ ដើម្បីធ្វើសាកសួរតែម្ដង ។ បច្ចុប្បន្នជនសង្ស័យនិងវត្ថុតាង កំពុង​ត្រូវ​សម​ត្ថកិច្ច​កសាង​សំណុំរឿង​បញ្ជូន​ខ្លួន​ទៅ​កាន់​អធិ​ការដ្ឋានខណ្ឌមានជ័យ ដើម្បី​​ចាត់ការតា​មនី​តិ​វិធីច្បាប់ ៕