ស្រី​ស្អាត​២​នាក់​ខ្វះ​ការងារ​ធ្វើ​នាំ​គ្នា ទៅ​លក់​គ្រឿង​ញៀន​សមត្ថកិច្ច​ចាប់​​វ៉ៃ​ខ្នោះ

ភ្នំពេញ៖ ជន​សង្ស័យ​​ស្រី​​២​នាក់​​ត្រូវ​​បាន​​កម្លាំង​សមត្ថកិច្ច​​នៃ​​អធិការ​ដ្ឋាន​ខណ្ឌ​​ដង្កោ​ បន្ទាប់​​ពី​ឆែក​​ឆេរ​​ក្នុង​បន្ទប់​ជួល​រក​​ឃើញ​​នូវ​ថ្នាំញៀន​ប្រភេទ​​ក្រាម​ពណ៌​ស​​ថ្លា​​ចំនួន​​១១​កញ្ចប់​តូច​ ។ ហេតុ​​ការ​​ឃាត់​ខ្លួ​ន​​នេះ​​បាន​ធ្វើ​​ឡើង​នៅវេលា​ម៉ោង​​៤​និង​៣០​ទាបភ្លឺ ថ្ងៃ​ទី​​១៧​ខែ​​មករា​ឆ្នាំ​២០១៨ ចំនុច​ផ្លូវ​​លំ​ ភូមិ​ដំណាក់​សង្កែរ សង្កាត់​ព្រែក​កំពឹស ខណ្ឌ​ដង្កោ​ ។ ជន​សង្ស័យ​ដែល​សមត្ថកិច្ច​ឃាត់​ខ្លួន​បាន​ទី​១ ឈ្មោះ​មុំ សុខចន្ថា អាយុ ២៨ ឆ្នាំ មុខរបរ មិន​ពិត ទី២ឈ្មោះ សៅ បុប្ផា អាយុ១៨ឆ្នាំ មុខរបរ មិន​ពិត ស្នាក់នៅជាមួយគ្នា ។

បើ​​តាម​​សម្តី​ លោក​ ជា​ង​ ហុកសែ​ អធិការ​រង​ បាន​អោយ​ដឹង​ថា​ មុន​​និង​​ឈាន​​ទៅ​​ដល់​​ការ​ឃាត់​ខ្លួន​​ជន​សង្ស័យ​​ទាំង​​២​នោះ​​បាន​ ​លោក​​បាន​ទទួល​​ដំណឹង​​ពី​​ប្រជាពលរដ្ឋ​ រស់​នៅ​​ក្នុង​ភូមិ​​ខាង​​លើ​​ថា​ មានជន​សង្ស័យ​ស្រី​២​​នាក់​ខាង​លើ​ជួញ​ដូរ​ថ្នាំ​ញៀន​យ៉ាង​សកម្មនៅ​ក្នុង​ភូមិ ដោយ​មានការ​រាយការ​ណ៍​ពីរ​ប្រជាពលរដ្ឋ រូប​​លោក​​បាន​ដឹក​​នាំ​​កម្លាំង​ នៃ​អធិការដ្ឋាន​ខ​ណ្ឌ​​​ដង្កោ​ ចុះ​ទៅឆែក​ឆេរ​នៅ​ក្នុង​បន្ទប់​ជួល​ជន​សង្ស័យ​២​នាក់ ស្រាប់​​តែ​រក​​ឃើញ​​នូវ​​ថ្នាំ​​ប្រភេ​ទ​ក្រាមពណ៌ស​ថ្លា​​ចំនួន​១១កញ្ចប់តូច​ សង្ស័​យ​​​ជា​សាធាតុ​ញៀន​ និង​ឧបករណ៍​សម្រាប់​ប្រើ​​ប្រាស់​​គ្រឿង​​ញៀន​​មួយ​ចំនួន​ទៀត​ហើ​យ​​ក៍បាន​​នាំ​ខ្លួន​​យក​​ទៅ​​ធ្វើ​ការ​​សាក​សួ​រ​​នៅ​ប៉ុស្តិ​នគបាល​ ព្រែក​កំពឹស ​។

​នៅ​​ចំពោះ​​មុខ​​សមត្ថកិច្ច​ ជន​សង្ស័យ​ទាំង​២​នាក់​នោះ​​បាន​​សារ​ភាព​ថា​ ពួក​​គេ​ពិត​ជា​បាន​ធ្វើ​សកម្មភាព​ ចែក​ចាយ​​និង​​ប្រើ​ប្រាស់​​គ្រឿង​ញៀ​ន​​ទាំង​​នេះ​​ពិត​​ប្រាកដ​មែន​ ។​ក្រោ​យ​ពេលកើត​ហេតុ​ បន្ទាប់​ពី​សាកសួររួច​ ជនសង្សយ័​ព្រម​ទាំង​ វត្ថុតាំង​ ត្រូវ​សមត្ថកិច្ច​ កសាង​សំនុំរឿង​បញ្ជួននិង ឃុំ​ខ្លួន​នៅ​អធិការដ្ធានខណ្ឌ​ដង្កោ​ ដើម្បី​បញ្ជូន​ទៅ​តុលាការ​ ៕