សហព័ន្ធ​កីឡា​អុក​ចត្រង្គ​កម្ពុជា រៀប​ចំ​កម្ម​វិធី ការ​ប្រកួត​ជ្រើស​រើស កីឡាករ​ជម្រើស​ជាតិ

ភ្នំពេញ៖ ដោយ​មាន​កិច្ច​សហការ និង​ការ​ឧប​ត្ថម្ភ​ពី​សហភាព​សហព័ន្ធ​យុវជន​កម្មជា និង​ទ​ទួ​លបានការគាំទ្រពី គណៈ​កម្មាធិការ​ជាតិ​អូ​ឡាំ​ពិក​កម្ពុជា សហព័ន្ធ​កីឡា​អុក​ចត្រង្គ​កម្ពុជា កាល​ពី​ចុង​សប្តាហ៍​កន្លង​ទៅ បាន​រៀប​ចំ​កម្ម​វិធី ការ​ប្រកួត​ជ្រើស​រើស​ចំណាត់​ថ្នាក់ កីឡា​ករ​ជម្រើ​ស​ជាតិ ។

លោក គុជ គឹមឡុង ប្រធាន​សហពន្ធ័​កីឡា​អុក​ច​ត្រង្គ​កម្ពុជា បាន​មាន​ប្រសាសន៍​ថា កីឡា​ប្រ ភេទ​នេះ គឺ​ជាមរតក​របស់​ដូន​តា​ខ្មែរ​បន្សល់​ទុក​ឱ្យ​តាំង​ពី​បុរាណ​កាល​មក ដូច្នេះ​ហើយ​ទើប​ស​ហ​ភ័ព្ធ​របស់​លោក​តែង​តែ រៀបចំ​កម្ម​វិធី​ប្រកួត​ជ្រើស​រើស កីឡា​ករ​ឆ្នើម​ៗ ក្នុង​គោល​បំណង ចូល​រួម​ថែ​រក្សា​កេរ្តិ៍​ដំណែល​របស់​បុព្វ​បុរស​ខ្មែរ ក៏​ដូច​ជា​ការ​លើក​ទឹក​ចិត្ត​ឱ្យ​កូន​ខ្មែរ ងាក​មក​ចាប់​អារម្មណ៍​ប្រភេទ​កីឡា​មួយ​នេះ។

លោក​បាន​បន្ដ​ថា ការ​ប្រឡង​ជ្រើស​រើស​កីឡា​ករ​ជម្រើស​ជាតិ​នេះ គឺជា​ការ​ចំ​រាញ់​យក​កីឡា​ករ​ឆ្នើម​បំផុត ដែល​ត្រៀម​ចូល​រួម​ប្រកួត​ក្នុង​ព្រឹត្ត​ការណ៍​កីឡា​អន្តរ​ជាតិ អាស៊ាន​ហ្គេម ក្នុង​ឆ្នាំ​២០២៣​ខាង​មុខ ដែល​កម្ពុជា គឺជា​ម្ចាស់​ផ្ទះ ។

សូម​បញ្ជាក់​ថា ការប្រកួតនេះ មានកីឡាករ ចូល​រួម​​ពី​ក្លឹប​នានា​ចំនួន ១៨​នាក់ ដោយ​ប្រកួត​ជា​លក្ខណៈ​វិល​ជុំ ជ្រើស​យក​កីឡាករ​ឆ្នើម ពី​លេខ​១ ដល់​លេខ​១៨ ដែល​ត្រូវ​បញ្ជូន​ឈ្មោះ​ទៅ ក្រសួង​អប់រំ យុវជន និងកីឡា ដើម្បី​ដាក់​បញ្ចូល​ជា កីឡាករ​ជម្រើ​ជាតិ ។

ដើម្បី​ជា​ការ​លើក​ទឹក​ចិត្ត សហពន្ធ័​កីឡា​អុក​ច​ត្រង្គកម្ពុជា ក៏​មាន​រៀប​ចំ​ជា​រង្វាន់​ថវិកា​មួយ​ចំ​នួន ជូន​ដល់​កីឡាករ​ដែល​ជាប់​ចំណាត់​ថ្នាក់ពី​លេខ​១ ដល់​លេខ ៥ ក្នុង​ការ​ប្រកួត​នេះ​ផង​ដែរ​៕