គួរ​អោយ​អាណិត​លោក​តា​ម្នាក់​ត្រូវ​រថយន្ត​បុក​បណ្តាល​អោយ​រង​របួស​ស្រាល

ភ្នំពេញ៖ លោក តា អាយុ​ជាង​៨០​​ឆ្នាំ​ម្នាក់​ដោ​យ​សារ​មិន​ចង់​អោយ​ពិបាក​ដល់​កូន​ចៅ​បាន​ឆ្លៀត​ចេញ​ពី​ផ្ទះ​មក​រត់​ម៉ូតូ​ឌុប ខណះ​ដែល​កំពុង​តែ​ជិះ​ស្វែង​រកម៉ូយ​ត្រូវ​រថយន្ត​មិន​ស្គាល់​ម៉ាក​មួយ​គ្រឿ​ងបានបុក​គាត់​បណ្តាល​អោយ​ម៉ូតូ​របស់​គាត់​ដួល​សង្កត់​គាត់​ពី​លើ​រង​របួស​ស្រាល​ហើយ​រថយន្ត​បង្ក​រខាង​លើ​មិន​បាន​ចុះ​មក​ជួយ​លើក​គាត់​នោះ​ទេ​បែ​ជា​ព្យាយាម​បើក​រត់​គេច​មិន​មាន​ការ​ទទួល​ខុស​ត្រូវ​ ហេតុ​ការណ៍​គ្រោះ​ថ្នាក់​ចរាចរណ៍​ខាង​លើ​នេះ​បាន​កើត​ឡើង​កាល​​ពី​វេលា​ម៉ោង​៧​និ៣​០នាទី​ព្រឹក​ថ្ងៃ​ទី​១៧ ខែមករា​ឆ្នាំ​២០១៨ ស្ថិត​នៅ​តាម​ប​ណ្តោយ​ផ្លូវ​២១៧ ហៅផ្លូវ​ព្រះមុន្នីរ៉េត​ភូមិ​ទ្រា៣ សង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ។

ប្រភពពត៍មានពីកន្លែងកើតហេតុបានអោយដឹងថា មុនពេល​កើត​ហេតុ​គេ​ឃើញ​លោក​តា​រង​គ្រោះខាងលើជិះម៉ូតូមួយគ្រឿងម៉ាកសេ១២៥ពណ៍ខ្មៅពាក់ស្លាកលេខភ្នំពេញ1A6586ធ្វើ​ដំណើរពីកើតទៅលិច លុះដល់ចំនុចកើត​ហេតុ​ក៏រថយន្តមួយគ្រឿង​មិន​ស្គាលម៉ាកធ្វើ​ដំ​ណើរ​ស្រប​ទិសគ្នាបានបើកកៀគាត់ពី​ក្រោ​យ​បណ្តាលអោយដួលម៉ូតូសង្កត់លើគាត់ហើយរថយន្តបង្ករបានបើករត់គេចខ្លួនដោយសុវត្ថភាពក្រោយពេល​កើត​ហេតុ​ពុំឃើញ​មានសមត្ថ​កិច្ច​ណាម្នាក់ចុះទៅកន្លែងកើតហេតុនោះទេ
ដោយមានការអាណិតអាសូរពីបងប្អូនប្រជាពលរដ្ឋដែលនៅក្បែរនោះបានទំនាក់ទំនងទូរសព្ទ័ទៅក្រុមគ្រួសាររបស់គាត់មកដឹកគាត់យកទៅសំរាកព្យាបាលនៅមន្ទីរពេទ្យឯកជន ។