បុរស​ម្នាក់​បើក​រថយន្ត​RX៣០០ ក្នុង​ល្បឿន​លឿន រេ​ចង្កូត​ទៅ​បុក​រថយន្តធុនធំ ស្លាប់​ម្នាក់​ភ្លាម​ៗ

បាត់ដំបង៖ បុរស​ម្នាក់​បើក​រថយន្ត​RX៣០០ ក្នុង​ល្បឿន​លឿន រេ​ចង្កូត​ទៅ​បុក​រថយន្តធុនធំ ស្លាប់​ម្នាក់​ភ្លាម​ៗ ហេតុ​ការណ៍​នេះ​បាន​កើត​ឡើង​កាល​ពី​វេលា​ម៉ោង​២១​និង​១៥​នាទី​ថ្ងៃ​ទី​៣​ខែ​មករា ឆ្នាំ​២០១៨ ត្រង់​ចំណុច​ក្រុម​២​ភូមិ​​ស្វាយ​ធំ ឃុំ​អូរ​ដំបង​២ ស្រុក​សង្កែ ខេត្ត​បាត់​ដំបង។

តាម​របាយ​ការណ៍​របស់​សមត្ថកិច្ច​មូល​ដ្ឋាន​បាន​ឲ្យ​ដឹង​ថា មាន​ករណី​គ្រោះ​ថ្នាក់​ចរាចរ​មួយ​បាន​កើត​ឡើង រវាង​រថយន្ត​និង​រថយន្ត ធ្វើ​ដំ​ណើ​ច្រាស់​ទិស​គ្នា ពេល​មក​ដល់​កន្លែ​ង​កើត​ហេតុ​រថយន្ត​ម៉ាក លុច​ស៉ីស​RX៣០០ ពណ៌ ខ្មៅ ពាក់​ស្លាក​លេខ​ភ្នំពេញ​2k-7737 បើក​បរ​ដោយ​ឈ្មោះ ហួត វុទ្ធី ហៅ ឡូញ ភេទ​ប្រុស​អាយុ​៥៣​ឆ្នាំ រស់​នៅ​ភូមិ​ជំនីក ឃុំអន្លង់វិល ស្រុក​សង្កែ ខេត្ត​បាត់​ដំបង បាន​ស្លាប់​​ភ្លាម​​ៗ​នៅ​កន្លែង​កើត​ហេតុ ដោយ​រថយន្ត​នេះ​បាន​ធ្វើ​ដំណើ​ពី​ទិស​កើត​​មក​លិច​មក​ដល់​កន្លែង​កើត​ហេតុ​បាន​រ៉េ​ចង្កូត​ទៅ​បុក​រថយន្ត​ម៉ាក​ហ៉ី​យ៉ា​ន​ដាយ​ ពណ៌ ស​លាយ​ខៀវ ពាក់​ស្លាក​លេខ​ព្រះ​សីហនុ​3A-3889 អ្នក​បើកបរ​បាន​រត់​គេច​ខ្លួនបាត់ ។

ក្រោយ​កើត​ហេតុ​សមត្ថកិច្ច​បាន​ចុះ​ទៅ​ពិនិ​ត្យ​និង​ធ្វើ​ការ​វាស់វែង រួច​ជួយ​ដឹក​សព​ជន​រង​គ្រោះ​ប្រគល់​ឲ្យ​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើ​បុណ្យ​ប្រពៃ​ណី ចំណែក​រថយន្ត​ទាំង​២​គ្រឿង​ត្រូវ​បាន​សម​ត្ថ​កិច្ច​អូស​យក​ទៅ​រក្សា​ទុក​នៅ​ការិយាល័យ​នគរ​បាល​ចារាចរណ៍​ខេត្ត​រង​ចាំ​ភាគី​ទាំង​២ចូ​ល​ខ្លួន​មក​ដោះស្រាយ​តាម​ច្បាប់​នៅ​ពេល​ក្រោ​យ ។