ប្រើល្បិចនាំកូនចុងទៅដាក់សាច់ជ្រូកអោយម៉ូយ បែ​ជា​នាំ​យក​ទៅ​ចាប់​រំលោភ​

កណ្តាល៖ កាល​ពី​ថ្ងៃ​អង្គារ​១​រោច ខែ​បុស្ស​ឆ្នាំ​រកា នព្វស័ក ព.ស​២៥៦១​ត្រូវ​និង​ថ្ងៃ​ទី ០២​ខែ​មករា ឆ្នាំ២០១៨ សមត្ថកិច្ច​ធ្វើ​ការ​ឃាត់​ខ្លួន​បុ​រស​ម្នាក់​ត្រូវជាឪចុង ក្រោយ​ពី​ធ្វើ​សកម្មភាព​រំលោភ​សេព​សន្ថវៈ​ក្មេង​ស្រី​ម្នាក់​ត្រូវ​ជា​កូន​ចុង​បាន​សម្រេច​កាល​ពី​ថ្ងៃទី ៣១ខែធ្នូ ឆ្នាំ២០១៧ ម៉ោង​០៥និង ៣០នាទី ទាបភ្លឺ ចំណុច​ភូមិ​វិ​ហា​រ​សួគ៌​ជើង ឃុំ​វិហារ​សួគ៌ ស្រុក​ខ្សាច់​កណ្តាល ខេត្ត​កណ្តាល ។

ក្មេងស្រីរងគ្រោះមាន​ឈ្មោះ វ.ណ ភេទ ស្រី អាយុ​១៣ ឆ្នាំ ជន​ជាតិ​ខ្មែរ មុខ​របរ លក់ដូរ មាន​ទី​លំ​នៅ​ភូមិ​តាកែវ​២ ឃុំ​វិហារ​សួគ៌ ស្រុក​ខ្សាច់​កណ្តាល ខេត្តកណ្តាល ។ ដោយឡែក​ជន​សង្ស័យមាន​ឈ្មោះ វ៉េង ពីវ ហៅ ទ្រី ភេទ ប្រុស អាយុ ៤៤ ឆ្នាំជនជាតិ ខ្មែរ មុខរបរ លក់​ដូរ មាន​ទី​លំ​នៅ​ភូមិ​តាកែវ​២ ឃុំ​វិហារ​សួគ៌ ស្រុក​ខ្សាច់​កណ្តាល ខេត្ត​កណ្តាល (ឃាត់ខ្លួន) ។

