អាជ្ញាធរ​​​មិន​​ហ៊ាន​ចុះ​បង្រ្កាប ទី​តាំង​​ហ្គេម​​បាញ់​ត្រី​​ ខាង​​កើត​មន្ទីរ​ពេទ្យ​មូល​មិត្ត​ ក្នុង​សង្កាត់​ចោម​ចៅ​២​

ភ្នំពេញ៖ អាជ្ញាធរ​សង្កាត់​ចោម​ចៅ​២ ខណ្ឌ​ពោ​ធិ៍​សែន​ជ័យ នៅ​មិន​ទាន់​អាច​ធ្វើ​តាម​អនុ​សា​ស្ត្រ​សម្តេច​ក្រឡា​ហោម ស ខេង បាន​នៅ​ឡើ​យ​ទេ ខណះ​ល្បែង​ស៊ីសង​ជា​ច្រើន​កំពុង​បើក​លេង​យ៉ាង​រំភើយ ជាពិសេស​ហ្គេម​បាញ់​ត្រី​តែ​ម្តង ។ ប្រជាពលរដ្ឋ​បាន​បង្ហើប​ប្រាប់​ថា នៅ​ផ្ទះ​ល្វែង​មួយ​កន្លែង​ខាង​កើត​មន្ទីរ​ពេទ្យ​មូល​មិត្ត ប្រហែល​១០០​ម៉ែត្រ ផ្លូវ​លំ សង្កាត់​ចោម​ចៅ​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ បាន​បើក​លេង​យ៉ាង​រំភើ​យ និង​មាន​ក្រុម​ក្មេង​ស្ទាវ​ជា​ច្រើន​បាន​ចូល​លេង​ទាំង​យប់​ថ្ងៃ​ដោយ សង្ស័យ​អាច​និង​មាន​ការ​ប្រើ​ប្រាស់​ថ្នាំ​ញៀន​ទៀត​ផង ។

ពាក់​ព័ន្ធ​និង​ទីតាំង​ការ​បើក​ហ្គេម​បាញ់​ត្រី​ខាង​លើ​នេះភ្នាក់ងារ សារព័ត៌មាន ដំណឹងយប់មិញ បាន​ទាក់​ទង​ទៅ​លោក ហែមដារិទ្ធ អភិបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ តាមរយះ​ប្រព័ន្ធ​Wha​ts App លោក​ក៏​បានមិនបានឆ្លើយតបឡើយ ។​តែ​ហូត​ពេល​នេះ​នៅ​មិន​ទាន់​ឃើញ​មាន​អាជ្ញា​​ធរ​មូល​ដ្ឋាន​ចុះ​ទៅ​បង្ក្រាប​នោះ​ទេ ហាក់បី​ដូច​ជា មិន​ខ្វល់​ពី​ការ​បង្ក្រាប​ទាល់​តែ​សោះ ។

ប្រជាពលរដ្ឋ​បាន​លើក​ឡើង​ថា ទីតាំង​ហ្គេម​បាញ់​ត្រី​ខាង​លើ​បាន​បើក​លេង​២៤​ម៉ោង​លើ​២៤​ម៉ោង ដោយ​មាន​ក្មេងស្ទាវជា​ច្រើន​បាន​ចេញ​ចូល​លេង​យ៉ាង​សប្បាយ ធ្វើឲ្យ​អ្នក​ជិត​ខាង​មាន​ការ​ព្រួយ​បារម្មណ៍​ព្រោះ​នៅ​ជិត​ទីតាំង​ខាង​លើ​តែង​តែ​មាន​ការ​បាត់​បង់​សម្ភារៈ​ក៏​ដូច​ជា មាន​ចោរ​គាស់​ផ្ទះ​ជា​ដើម ៕