អ្នក​ដែល​ជិះ​ម៉ូតូ​មិនពាក់​មួក​សុវត្ថិភាព ត្រៀម​ឲ្យហើយទៅ​

ភ្នំពេញ៖ ឯកឧត្តម ឧត្តមសេនីយ៍​ឯក ហឹុម យ៉ា​ន អគ្គ​​ស្នង​ការ​​រង​​នគរបាល​​ជាត​បាន​​បញ្ជាក់​ថា សមត្ថកិច្ច​​នឹង​​ពិនិត្យ​​តាម​​កាម៉ារា​​សុវត្ថិ​ភាព ដែ​ល​ដាក់​​នៅ​តាម​​ភ្លើង​​ស្តុប តាម​​រក​អ្នក​​ដែល​​ជិះ​ម៉ូតូ​​មិន​ពាក់​​មួក​​សុវត្ថិភាព ដើម្បី​​ធ្វើ​ការ​​ផាក​ពិន័យ និង​​បញ្ជូន​​សំណុំ​​រឿង​​ទៅ​​តុលាការ​ចំពោះ​​អ្នក​ដែល​​មិន​ព្រម​​បង់​ប្រាក់​​ពិន័យ ។

លោក​​លើក​ឡើង​​ដូច្នេះ ក្នុង​​កិច្ច​​ប្រជុំ​​បូក​​សរុប​ការងារ​​ចរាចរណ៍​​របស់​​អនុ​គណៈ​កម្មការទី​២ នៃ​​គណៈ​កម្មការ​ជា​តិ​​សុវត្ថិភាព​​ចរាចរណ៍​​ផ្លូវ​គោក ប្រចាំ​​ឆ្នាំ​២០១៧ នៅ​​អគ្គ​​ស្នង​ការ​ដ្ឋាន​នគរបាល​ជាតិ នា​ព្រឹក​​ថ្ងៃ​ទី៣ ខែ​មករា ឆ្នាំ​២០១៨។

ឯក​ឧត្តម​បន្ត​​ថា សមត្ថកិច្ច​​នឹង​​ឃាត់​​អ្នក​​ជិះ​​ម៉ូតូ​ដែល​​មិន​ពាក់​​មួក​​សុវត្ថិភាព នឹង​​តម្រូវ​​ឲ្យ​​ម្ចាស់​ម៉ូតូ​​រក​មួក​​សុវត្ថិភាព​​ពាក់​​នៅ​​ចំពោះ​​មុខ​សមត្ថ​កិច្ច​​ទើប​​អនុញ្ញាត​​ឲ្យ​​បន្ត​​ដំណើរ​​បានឡើយ ៕