ស្លាប់​៤​នាក់ និង​របួស​៣​នាក់ គ្រោះ​ថ្នាក់​ចរាចរ​ណ៍​រថយន្ត​បុក​រថយន្ត ២​ករណី​ផ្សេងគ្នា

កំពង់ធំ៖ នា​ព្រឹក​ថ្ងៃ​ទី​៥ ខែ​មករា ឆ្នាំ២០១៨​នេះ គ្រោះ​ថ្នាក់​ចរាចរណ៍​ដ៏​រន្ធត់២​ករណី​ផ្សេង​គ្នា បាន​កើត​ឡើង​នៅ​លើ​ទឹក​ដី​ខេត្ត​កំពង់​ធំ បាន​បណ្តាល​ឲ្យ​បុគ្គលិក​ធនាគារ អេស៊ី​លី​ដា​ចំនួន​២​នាក់ និងវេជ្ជបណ្ឌិត​នៅ​មន្ទីរ​ពេទ្យ​កា​ល់​​ម៉ែត ចំនួន​២​នាក់ បាន​ស្លាប់​ភ្លាម​ៗ នៅ​កន្លែង​កើត​ហេតុ ខណៈ​៣នាក់​ផ្សេង​ទៀត រង​របួស​ធ្ងន់ ។

ករណី​ទី​១៖ វេលាម៉ោង៦និង ៣០នាទីព្រឹក​ព្រលឹម​នៅថ្ងៃ​ទី​៥ ខែមករា ឆ្នាំ២០១៨នេះ ស្ថិតនៅចំ​ណុច​ភូមិ​ត្បែង ឃុំ​ត្បែង ស្រុក​កំពង់​ស្វាយ ខេត្តកំពង់​ធំ គ្រោះ​ថ្នាក់​ចរាចរណ៍​មួយ បានបង្ក​ឲ្យ​មាន​ការ​ភ្ញាក់​ផ្អើល​ទាំង​ព្រឹក រវាង​រ​ថយន្ត​ហ៊ី​យ៉ាន​ដាយ ព្រលះ​កាម​រីឆ្លាម បណ្តល​ឲ្យ​បុគ្គលិ​ក ធនាគារ​អេស៊ី​លី​ដា ចំនួន​២​នាក់បាន​ស្លាប់​ភ្លាម​ៗ នៅ​កន្លែង​កើត​ហេតុ និង២​នាក់​ទៀត​របួស​ធ្ងន់ ។

ករណីទី​២៖ នា​ព្រឹក​ព្រលឹម​នៅ​ថ្ងៃ​ទី៥ ខែមករា ឆ្នាំ២០១៨​នេះ ស្ថិត​ភូមិ​សំណាក ឃុំ​កកោះ ស្រុក​សន្ទុក ខេត្ត​កំពង់ធំ។ គ្រោះ​ថ្នាក់​ចរាចរ​ដ៏​រន្ធត់​មួយ រវាង​រថយន្តម៉ាក​ហ៊ីយ៉ាន់​ដាយ​ប្រភេ​ទ​យី​ឌុប បាន​ព្រលះជាមួយ​រថយន្ត​មួយ​គ្រឿង​ទៀ​ត ម៉ាក​ហាយ​ឡែន​ឌ័រ​ពណ៌​ស បណ្តាល​គ្រូ​ពេទ្យ​ប្រុស​ស្រី​២​នាក់ ស្លាប់​បាត់​បង់​ជីវិត​ភ្លាមៗ នៅ​នឹង​កន្លែង​កើត​ហេតុ ។
បច្ចុប្បន្ន​សព​ជន​រងគ្រោះ​ទាំង​ពីរ​នាក់ ត្រូវ​យក​មក​តម្កល់​ទុក​នៅ​អធិការដ្ឋាន​នគរបាល​ចរាចរ​ណ៍​ផ្លូវ​គោកស្រុក​សន្ទុក រង់ចាំក្រុម​គ្រួសារ​យ​ក​ទៅ​ធ្វើ​បុណ្យ​តាម​ប្រពៃណី ៕