សមត្ថកិច្ចកំពុងសួរនាំ នគរបាល​ពាក់​ស័ក្តិ​​៤​កន្លះ​ ដើម្បី​កសាង​សំណុំ​រឿងបញ្ជូនទៅ​តុលា​ការ

ភ្នំពេញ៖​ នាយ​នគរបាល​ពាក់​ស័ក្តិ​​៤​កន្លះ​មួយ​រូប​ប្រើ​ហឹង្សា​លើ មន្រ្តី​នគរបាល​ចរាចរណ៍​ជាប់​កិច្ច​សន្យា ដ៏​ឃោរ​ឃៅ​ជា​មួយ​នឹង​រន្ទះ​ជើង​ចំ​កណ្ដាល​ដើម​ទ្រូង​ក្រោម​ក្រសែ​ក្នែក មជ្ឈដ្ឋាន​មហាជន​ដ៏​ច្រើន​កុះ​ករ អាច​ប្រឈម​នឹង​ការ​ចាប់​ខ្លួន ដើម្បី​យក​មក​ផ្តន្តា​តាម​ផ្លូវ​តុលាការ ។

ជន​ល្មើស​ដែល​បាន​ធ្វើ​សកម្មភាព​ធាក់​លើ​មន្ត្រី​អនុវត្ត​ច្បាប់​ចរាចរ​មាន​ឈ្មោះ​​សៅ​ បញ្ញា​ អាយុ​​ ៣៣​ ឆ្នាំ​ មាន​តួ​នាទី​​ជា​ អនុ​ប្រធាន​ការិយា​ល័​យ​ នៃ​នាយក​ដ្ឋាន​ប្រឆាំង​បទ​ល្មើស​បច្ចេក​វិទ្យា​ ក្រសួង​មហា​ផ្ទៃ​ ។​

សកម្មភាព​នគរបាលស័ក្តិ​៤កន្លះ​វាយ​មន្រ្តី​នគរ​បាល​ចរាចរណ៍​ក្នុង​បទ​ល្មើស​ជាក់​ស្តែង​នេះ មិ​ន​ត្រឹម​មជ្ឈដ្ឋាន​មហាជន នៅ​ម្តុំ​ស្តុប​ត្រឡោក​បែក​រវាង​ព្រុំ​ប្រទល់​ទឹកដីខណ្ឌសែនសុខ និង​ខណ្ឌ​ទួល​គោក បាន​ឃើញ​ផ្ទាល់​ភ្នែក​ប៉ុណ្ណោះ​ទេ​ទង្វើ​ដ៏​អសីល​ធម៌ ហឹង្សា​ទាំង​កំរោល​បែប​នេះ​ក៏​ត្រូវ​បាន​អ្នក​និយម​លេង​តាម​បណ្ដាញ​ទំនាក់​ទំនង​សង្គម​ហ្វេសប៊ុក បាន​ផ្តិត​យក​រូប​ភាព​នេះ​បង្ហោះ រំលែក​ទៅ​កាន់​មនុស្ស​រាប់ពាន់ ម៉ឺន សែន នាក់ ជា​មួយ​និង​ការរិះគន់​ដោយ​ស​ម្តី​ធ្ងន់​ៗ ។

ន​គរបាល​​ស័ក្តិ​​៤​​កន្លះ​​ជា​​ជន​​ដៃ​ដល់ ពេល​នេះ​សមត្ថកិច្ច​ចរាចរ​រាជធានីភ្នំពេញ កំពុង​សួរ​ចម្លើ​យ ​ដើម្បី​កសាង​សំណុំ​រឿង​បញ្ជូ​ន​ទៅ​កាន់​សា​លា​ដំបូង​រាជធានី​ភ្នំពេញ​ ។ គួរ​រំលឹក​ថា អំពើ​ហឹង្សា​មួយ​ត្រូវ​បាន​កើត​ឡើង​កាល​ពី​រសៀល​ថ្ងៃ​ទី៩ ខែ​មករា ឆ្នាំ​២០១៨​នេះ មក​លើ​មន្រ្តី​ចរាចរណ៍​ជាប់​កិច្ច​សន្យា​ម្នាក់​យ៉ាង​ឃោរ​ឃៅ​ផង​ដែរ ៕

វីដេអូ៖