អ្នកទោសម្នាក់​លួច​​រត់​​ចេញ​​ពី​​គុក ត្រូវតុលា​ការ​កាត់ទោសសារជាថ្មី

ភ្នំពេញ៖ ទណ្ឌិត​ម្នាក់​ដែល​បាន​នឹង​កំពុង​អនុ​វត្ត​ទោស​នៅ​ក្នុង​ពន្ធ​នាគារ រាជធានី​ភ្នំពេញ PJ ពាក់​ព័ន្ធ​បទ លួច​នៅ​ខ្វះ​តែ​​២ខែ​ទៀត បាន​ចេញ​ត្រលប់​ទៅ​ផ្ទះ បែ​ជា​លួច​រត់​ចេញ​ពី​ពន្ធ​នា​គារ ត្រូវ​បាន​តុលាការ​បង្គាប់​​ឱ្យ​នាំ​ខ្លួន​មក​កាត់​ទោ​ស​ម្តង​ទៀត លើ​បទ​ល្មើស​ថ្មី ។

លោក តុប ឈុនហេង ជាចៅក្រមជំនុំជម្រះ បាន​បើក​សវនាការ​កាន់​ទោស ទណ្ឌិត​ឈ្មោះ បាន គ្រាក់ ភេទ​ប្រុស អាយុ​៣៤ឆ្នាំ ក្រោម​បទ​ចោទ​ប្រកាន់ លួច​រត់ ចេញ​ពី​ពន្ធ​នាគារ ប្រព្រឹ​ត្ត​កាល​ពី​ព្រឹក​ថ្ងៃ​ទី​២៨ ខែ​មេសា ឆ្នាំ​២០១៧ យោង​តាម​មាត្រា ៥៦០ មាត្រា ៥៦១ នៃក្រម​ព្រហ្ម​ទណ្ឌ និង​មាត្រា ៨២​នៃ​ច្បាប់​ស្តី​ពី​ពន្ធ​នាគារ ។

នៅ​ក្នុង​សវនាការ ទណ្ឌិត​ឈ្មោះ បាន គ្រាក់ បាន​សារ​ភាព​ថា រូប​គេ​កំពុង​ជាប់​ឃុំ និង​អនុវត្ត​ទោស ២​ឆ្នាំ ក្នុង​សំណុំ​រឿង លួច ដោយសារ​តែ​ខ្លួន ជិត​បាន​ចេញ​ទៅ​ផ្ទះ​វិញ ទើប​ខាង​ពន្ធ​នា​គា​រ អនុញ្ញាត​ឱ្យ​ខ្លួន អាច​ចេញ​ធ្វើ​ពល​កម្ម​នៅ​ក្រៅ​បន្ទប់​ឃុំ​ឃាំង​បាន។ ដោយ​ឃើញ​ជា​ឱកា​ស​ល្អ ខ្លួន​ក៏​លួច​រត់​ទៅ​ផ្ទះ ក៏ត្រូវ​សមត្ថកិច្ច​ចាប់​បាន នៅ​ម្តុំ​វត្តភ្នំ​មក​ដាក់​គុក​វិញ​ដ​ដែល ។ សូម​បញ្ជាក់​ថា សំណុំ​រឿង​នេះ តុលាការ​នឹង​ប្រកាស​សាល​ក្រម​នៅ​ព្រឹក​ថ្ងៃ​ទី​២៤ ខែមករា ឆ្នាំ២០១៨ខាងមុខ៕