ម្តាយ​ចិត្ត​អប្រិយ​ប្រល័យ​កូន​អាយុ​០២​ខែ​ច្របាច់ក​ឲ្យ​ស្លាប់

ខេត្ត​សៀម​រាប៖ ស្រ្តី​ជា​ម្តាយ​ចិត្ត​អប្រិយ​ប្រល័​យ​​កូន​ខ្លួន​អាយុ​០២​ខែ​​ច្របាច់​ក​​ឲ្យ​ស្លាប់ នៅ​ព្រឹក​ថ្ងៃ​ទី​០២​ខែ​មករា​ឆ្នាំ​២០១៨ ករណី​ឃាត​កម្ម​ស្រ្តី​ជា​ម្តាយ​ច្របាច់​ក​កូន​ឲ្យ​ស្លាប់​ដ៏​សាហា​វ​ព្រៃ​ផ្សៃ​នេះ​កេីត​ឡេីង នៅ​ចំណុច​ភូមិ​ច្បារ​លេី​ចាន់​ស ស្រុក​សូត្រ​និគមន៍ ខេត្ត​សៀមរាប ជន​សង្ស័យ​ឈ្មោះ​ស៊ុម សុីនន អាយុ​៣៨​ឆ្នាំ ទីលំ​នៅ​ភូមិ​ឃុំ​កេីត​ហេតុ​ខាង​លេី​ត្រូវ​ជា​ម្តាយ​បង្កេីត​ជន​រងគ្រោះ​ទេីប​តែ​អាយុ​០២​ខែ​ប៉ុណ្ណោះ ត្រូវ​បាន​ម្តាយ​ចិត្ត​អប្រិយ​ប្រល័យ​កូន​ខ្លួន​ឯង​ឲ្យ​ក្ស័យសង្ខា ។ កូន​​តូច​យំ​រក​មាតា ម្តាយ​ចិត្ត​ឫ​ស្យា​ប្រហា​កូន​ចោល ជន​រងគ្រោះ​ឈ្មោះ កេីន ស្រីនីន អាយុ​០២​ខែ​ ភេទស្រី ជា​កូន​ម៉ែ​ចិត្ត​តេរ​ច្ឆាន។

បញ្ជាក់​ជន​សង្ស័យ​ជា​ម្តាយ​ជនរងគ្រោះ​គឺ​ជា​ស្រ្តី​ស្រវឹង​ឃួប ចំណែក​ប្តី​បាន​រត់​ចោល​យូរ​ហេីយ​ជន​សង្ស័យ​ខាង​លេី​ត្រូវ​បាន​សមត្ថកិច្ច ឃាត់​ខ្លួន​កសាង​សំណុំ​រឿង​បញ្ជូន​ទៅ​ស្នង​ការ​ចាត់​ការ​បន្តនីតិវិធី ៕