កម្មករ​សំណង់​បុរី KP HOME ម្នាក់​ចុះ​ឆក់​ត្រី​តែ​អកុសល​ឆក់​ខ្លួន​ឯង​ស្លាប់

រាជធានី​ភ្នំពេញ៖ បុរស​ម្នាក់​ចប់​ពី​ម៉ោង​ធ្វើ​ការ​បាន​រាយ​ខ្សែ​ភ្លើង​ឆក់​ត្រី​តែ​ជា​អកុសល​ឆក់​ខ្លួន​ឯង​បណ្ដាល​អោយ​ស្លាប់​មួយ​រំពេច​បង្ក​ការ​ភ្ញាក់​ផ្អើល​កាល​ពី​វេលា​ម៉ោង​៥ និង ២០នាទី​ព្រល​ប់​ថ្ងៃ​ទី​០២ ខែ​មករា ឆ្នាំ​២០១៨ នៅ​ក្នុង​បុរី​KP H​O​ME ស្ថិត​នៅ​ក្នុង​ភូមិ​ត្រពាំង​អណ្ដូង សង្កាត់​ត្រពាំង​ក្រសាំង ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធា​នី​ភ្នំពេញ ។

សមត្ថកិច្ច​បាន​ប្រាប់​អោយ​ដឹង​ថា សព​​បុរស​រង​គ្រោះ​មាន​ឈ្មោះ អ៊ីម ដា ភេទ​ប្រុស អាយុ​៣២ ឆ្នាំ​ស្នាក់​នៅ​ក្នុង​ផ្ទះ​កើត​ហេតុ មាន​ទី​លំ​នៅ​ភូមិ​ទួល​ពពេល ឃុំ​ក្រឡា ស្រុក​កំពុង​សៀម ខេត្ដ​កំពុង​ចាម ។

យោង​តាម​ប្រភព​ព័ត៌មាន​ពី​កន្លែង​កើត​ហេតុ​បាន​ប្រាប់​អោយ​ដឹង​ថា មុន​ពេល​កើត​ហេតុ​បុរស​រង​គ្រោះ​បាន​សម្រាក​ពី​ការងារ​ក៏​នាំ​គ្នា​រា​យ​ខ្សែ​ភ្លើង​ឆក់​ត្រី​នៅ​ជិត​កន្លែង​ធ្វើ​ការ ស្រា​ប់​តែ​ពេលកំពុងឆក់នោះមិនដឹងថា ខ្សែ​ភ្លើង​ដែ​ល​រាយ​មក​ឆក់​ត្រី​នោះ​មាន​កន្លែង​ដាច់ ទើប​បណ្ដា​ល​អោយ​ឆ្លង​ចរន្ដ​អគ្គី​សនី​ឆក់​ស្លាប់​ភ្លាម​ៗ​តែ​ម្ដ​ង ។

ក្រោយ​ពេល​កើត​ហេតុ​សមត្ថកិច្ច​ចុះ​ទៅ​កន្លែង​កើត​ហេតុ​រួច​ទាក់​ទង​ទៅ​សមត្ថកិច្ច​ជំនាញ​ខា​ង​កោសល្យ​វិច្ឆ័យ​លើ​សាក​សព​បុរស​រង​គ្រោះ​រួច​ប្រគល់​សាក​សព​ទៅ​អោយ​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើ​បុណ្យ​តាម​ប្រពៃណី ៕