សម្តេច​តេជោ ស្តី​បន្ទោស​លោក សាំ ពិសិដ្ធ ប្រធាន​មន្ទី​សាធារណការ​រាជធានី​ភ្នំពេ​ញ​ម្តង​ទៀ​ត

ភ្នំពេញ៖ រសៀលថ្ងៃទី០៣ ខែមករា ឆ្នាំ២០១៨ សម្តេច​តេជោ ហ៊ុន សែន ស្តី​បន្ទោស​លោក សាំ ពិសិដ្ធ ប្រធាន​មន្ទី​សាធារណការ​រាជធានី​ភ្នំពេ​ញ ​​ជុំ​ករណី​ប្រជាពលរដ្ឋ​ជិះ​ម៉ូតូ​បញ្ជ្រាស​ទិស​ផ្លូវ​នៅ​ម្តុំ​វិមាន​ឯករាជ ជាពិសេស​ម្តុំ​ភូ​មិ​គ្រឹះ​សម្តេច​តែ​ម្តង ដោយ​សម្តេច​លើក​ឡើង​ករណី​បង​ប្អូន​ជិះបញ្ច្រាស​នេះ​ក៏​ជា​កំហុស​មន្ទីរ​សាធា​រ​ណការ​មិន​រៀប​ចំដាក់​​ស្លាក​សញ្ញា​ចរាចរ​ឱ្យ​ត្រឹម​ត្រូវ​នោះ​ដែរ​ ។ នេះ​ជា​លើក​ទី​២​ហើយ ដែល​នាយករដ្ធ​មន្ត្រី​ស្តី​បន្ទោស​ប្រធាន​មន្ទីរ​សាធារណ​ការ​រាជ​ធានី​ភ្នំ​ពេញ ដោយ​កាល​ពីប៉ុន្មាន​ឆ្នាំ​មុន​សម្តេចតេជោ​ក៏​ធ្លាប់​ស្តី​បន្ទោស​លោក​សាំ ពិសិដ្ធ ប្រធាន​សា​ធា​រណការ​រាជធានី​ភ្នំពេញ​ដែរ អំពី​ករណី​ប្រព័​ន្ធ​លូ​និង​ផ្លូវ​រឿង​លិច​និង​ខូច​ខាត​នោះ​ដែរ ។

មហា​ជន​បាន​រិះគន់ថា ក្រោយ​ពី​មាន​ការ​ស្តី​បន្ទោស​ត្រង់​ៗជា​សាធារណៈ ​នៅ​ល្ងាច​ថ្ងៃ​ទី៣ ខែ​មករា​ឆ្នាំ​២០១៨​នេះ គេ​ឃើញ​លោក សុខ ពេញវុធ អភិបាលនៃគណៈ​អភិបាល​ខណ្ឌ​ដូន​ពេ​ញ និង លោក សាំ ពិសិដ្ឋ ប្រធាន​មន្ទីរ​សា​ធារ​ណការ និង​ដឹក​ជញ្ជូន​រាជធានី​ភ្នំពេញ រួម​​ជា​មួយ​មន្ត្រី​ក្រោម​ឱវាទ​បាន​ប្រញ៉េប​ប្រញ៉ាប់​ចុះ​ទៅ ត្រួត​ពិនិត្យទីតាំង​ដែល​បាន​គូស​គំនូ​ ស​ចរាចរ និង បន្ថែម​ផ្លាក​សញ្ញា​ចរាចរណ៍​នៅ​តាម​បណ្តោយ​ផ្លូវ​ព្រះ​សុរាម្រឹត និង​​ជុំ​វិញ​វិមាន​ឯក​រាជ្យ ដើម្បី​ឱ្យបងប្អូន​ប្រជា​ពល​រដ្ឋ​ដែល​ធ្វើ​ដំណើរ​យល់​ដឹង​បាន​ច្បាស់​អំពី​គំនូ ស ចរាចរ និង​ស្លាក​សញ្ញា​ប្រាប់​ទិស​ចរាចរ ជៀង​វាង​ការ​បំពាន​ណា​មួយ​ដែល​អាច​បង្ក​គ្រោះ​ថ្នាក់​ផ្សេងៗ ដល់​អ្នក​ដទៃ​ជា​ពិសេស គឺ អ្នក​ល្មើស​ច្បាប់​ដែល​​ជិះ​បញ្ជ្រាស​ផ្ទាល់​តែ​ម្តង ៕