ឃាត់​ខ្លួន​ជន​សង្ស័យ​ម្នាក់​រួម​ទាំង​គ្រឿង​ញៀន​៥​កញ្ចប់​តូច

ភ្នំពេញ៖ ជន​សង្ស័យ​ម្នាក់​ត្រូវ​កម្លាំង​សមត្ថកិច្ច​ប៉ុស្ដិ៍​ស្ទឹង​មានជ័យ​៣ធ្វើ​ការ​ឃាត់​ខ្លួន​ក្រោយ​ពេ​ល​សមត្ថកិច្ច​ឆែក​ឆេរ​រក​ឃើញ​ថ្នាំ​ញៀន​ចំ​នួ​ន​៥​កញ្ចប់​​នៅ​​ក្នុង​​ខ្លួន ការ​​ឃាត់​​ខ្លួន​​បាន​នេះ​កាល​ពី​វេលា​ម៉ោង​៥ និង៣០ នាទីទៀបភ្លឺ ថ្ងៃទី០៨ ខែ​មករា ឆ្នាំ​២០១៨ នៅចំណុច​ផ្លូវ​បេតុង ភូមិ​ដី​ថ្មី សង្កាត់​ស្ទឹង​មាន​ជ័យ​៣ ខណ្ឌ​មាន​ជ័យ ។

លោក ឯម ភារី នាយប៉ុ​ស្ដិ៍ស្ទឹងមា​នជ័យ​៣​បាន​ប្រាប់​អោយ​ដឹង​ថា ជន​សង្ស័យ​មាន​ឈ្មោះ ហ៊ុន ម៉ាញ អាយុ​២១ ឆ្នាំ​មុខរបរ កម្មករ​សំណ​ង ស្នាក់​នៅ​ផ្ទះ​ជួល​ភូមិ​ដំណាក់​ធំ​២ សង្កាត់​ស្ទឹង​មាន​ជ័យ​៣ ខណ្ឌ​មាន​ជ័យ មានស្រុក​កំណើត​នៅ​ភូមិ​ដង ឃុំ​ជ្រៃ ស្រុក​កំពុង​ត្របែក ខេត្ដ​ព្រៃវែង ។

លោក ឯម ភារី នាយ​ប៉ុស្ដិ៍​ស្ទឹង​មានជ័យ​៣​បា​ន​ប្រាប់​អោយ​ដឹង​បន្ដ​ទៀត​ថា មុន​ពេល​ឃា​ត់​ខ្លួន​ជន​សង្ស័យ​ខាង​លើ​នេះ​បាន​នោះ​គឺ​ក​ម្លាំ​ង​ប៉ុស្ដិ៍ស្ទឹងមានជ័យ៣ បាន​ចុះ​ល្បាត​ក្នុង​ភូមិ​សាស្ដ្រ​ដើម្បី​ទប់​ស្កាត់​បទ​ល្មើស​ផ្សេង​ៗ​ក្នុង​មូល​ដ្ឋាន ស្រាប់​តែ​កម្លាំង​ល្បាត​ចុះ​ទៅ​ដល់​ផ្លូវ​បេ​តុង​ភូមិ​ដីថ្មី ក៏​បាន​ប្រទះ​ឃើញ​ជន​សង្ស័យ​ម្នាក់​ខាង​លើ​ឈរ​លើ​ផ្លូវ​ដោយ​មាន​ការ​សង្ស័យ​កម្លាំង​សមត្ថកិច្ច​ក៏​បាន​ឃាត់​ខ្លួន​ដើម្បី​ឆែក​ឆេរ ភ្លាម​ៗ​នោះ​ជន​សង្ស័យ​បាន​បោះ​ចោល​គ្រឿង​ញៀន​ចោល​ចំនួន​១​កញ្ចប់ និង​ឆែក នៅ​ក្នុង​ខ្លួន​ចំនួន​៤​កញ្ចប់​ទៀត ទើប​សមត្ថកិច្ច​ឃាត់​ខ្លួន​មក​ធ្វើ​ការ​សាក​សួរ​តែ​ម្ដង ។

បច្ចប្បន្ន​ជន​សង្ស័យ​រួម​ទាំង​វត្ថុតាង​ត្រូវ​ឃុំ​ខ្លួន​បណ្ដោះ​អាសន្ន​នៅ​ប៉ុស្ដិ៍នគរបាល​រដ្ឋបាល​ស្ទឹង​មាន​ជ័យ​៣ ដើម្បី​កសាងសំណុំ​រឿង​បញ្ជូន​ទៅ​កាន់​អធិការ​ដ្ឋាន​នគរបាល​ខណ្ឌ​មាន​ជ័យ ចាត់​ការ​តាម​នីតិ​វិធី ៕