ស្លាប់​១០​នាក់ ក្នុង​មួយ​ថ្ងៃ​ដោយ​គ្រោះ​ថ្នាក់​ចរាចរណ៍​

ភ្នំពេញ៖ យោង​តាម​របាយ​ការណ៍​ពី​នាយក​ដ្ឋាន​សណ្តាប់​ធ្នាប់ នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​ប្រាប់​ឲ្យ​​ដឹង​ថា គិតពី​ម៉ោង​២​រសៀល​ថ្ងៃ​ទី​១១​ដល់​ម៉ោង​២​រសៀល​ថ្ងៃ​ទី​១២ ខែមករា ឆ្នាំ២០១៧ មាន​ករណីគ្រោះ​ថ្នាក់​ចរាចរណ៍​នៅ​ទូ​ទាំង​ប្រទេស​កើត​ឡើង ចំនួន​១៣​លើក ប​ណ្តា​ល​ឲ្យ​មនុស្ស​ស្លាប់​១០​នាក់ (ស្រី) រងរបួស​ធ្ងន់​៨​នាក់ (ស្រី​១) ។
របាយ​ការណ៍​បន្ត​ថា នៅ​ក្នុង​ហេតុ​ការណ៍​គ្រោះ​ថ្នាក់​ចរាចរណ៍​១៣​លើក​នេះ បណ្តាល​ឲ្យ​ខូច​ខាត​យាន​យន្ត សរុប​ចំនួន ២២​គ្រឿង រួម​មាន ម៉ូតូ ចំនួន​១១​គ្រឿង រថយន្ត​ធុន​តូច ចំនួន​៩​គ្រឿង, រថយន្ត​ធុន​ធំ ចំនួន​២​គ្រឿង, ថ្មើរ​ជើង​២​នាក់ ។ក្នុង​នោះ​អ្នក​មិន​ពាក់​មួក​សុវត្ថិភាព ពេល​គ្រោះ​ថ្នាក់​ចរាចរណ៍ ១២​នាក់ ( យប់​៨​នាក់​ ) ។ រីឯ​មូល​ហេតុ​ដែល​បណ្តាល​ឲ្យ​កើត​មាន​ករណី​គ្រោះ​ថ្នាក់​ចរាចរណ៍ រួម​មាន ល្មើស​ល្បឿន ៥​លើក (ស្លាប់​៤​នាក់), ស្រវឹង២លើក (ស្លាប់១នាក់) , មិនគោរពសិទ្ធិ ២លើក , មិន​ប្រកាន់​ស្តាំ ៣លើក (ស្លាប់៤នាក់) ,ប្រជែង ១លើក (ស្លាប់១នាក់) ។

តាមរបាយការណ៍គ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសរយៈពេល៧ថ្ងៃ គិតចាប់ពីថ្ងៃទី១ មករា ដល់ថ្ងៃទី១២ មករា ២០១៨ មានគ្រោះ​ថ្នាក់​ចំនួន ១១៨​លើក ស្លាប់​ចំនួន​៧៤​នាក់ របួស​សរុប​ចំនួន​១៦៦​នាក់ របួស​ធ្ងន់ ១១២នាក់ របួស​ស្រាល​ចំនួន​៤៥​នាក់ ៕