ម្តាយ​ដើរ​រក​កូន​ស្រី​បាត់​ខ្លួន​៥​ថ្ងៃ រហូត​ដួល​សន្ល​ប់

ភ្នំពេញ ៖ ស្ត្រី​​ម្នាក់​​បាត់​​កូន​ស្រី​​៥​ថ្ងៃ​ ខំដើរ​ស្វែង​រក​​រហូត​ដួល​​ដាច់​​ផ្ងារ ​សន្លប់​​នៅ​លើ​​ផ្លូវ​ទាំង​កណ្ដាល​អធ្រាត្រ កាល​​ពី​​វេលា​​ម៉ោង​២ និង ១០ នាទី​​យប់​​ឈាន​ចូល​​ថ្ងៃ​ទី ៧ ខែ​មករា​​ឆ្នាំ ២០១៨ ចំណុច​​កៅ​​ដាយ ស្ថិត​​តាម​​បណ្ដោយ​ផ្លូវ​​លេខ លេខ ២០៥ ស្ថិត​នៅ​​សង្កាត់​​ទួល​ស្វាយ​ព្រៃ​២ ខណ្ឌ​ចំការមន ។ ក្មេង​ស្រី​​ម្នាក់​ដែល​​បាត់​អស់​​រយៈ​ពេល ៥ ថ្ងៃ​នេះ​​គឺ​មាន​​ឈ្មោះ កា​កា អាយុ ១៦ឆ្នាំ ។

បើ​តាម​ប្រភព​ពី​កន្លែង​កើត​ហេតុ បាន​ឲ្យ​ដឹង​ថា មុន​ពេល​​កើត​ហេតុ​​គាត់​​ឃើញ​​ស្ត្រី​​ខាង​លើ បាន​​ហៅ​​ម៉ូតូ​ឌុប​​គាត់​​ជិះ ខណៈ​​រូប​គាត់​​បាន​ឌុប​​ស្ដ្រី​​ខាង​លើ​​មក​ដល់​​ផ្លូវ ២០៥ នៅ​​ម្ដុំ​​កៅ​ដាយ ស្ត្រី​​នោះ​បាន​​ដួល​សន្លប់​​លើ​​ថ្នល់ ខណៈ​នោះ​​ក៏​មាន​​បង​ប្អូន​​ប្រជា​​ពលរ​ដ្ឋ​ជិត​​នោះ ​នាំ​គ្នា​ជួយ​ធ្វើ​ចលនា ​រឹត​​ទ្រូង​ និង​​ដាក់​​ប្រេង​កូឡា​ហើយ​​ស្ដ្រី​​ខាង​លើ​​ក៏​បាន​​ឲ្យ​​ដឹង​ខ្លួន​​និង​ធូរ​ស្បើយ​​បន្តិច ។ ក្រោយ​មក​​ក៏​មាន​​រថយន្ត​សា​មុយ​ ដឹក​យក​​ស្ដ្រី​​ខាង​លើ​​ទៅ​​មន្ទី​រពេទ្យ​តែ​ម្ដង​ទៅ ៕