ក្មេងស្រី​​អាយុ​៧​ឆ្នំា​លេង​ចង.ក​លេង​ៗ ស្លាប់​មែន​ទែន

ក្មេង​ស្រី​ម្នាក់​បាន​ស្លាប់​ដោយសារ​ចង​.​ក បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​នៅ​វេលា​ម៉ោង​៥​និង​៣០​នាទី​ល្ងាច ថ្ងៃអាទិត្យ ១៣​រោច ខែបុស្ស ឆ្នាំរកា នព្វស័ក ព​.​ស​.២៥៦១ ត្រូវ​នឹង​ថ្ងៃ​ទី​១៤ ខែមករា ឆ្នាំ​២០១៨ នៅ​ចំណុច​ដី​សម្បទាន​សង្គមកិច្ច ស្ថិត​នៅ​ចំណុច​ក្រុម​២១ ភូមិ​១ ឃុំ​ទំនប់​រលក ស្រុក​ស្ទឹង​ហាវ ខេត្ត​ព្រះ​សីហ​នុ ។

បើ​តាម​សមត្ថកិច្ច​បាន​ស្រង់​សម្តី​សាក្សី​បញ្ជាក់​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ​ក្មេង​ស្រី​រង​គ្រោះ បាន​លេង​បាយឡុកបាយឡ​ជាមួយ​ក្មេង​ៗ​ប្រុស​ចំនួន​២​នាក់ ឈ្មោះ ភាព គ​ន្ធា អាយុ​៣​ឆ្នាំ ឈ្មោះ ហង្ស សុខដុម អាយុ​៥​ឆ្នាំ ក្រោយមក​ពួក​គេ​បាន​នាំ​គ្នា​លេង​ចងក ក៏​បណ្តាល​ឲ្យ​ក្មេង​ស្រី​ស្លាប់​មែនទែន​។

ក្មេង​ស្រី​រង​គ្រោះ​ឈ្មោះ ផាត សុខា អាយុ ៧​ឆ្នាំ មុខរបរ​សិស្ស​រៀន នៅ​សាលា​បឋម​សិក្សា​អូរ​ត្រជាក់ចិត្ត ឪពុក​ឈ្មោះ ផាត សុភ​ណ្ឌ័ ភេទ​ប្រុស អាយុ​៤២​ឆ្នាំ មុខរបរ​កម្មករ​សំណង់ និង​មាន​ម្តាយ​ឈ្មោះ ហៀ​ង ខន ភេទ​ស្រី អាយុ​២៧​ឆ្នាំ មុខរបរ​កម្មករ​សំណង់ មាន​ទីលំនៅ​កន្លែង​កើតហេតុ​ខាងលើ ៕