សាហាវម្លេះ! ដេញ​​បាញ់​ប្លន់​យ​ក​​ម៉ូតូ​​ស្កូប​​ពី ពី​​យុវជន​​ម្នាក់​មិន​​បាន​ព្រោះតែ

ភ្នំពេញ៖ ក្រុម​ខ្មាំង​កាំ​ភ្លើង​៣​នាក់ បាន​ចេញ​ធ្វើ​សកម្មភា​ព​ប្លន់ និង​បាញ់​ពីរ​គ្រាប់ ដើម្បី​គំរាម​ទៅ​លើ​យុវជន​ម្នាក់​បំណង​ប្លន់​យក​ម៉ូតូ​ស្កូប​ពី តែ​មិនបានសម្រេច និង​បណ្ដាល​ឲ្យ​ធ្លាយ​ទ្វារ​ផ្ទះ​ប្រជាពល​រដ្ឋនៅ​ជិត​កន្លែង​កើត​ហេតុតែ​សំ ណាង​ល្អ​មិន​បណ្ដាល​ឲ្យ​មាន​អ្នក​រង​របួស ។
ហេតុ​ការណ៍​បាញ់​គំរាម​ប្លន់​ខាង​លើ​នេះ​ បាន​បង្ក​ការ​ភ្ញាក់​ផ្អើល​ដល់​ប្រជាពលរដ្ឋ​មាន​ការ​ភ័យ​ខ្លាច កាល​ពីវេលា​ម៉ោង​២២​និង​០០​នាទី​យប់ ថ្ងៃ​ពុធ ៩រោច ខែបុស្ស ឆ្នាំរកា ព.ស.​២៥​៦១​ ត្រូវ​នឹង​ថ្ងៃ​ទី​១០ ខែ​មករា ឆ្នាំ​២០១៨ នៅ​ចំណុច​ផ្លូវ​លេខ​១៤៣ កែង​ផ្លូវ​លេខ​២៧៨ ក្នុង​សង្កាត់​បឹង​កេង​កង​ទី២ ខណ្ឌ​ចំកា​មន រាជធា​នី​ភ្នំពេញ ។

ជនរង​គ្រោះ​ឈ្មោះ យឹម សុខា ភេទប្រុស ១៨​ឆ្នាំ ស្នាក់​នៅ​ម្ដុំ​ផ្សា​ដើម​គរ ជា​និសិត្យ ជិះ​ម៉ូតូ​ម៉ាក​ស្កូប​ពី បិត​តែ​ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ1CC-5666 ។

យោង​តាម​សម្ដី​របស់​ជន​រងគ្រោះ​បាន​ប្រាប់​ដឹង​ថា នៅ​មុន​ពេល​កើត​ហេតុ​រូប​គេ​បាន​ជិះ​ម៉ូតូមកឈប់នៅផ្លូវលេខ១៤៣កែងនិងផ្លូវលេខ២៧៨​ដើម្បី​ចាំ​យក​សង្សា ។ ប្រភព​បាន​បន្ត​ថា ពេល​ដែល​កំពុង​តែ​ឈប់​និង​អង្គុយ​លើ​ម៉ូតូ ស្រាប់​តែ​មានជនសង្ស័យ​មាន​គ្នា​៣​នាក់​ជិះ​ម៉ូតូ​ឌ្រីម​សង់​មួយ​គ្រឿង​មិន​ចាំ​ស្លាក​លេខ បាន​មក​ឈប់​ចម្ងាយ​ពីខ្លួន​ប្រហែលជា​១០​ទៅ​២០​ម៉ែត​និង​មើល​ចុះ​មើល​ឡើង ដោយ​ឃើញ​សភា​ព​មិនស្រួល​ទើប​ខ្លួន​ជិះ​ម៉ូតូ​ចេញ ស្រាប់​តែ​ជន​សង្ស័យ​ជិះ​ម៉ូតូ​ដេញតាម រហូត​ដល់​ខាង​មុខ​ហាង​ភូមិ​គ្រឹះ​ឆ្ងាញ់ ទើប​ជនរងគ្រោះ​ជិះ​ចូល​អោយ​គេ​ជួយ​និង​រត់​ចូល​ខាង​ក្នុង​ហាង ធ្វើ​អោយ​ជនសង្ស័យ​ខឹង​ដក​កាំភ្លើង​បាញ់​មួយ​គ្រាប់​ផ្អើល​ប្រជាពលរដ្ឋ​នៅ​ក្បែ​នោះ​ហើយ​ជន​សង្ស័យ​ជិះ​ម៉ូត​ត្រឡប់​ក្រោយ​វិញ​បាត់ ។

ប្រភព​ព័ត៌មាន​ពីប្រជា​ពលរដ្ឋ​បាន​អោយ​ដឹង​ថា ក្រោយ​ពី​ជនសង្ស័យ​ជិះ​គេច​ខ្លួន​បាន​ប្រហែ​ល​ជា​៥នាទី ស្រាប់​តែជនសង្ស័យជិះ​ម៉ូតូ​មក​វិញ​និង​បាញ់​បន្ថែមមួយគ្រាប់​ទៀត​ចំទ្វារ​ផ្ទះ​ប្រជា​ពលរដ្ឋលក់​កាហ្វេរ​ធ្លុះ​កញ្ចក់​តែ​សំណាង​ល្អ​មិន​បណ្ដាល​អោយមាននរណា​ម្នាក់​រង​របួស​ក្នុង​ហេតុការណ៍​នេះ​ទេ ទើបជន​សង្ស័យ​ជិះ​គេច​ខ្លួន​បាត់​ស្រមោល​តែ​ម្ដង ។ ក្រោយ​ពី​កើត​ហេតុ​កម្លាំង​សមត្ថកិច្ច​មូលដ្ឋាន​បាន​ត្រឹមតែ​ដើរ​រក​សំបក​កន្ទុះ​និង​នាំជនរង​គ្រោះ​ទៅ​ដាក់​ពាក្យ​បណ្ដឹង​តែ​ប៉ុណ្ណោះ ។

គួរ​បញ្ជាក់​ថា មួយរយះ​នេះ​នៅ​ក្នុង​រាជធានី​ភ្នំ​ពេ​​ញ ហាក់​ដូច​ជា មាន​ករណីបាញ់​បោះ​សេរី​និង​ករណី​បាញ់​ប្លន់​ជា​ច្រើន​ករណី ដែល​ករណី​ខ្លះ​បណ្ដាលអោយជនរងគ្រោះ​ស្លាប់បាត់​បង់​ជីវិត និង​ខ្លះ​ទៀត​រងរបួសផងដែរ ៕