លោត​ចុះ​ពី​លើ​ឡាន​ទាញដែកទីប​ ដេញ​វ៉ៃ​គ្នា​ដូច​រឿង ចិនហុងកុង របួស​អ្នក​ជិះ​ម៉ូតូ​២​នាក់

ភ្នំពេញ៖ អ្នក​បើក​បរ​រថយន្ត​ដឹក​កុង​តឺន័រ​១​គ្រឿ​ង​របស់​ក្រុម​ហ៊ុន​ផែ​ស្ងួត​TR​បាន​មាន​ទំនា​ស់​​គ្នាជា​មួយ​រថយន្ត​ទ្រុង​១​គ្រឿង​ទៀត ។ បន្ទាប់​​មក​បាន​បើក​កៀរ​ឲ្យ​រថយន្ត​ទ្រុង​ឈប់ រួច​បាន​ទាញ​ដែក​បំពង់​ទីប​ដេញ​វាយ​បុរស​អ្នក​បើក​រថយន្ត​ទ្រុង​១​គ្រឿង​នោះ ធ្វើ​ឲ្យ​អ្នក​បើក​រថយន្ត​ទ្រុង​ភ័យ​បាន បើក​រថយន្ត​រ៉ឺយែ​រថយ​ក្រោយ​លុះ​ផុត​បន្តិច បាន​លោត​ចុះ​រត់​ចោល​រថយន្ត​ដោយ​មិន​បាន​ដោះ​លេខ​សិន​ទេ ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​រថយន្ត​នោះ​ថយ​ក្រោយ​ដោយ​ខ្លួន​ឯង ជ្រុល​ទៅ​បុក​ម៉ូតូ​១​គ្រឿង​បណ្ដាល​ឲ្យ​រង​របួស​២​នាក់​តែ​ម្ដង ។ ហេតុ​ការណ៍​នោះ​បាន​កើត​ឡើង បង្ក​ឲ្យ​មាន​ការ​ភ្ញាក់​ផ្អើល​កាល​ពីវេលាម៉ោង៤​និង​១៥​នាទី​ល្ងាច​ថ្ងៃ​ទី១០ ខែ​មករា ឆ្នាំ២០១៧ នៅ​តាម​ផ្លូវ​ជាតិ​លេខ​៣ ស្ថិតនៅ​ក្នុង​ភូមិ​ព្រៃ​ព្រីង​ខាង​ត្បូង​១ សង្កាត់​ចោម​ចៅ​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

ក្មេង​ប្រុស​រងគ្រោះ​មិនទាន់ត្រូវ​បា​ន​គេ​ស្គាល់​ឈ្មោះ​នៅ​ឡើយ​ទេ​ដោយ​ម្នាក់ រង​របួស​ស្រាល​និង​ម្នាក់​ទៀត​របួសបាក់​ដៃ​និង​ជិះ​ម៉ូតូ​១​គ្រឿង​ម៉ាក​ហុង ដា​វ៉េវ ពណ៌ខ្មៅ ពាក់​ស្លាក​លេខ​ភ្នំពេ​ញ​1H-7342 ត្រូវ​បាន​រថយន្ត​សង្គ្រោះ​អង្គ​ភា​ព​៧១១ កង​ពល​តូច​លេខ៧០ ទៅសង្គ្រោះ​នៅ​ពេទ្យ​គន្ធ​បុប្ផា ។ ចំណែក​ជន​បង្ក​នោះ មិនត្រូវ​បានគេ​ស្គាល់​អត្ត​សញ្ញាណ​នោះ​ទេ បើកបរ​រថយន្ត​ដឹកកុងតឺន័រ​មិន​ស្គាល់​ម៉ាក​និង​ស្លាក​លេខ​១​គ្រឿង​ដែល​ជា​រថយន្ត​របស់​ផែ​ស្ងួត​TR​ រីឯ រថយន្ត​ទ្រុង​ម៉ាក​ហ៊ី​យ៉ាន់​ដាយ ​ពណ៌ស ពាក់ស្លាក​លេខ​ភ្នំពេញ​3D-​4297​ហើយ​អ្នក​បើកបរ​ក៏​មិន​ត្រូវ​បាន​ស្គា​ល់​ឈ្មោះ​ដែរ ។

តាម​ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើត​ហេតុ​រថយន្ត​ទាំង​២​គ្រឿង​បាន​បើក​បរ​ស្រ​ប​​គ្នា​ក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង ហើយ​មិន​ដឹង​ថា មាន​រឿងទំនាស់​អ្វី​ជា​មួយគ្នា ពីកន្លែង​ណា​មក​នោះ​ឡើយ ។​លុះ​ពេល​ទៅដល់ត្រង់​ចំណុ​ច​កើត​ហេតុ​ខាង​លើ ស្រាប់តែរថយន្ត​កុង​តឺន័​របស់​ជែង​រថយន្ត​ទ្រុង​និង​កៀរ​ឲ្យឈប់​រួច​អ្នក​បើក​រថយន្ត​កុងតឺន័រ​បាន​ចុះ​ពី​រថយន្ត​ទាញ​ដែក​បំពង់​ទីប​ដេញ​វាយ​ទៅ​លើ​អ្នក​បើក​រថយ ន្ត​ទ្រុង ។

បន្ទាប់​រថយន្ត​ទ្រុង​បាន​បើក​ថយ​ក្រោយ ដើម្បី​គេច​ចេញ​ពី​ការ​ដេញ​វាយ ហើយ​ផុត​បន្តិច​អ្នក​បើក​រថយន្ត​ទ្រុង​បាន​បើក​ទ្វារ​លោតចុះ​ក្រោម​រត់​គេច​ខ្លួន​បាត់ ដោយ​មិនបានដោះ​លេខ​ឬ​កាច់​សោរ​ពន្លត់​រថយន្ត​ឡើយ ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​រថយន្ត​ទ្រុង​នោះ​ថយ​ក្រោយ​ដោយ​ខ្លួន​ឯង​ជ្រុល​ទៅ​បុក​ម៉ូតូ​ក្មេងប្រុសរង​គ្រោះ​ទាំង​២​នាក់​ដែល​កំពុង​ជិះ​ឌុប​គ្នា​ក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូ​ង និង​រុញ​ជាច្រើនម៉ែត្រ​រងរបួសទាំង​២​នាក់​តែ​ម្ដង ៕