សមត្ថកិច្ចបានប្រាប់អោយដឹងថា នៅ​អំឡុង​ខែ​មិថុនា ឆ្នាំ ២០១៧ ម្តាយ​កុមារី​រង​គ្រោះ​នៅ​ភូមិ​តាកែវ​២ ឃុំវិហារសួគ៌ បាន​លែង​លះ​ជា​មួយ​ប្តី​ដើម​ឈ្មោះ ជា វន បន្ទាប់​មក​ឈ្មោះ ពេញ ខុន បាន​ស្រលាញ់​និង​សែន​ព្រេន​ជា​មួយ​ឈ្មោះ វ៉េង ពីវ ភេទ ប្រុស មាន​ស្រុក​កំ​ណើ​​ត​ភូមិ​ស្លា ឃុំ​ស្វាយ​រមៀត ស្រុក​ខ្សាច់​កណ្តា​ល ខេត្ត​កណ្តាល ជា​ប្តី​ប្រពន្ធ ហើយ​បាន​ស្នាក់​នៅ​ផ្ទះ​ជួល​នៅ​ក្នុង​ក្រុម​ហ៊ុន​7NG ជា​មួយ​កូន​ស្រី​(រង​គ្រោះ) និង​ប្ដី​ចុង​ឈ្មោះ​វ៉េង ពីង ដើម្បី​ប្រកប មុខរបរ រកស៊ី នៅ​ពេល​កន្លង​មក​ឈ្មោះ វ៉េង ពីវ តែង​តែ​បៀត​បៀនទៅ​លើ​ឈ្មោះ វ.ណ ជា​កូន​ចុង​ដូច​ជា ឱប​ថើប ច្របា​ច់​ សុដន តែ​ជន​រងគ្រោះ​មិន​​ដែល​និយាយ​រឿង​ហេតុ​ប្រាប់​ម្តាយ​ទេ ព្រោះ​ខ្លាច​ម្តាយ​ពិបាក​ចិត្ត រហូត​ដល់​ថ្ងៃ​ទី ៣០.១២.២០១៧ វេលា​ម៉ោង ២០ ជន​រងគ្រោះ និង​មិត្ត​ភ័ក្ភ បាន​ចេញ​ពីផ្ទះ​ជួល​ទៅ​មើល​ល្ខោន​បាសាក់​នៅ​ជិត​ផ្ទះ​នៅ​ក្នុង​ក្រុម​ហ៊ុន​7NG។ រហូត​ដល់​ម៉ោង​២​រំលង​អាធ្រា​ត ឈាន​ចូល​ថ្ងៃ​ទី ៣១.១២.២០១៧ ជន​រង​គ្រោះ​ត្រឡប់​ពី​មើល​ល្ខោន​វិញ​ឡើង​ទៅ​ដេក​លើ​ឡៅ​តឿ​ក្នុង​ផ្ទះ​ខ្លួន ចំណែក​ឈ្មោះ វ៉េង ពីវ បាន​ដេក​ជា​មួយ​ប្រពន្ធ​នៅ​លើ​គ្រែ​ក្នុង​ផ្ទះ​ជួល​នោះ​ដែរ ។ ដល់​វេលា​ម៉ោង ៥និង​០០នាទី ទាប​ភ្លឺ ឈ្មោះ វ៉េង ពីវ បាន​ក្រោក​ពី​ដេក​លប​ឡើង​ទៅ​លើ​ឡៅ​តឿ​កន្លែង​ក្មេង​ស្រី​រងគ្រោះ ដេក​តែ​ម្នាក់​ឯង ពេល​នោះ​ឈ្មោះ វ៉េង ពីវ បាន​ថើប​ជន​រង​គ្រោះ ដែល​កំពុង​តែ​ដេក​លង់​លក់ ភ្លាម​នោះ​ជន​រងគ្រោះ បាន​ភ្ញាក់​ដឹង​ខ្លួន​ហើយ​និយា​យ​ថា ធ្វើ​អី​អញ្ចឹង ឈ្មោះ វ៉េង ពីវ និយា​យ​ថា ក្រោក​ឡើង​ទៅ​ជួយ​ដាក់​សាច់​ឲ្យ​ម៉ូយ ចំណែក​ម្តាយ​ឈ្មោះ ពេញ ខុន បាន​ក្រោក​ទៅ​លក់​សា​ច់​ជ្រូក​នៅ​ឯ​ផ្សារ​វិហារ​សួគ៌​បាត់​ហើយ បន្ទា​ប់​ឈ្មោះ វ៉េង ពីវ បានឌុបជនរងគ្រោះ ចេញ​ពី​ផ្ទះ​ជួល​ថា​ទៅ​ដាក់​សាច់ជ្រូក​ឲ្យ​ម៉ូយ​តែ​បែ​ជា​ឌុប​ជនរងគ្រោះ​ទៅ​ក្រោយ​រោង​ចក្រ​​ទី​៨​កន្លែង​ស្ងា​ត់ បាន​ឈប់​ម៉ូតូ​ហើយ​ធ្វើ​កល្បិច​និយាយ​ថា គេ​ឲ្យ​មក​យក​ជ្រូក​ងាប់​នៅ​នឹង ។ ជន​រង​គ្រោះ បាន​និយាយ​ថា ជ្រូក​ងាប់​អី​នៅ​កន្លែង​ស្ងាត់​នឹង​​ ពេល​នោះ​ជន​រងគ្រោះ​បាន ចុះ​ពី​លើ​ម៉ូតូ​រត់​បំរ៉ុ​ង​មក​ផ្ទះ​វិញ តែ​ត្រូវ​ឈ្មោះ វ៉េង ពីវ ជិះម៉ូតូដេញ​តាម​ហើយ​ចុះ​ពី​លើ​ម៉ូតូ​ស្ទុះ​ទៅ​ចាប់​ជន​រង​គ្រោះ​​ជាប់​ហើយ​ខ្ទប់​មាត់​អូស​ចូលវាល​ស្មៅ ចាប់​ប្រ​ស្រាត​ខោ​ជន​រងគ្រោះ ហើយ​ធ្វើ​សក​ម្មភាព​រំលោភ​សេពសន្ថវៈ​បាន​សម្រេច។ លុះ​ថ្ងៃ​ទី ០១.០១. ២០១៨ វេលា​ម៉ោង ១៦:០០នាទី ជន​រងគ្រោះ បាន​ប្រាប់ បង​ជី​ដូន​មួយ​ បន្ទាប់​មក​បាន​នាំដាក់ពាក្យបណ្តឹង​នៅ​ប៉ុស្តិ៍នគរបាល​រដ្ឋ​បាល​វិហារ​សួគ៌។

ក្រោយ​ពី​ទទួល​ពាក្យ​បណ្តឹង​កម្លាំងប៉ុស្តិ៍​បាន​ឃាត់​ខ្លួន វ៉េង ពីវ បញ្ជូន​មក​អធិការ​ដ្ឋាន​នគរ​បាល​ស្រុក​បន្ត​អនុវត្ត​តាម​នីតិវិធី ៕