ឃាត់​ខ្លួន​​ចិន​​ជិត​​៥០​​នាក់ ​នៅ​​ច្រក​​ទ្វារ​​អន្តរ​ជាតិ​ប៉ោយ​​ប៉ែ​ត

ខេត្តបន្ទាយមានជ័យ ៖ កម្លាំង​នគរបាល​អន្តោ​ប្រវេសន៍ នៅ​ព្រឹក​ថ្ងៃ​ទី​១៦ មក​រា ២០១៨​នេះ បាន​ឃាត់ខ្លួន​ជនជាតិ​ចិន​ជិត​៥០​នាក់ នៅ​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត ខេត្តបន្ទាយមានជ័យ ដើម្បី​ត្រួតពិនិត្យ​ឯកសារ​មួយ​ចំនួន នេះ​បើ​តាម​ការ​ចេញផ្សាយ​របស់​គេហទំព័រ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ ។

មន្ត្រី​នគរបាល​អន្តោប្រវេសន៍ បាន​ឲ្យ​ដឹង​ថា ដោយ​មានការ​ណែនាំ​ពី​អគ្គនាយកដ្ឋាន​អន្តោ​ប្រវេសន៍ នៃ​ក្រសួងមហាផ្ទៃ អោយ​ពង្រឹ​ង​ការ​គ្រប់គ្រង​ជនអន្តោប្រវេសន៍ ទើប​កម្លាំង​ប្រចាំ​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត ធ្វើ​ការ​​ឃាត់ខ្លួន​ជនជាតិ​ចិន​មួយ​ក្រុម មាន​គ្នា​ជិត​៥០​នាក់ ក្នុង​នោះ​មាន​ស្រី​១០​នាក់ ហើយ​បញ្ជូន​ទៅ​ប៉ុស្តិ៍​នគរបាល​អន្តោប្រវេសន៍ ដើម្បី​ត្រួតពិនិត្យ​ឯកសារ (​ប៉ា​ស្ព័​រ​) ​៕