កម្មករជួស​ជុល​ស្ពាន​ជ្រោយ​ចង្វារ​ម្នាក់​ស្លាប់​ដោយ​សារ​កម្មករ​គ្នា​ឯង​វាយ​ទម្លាក់​ទឹក

ភ្នំពេញ៖ បុរស​ម្នាក់​ត្រូវ​បាន​ប្រជាពលរដ្ឋ​ប្រទះ​ឃើញ​អណ្តែត​ទឹក​ទន្លេ​ចតុ​មុខ សង្កាត់​ជ័យ​ជំនះ ខណ្ឌ​ដូន​ពេញ នា​វេលា​ម៉ោង ៤ល្ងាច​ថ្ងៃ​ទី ១៦ ខែ​មករា ឆ្នាំ២០១៧ ដោយសាកសព​មាន​របួស​ស្នាម​លើ​ផ្ទៃ​មុខ ។ បុរស​ម្នាក់​ដែល​មាន​ឈ្មោះ​អឿន សុចាន់ អាយុ​៣៥ឆ្នាំ មុខ​របរ​កម្មករ​សំណង់ បាន​អះ​អាង​ថា​សាក​សព​ខាង​លើ ត្រូវ​ជា​ពូ​បង្កើត​របស់​ខ្លួន ដែល​មាន​ឈ្មោះថា រស់ សុធា អាយុ​៤៥​ឆ្នាំ មុខរបរ ជា​កម្មករ​ជុស​ជួល​ស្ពាន​ជ្រោយ​ចង្វារ ស្នាក់​នៅ​កន្លែង​ការ​ដ្ឋាន​សំណង់ ដែល​មាន​ស្រុក​កំណើត​នៅ​ភូមិ​តតាបែ ឃុំ​ចុង​ចៀក ស្រុក​តំបែរ ខេត្ត​កំពង់​ចាម ។

ក្មួយ​សាក​សព​បាន​រៀប​រាប់​បន្ត​ថា ពូបង្កើត​របស់​ខ្លួន​បាន​បាត់​ខ្លួន​រយៈ​ពេល​៥​ថ្ងៃ​ហើយ ទោះ​ខ្លួន​ខំ​ដើរ​រក​ក៏​រក មិន​ឃើញ​ដែរ ។ នៅ​វេលា​យប់​ដែល​បាត់​ខ្លួ​ន​នោះ គាត់​បាន​មាន​ទំនាស់​ជា​មួយ​នឹង​កម្មករ​ដូច​គ្នា ហើយ​កម្មករ​ដែល ជា​កម្មករ​សំណង់​ដូច​គ្នា បាន​វាយ​ទម្លាក់​ទឹក​ពេល​កំពុង​ផឹក​ស៊ី​ហើយ​ក៏​បាត់​ដំណឹង​តែ​ម្តង ។ សាក​សព​ត្រូវ​បាន​សមត្ថកិច្ច​ធ្វើ​ការ​កោស​ល្យ​វិច្ច័យ ដោយ​សន្និដ្ឋាន​ថា សព​មាន​រួស​ស្នាម​លើ​ផ្ទៃ​មុខ ស្លៀក​ខោ​ខូវ​ប៊ូយ គ្មាន​ពាក់​អាវ ៕