អគ្គីភ័យកំពុង​លេប​ត្របាក​​​ផ្ទះ​ពលរដ្ឋ​ប្លុក​ត្រពាំង​ឈូក​ទាំងស្រុង​

ភ្នំពេញ៖ អគ្គីភ័យ​ដ៏​សន្ធោ​សន្ធៅ កំពុង​លេប​ត្របាក់​ផ្ទះ​រាប់​សិប​ខ្នង នៅ​តំបន់​ប្លុក​ត្រពាំង​ឈូ​ក ទល់​មុខ​ផ្សារហេង​លី ភូមិ​បុរី​កម្មករ សង្កា​ត់​ទឹក​ថ្លា ខណ្ឌ​សែន​សុខ តាំង​ពីម៉ោង​​៦​ល្ងា​ច ថ្ងៃ​ទី​១៥ ខែ​មករា ឆ្នាំ២០១៨ ។ គិត​ត្រឹម​ម៉ោង​៧ អគ្គីភ័យ​នៅ​តែ​សន្ធោសន្ធៅ​នៅ​ឡើយ បើ​ទោះ​បី​មាន​កិច្ច​អន្តរាគមន៍​បាញ់​ពន្លត់​​របស់ សមត្ថកិច្ច​យ៉ាង​ណា​ក៏​ដោយ ។

សូម​ជម្រាប​ថា ប្លុក​តំបន់​ត្រពាំង​ឈូក​នេះ ពោរ​ពេញ​ទៅ​ដោយ​លំ​នៅ​ដ្ឋាន​ធ្វើ​ពី​ឈើ ។ ហើយ​កន្លង​មក​សមត្ថកិច្ច ធ្លាប់​ប្រកាស​ថា តំបន់​នេះ​ជា​ជម្រក​គ្រឿង​ញៀន បង្ក្រាប​មិន​ចេះ​អស់ ៕