ឪពុក​ចុង​រំលោភ​កូន​ដើម​ដោយ​ប្រេី​ម្រាម​ដៃ និងគំរាម​សម្លាប់​ចោល បេី​ហ៊ាន​ប្រាប់​ម្តាយ

ពោធិ៍សាត់ ៖ កាល​ពី​ថ្ងៃ​ព្រហស្បត៏ ៣រោច ខែ​បុស្ស ឆ្នាំ​រកា នព្វស័ក ពស​២៥៦១ ត្រូវ​នឹង​ថ្ងៃ​ទី​០៤ ខែ​មករា ឆ្នាំ​២០១៨ នៅភូមិចំការ​ជ្រៃ​ខាង​ត្បូង ឃុំ​អន្លង់​រាប ស្រុក​វាល​វែង ខេត្ត​ពោធិ៍​សាត់ មាន​ករណី​ឪពុក​ចុង​រំលោភ​កូន​ដើម​និង​​គំរាម​សម្លាប់​ចោល​កាល​ពី​ឆ្នាំ​២០១៧ កន្លង​ម​ក ។ ជន​សង្ស័យ​ឈ្មោះ រ៉េត រុន ហៅ ខ្មៅ ភេទប្រុស អាយុ៣៥ឆ្នាំ រស់នៅភូមិចំការជ្រៃខាងត្បូង ឃុំ​អន្លង់រាប ស្រុកវាលវែង ខេត្តពោធិ៍សាត់ ។​

បេី​តាម​ការ​រៀប​រាប់​របស់​ជន​រងគ្រោះ​ឈ្មោះ អ.​ស.ន ភេទ​ស្រី អាយុ​១៣ឆ្នាំ បាន​ប្រាប់​សមត្ថ​កិ​ច្ច​ឲ្យ​ដឹង​ថា មុន​ពេល​កើត​ហេតុ​ជន​សង្ស័យ​ផឹក​ស្រា​ស្រវឹង​ជោគ​ជាំ​ហើយ​ហៅ​នាង​អោយ​ទៅចំ​ណុច​រោង​ចាំ​ឈើ​មួយ​កន្លែង​របស់​ឈ្មោះ សេង​ ដែល​គ្មាន​ម្ចាស់​នៅ​ខណៈ​ទៅ​ដល់​ចំណុច​ដែល​ជន​សង្ស័យ​ជា​ឪពុក​ចុង​បាន​កំណត់​ជន​រង​គ្រោះ​​​ក៏​ត្រូវ​ឪពុក​ចុង​រំលោភ​ដោយ​យក​ម្រាម​ដៃ​ច្របាច់​ដោះ អង្អែល​ប្រដាប់​ភេទ ទោះ​ជា​ជន​រងគ្រោះ​អង្វរ​យ៉ាង​ណា​ក៏​ដោយ​ជន​សង្ស័យ​នៅ​តែ​ប្រព្រឹត្ត​ជា​ញឹក​ញាប់​ហើយ​គំរាម​មិន​ឲ្យ​ប្រាប់​ម្តាយ​របស់​ខ្លួន​ប្រសិន​បើ​ជនរងគ្រោះ​ហ៊ាន​និយាយ​ពាក្យ​អាស្រូវ​ដែល​ជន​សង្ស័យ​បានប្រ​ព្រឹត្ត ឲ្យ​អ្នក​ណា​ម្នាក់​បាន​ដឹង​គេ​នឹង​សម្លាប់​ជន​រងគ្រោះ​តែ​ម្តង ។ លុះ​ដល់​ថ្ងៃ​ទី០៣ ខែមករា ឆ្នាំ២០១៨ ជន​សង្ស័​យ រ៉េត រុន បាន​បបួល​ជន​រងគ្រោះ​ជា​កូន​ចុង​ទៅ​កន្លែង​ដដែល​ទៀត​ដោយ​ប្រាប់​ថា ឪ្យ​នាង​ទៅ​ធ្វើ​នេះ​ធ្វើ​នោះ​លុះ​ទៅ​ដល់​កន្លែង​ដែល​បាន​កំណត់​ជនសង្ស័យ​បាន​ប្រព្រឹត្ត​ទៅ​លើ​ជន​រងគ្រោះ​ដូច​សព្វ​ដង​នាង​ក៏​ស្រែក​បែក​ធ្លាយ​ដឹ​ង​ដល់​ម្តាយ​របស់​នាង​ក៏​មក​ប្តឹង​សមត្ថកិច្ច​នគរ​បាល​ប៉ុស្តិ៍​រដ្ឋបាល​អន្លង់​រាប​អំពី​ករណី​រឿង​នេះ ។

លោក​វរសេនីយ៍ទោ ធាង ឡេង អធិការនៃ​អធិ​ការ​ដ្ឋាន​នគរបាល​ស្រុក​វាលវែង បាន​ប្រាប់​ឲ្យ​ដឹង​ថា ការ​ចាប់​ខ្លួន​ជន​សង្ស័យ​ខាង​លើ​គឺ​សម​ត្ថកិច្ច​ធ្វើ​តាម​ពាក្យ​បណ្តឹង​របស់​ក្រុម​គ្រួសារ​ជន​រងគ្រោះ​និង​មាន​ការ​សម្រប​សម្រួល​ពី​ព្រះរាជ​អា​ជ្ញា​សាលា​ដំបូងខេត្ត​ទើប​សមត្ថកិច្ច​សម្រេច​ចាប់​ខ្លួនជនសង្ស័យនៅថ្ងៃទី០៤ ខែមករា ឆ្នាំ​២០១៨។ ក្រោយ​ពី​សមត្ថកិច្ច​ចាប់​ឃាត់​ជន​សង្ស័​យ​បាន​សារ​ភាព​ថា ខ្លួន​បាន​ប្រព្រឹត្ត​នូវ​រឿង​អាស្រូវ ដូច​ដែល​ជនរងគ្រោះ​បាន​ឆ្លើយ​ប្រាប់​សមត្ថកិច្ច​យ៉ាង​ដូច្នេះ។​សមត្ថកិច្ច​ក៏​បាន​ធ្វើតេស្តទឹក​នោ​ម​ឃើញ​មាន​សារ​ធាតុ​ញៀន​នៅ​ក្នុង​ខ្លួន​ជន​សង្ស័យ​ផង​ដែរ ។ បច្ចុប្បន្ន​សមត្ថកិច្ច​បាន​ឃា​ត់​ខ្លួន​ជន​សង្ស័យ ដើម្បី​កសាង​សំណុំ​រឿង​ចាត់​ការ​តាម​ច្បាប់ ៕