បុគ្គលិក​ក្រុម​ហ៊ុន​ខ្សែ​កាប​ម៉េត​ហ្វូនម្នាក់ ឡើ​ង​​​អូស​ខ្សែ​កាប​ឆក់​ស្លាប់ លើ​បង្គោល​ភ្លើង

បុគ្គលិក​ក្រុម​ហ៊ុន​ខ្សែ​កាប​ ម៉េត​ហ្វូន ដើរ​រាយ​ខ្សែ​តាម​បង្គោល​ភ្លើង​ដោយ​ឡើង​​អូស​ខ្សែ​ពី​បង្គោល​មួយ​ទៅ​មួយ​ដោយ​ខ្វះ​ការ​ប្រុង​ប្រយ័ត្ន​ត្រូវ​ខ្សែ​ភ្លើង​ឆក់​ស្លាប់​ជាប់​នៅ​លើ​បង្គោល​ភ្លើង​កាល​ពី​ម៉ោង​​៣​ល្ងាច ថ្ងៃ​ទី១ ខែមករា ឆ្នាំ​២០១៨នៅ ត្រង់​ចំណុច​ភូ​មិរោទ៌ ឃុំញរ ស្រុកកំពង់រោទ៌ ។ សមត្ថកិច្ច​បាន​​ឲ្យ​ដឹង​ថា បុរសត្រូ​វខ្សែ​ភ្លើង​ឆក់​នោះ​មាន​ឈ្មោះ ឈនឆាយ អាយុ​២៥​ឆ្នាំ​ មុខ​ជាកម្មករខែ្សកាប រស់​នៅ​ភូមិ​សំបួរ ស្រុក​មេសាង​ ខេត្តព្រៃវែង ។

យោង​តាម​ប្រភព​ពី​ប្រជាពលរដ្ឋ​ដែល​ឃើញ​ហេតុ​ការណ៍​បានឲ្យ​ដឹង​ថា មាន​បុរស​បុគ្គលិក​ក្រុម​ហ៊ុន​ខែ្ស​កាប ម៉េតហ្វូន មួយ​ក្រុម​បាន​ដើរ​ត​បណ្តាញ​ខែ្ស​កាប ដើរាយខ្សែ​តាម​បង្គោល​ភ្លើង​អគ្គីសនី​នៅ​ភូមិ​ឃុំ​កើត​ហេតុ​ខាង​លើ​ត្រូវ​ខ្សែ​ភ្លើង​ឆក់​ស្លាប់​ជាប់​នៅ​លើ​បង្គោល​ធ្វើ​ឲ្យ​មាន​ការ​ភ្ញាក់​ផ្អើល​ដល់​អ្នក​ភូមិ និងអ្នក​ធ្វើ​ដំ ណើរ​តាម​ដង​ផ្លូវ​ចោម​រោម​មើល ។ ប្រភព​បាន​បន្ត​ថា ក្រុម​ការងារ​ត​បណ្តាញ​ខែ្ស​កាប​នេះ​ខ្វះ​បច្ចេកទេស​ហើយ​ប្រើ​មនុស្ស​ឲ្យ​ឡើង​រាយ​ខ្សែ​កាប​តាម​បង្គោល​ភ្លើង​ដោយ​មិន​បាន បិទ​ចរន្ត​អគ្គីសនី ។ ប្រជាពលរដ្ឋ​បាន​រិះ​គន់​តៗ​គ្នា​ទៅ​លើ​ក្រុម​ហ៊ុន​ថា មិន​គួរ​ប្រើ​មនុ​ស្ស​​ឲ្យ​ឡើង​រាយ​ខ្សែ​កាប តាម​បង្គោល​ភ្លើង​ចឹង​ទេ ម៉្យាង​វិញ​ទៀត​ខាង​ក្រុម​ហ៊ុន​មិន​បាន​ដាំ​បង្គោល​ដោយ​ខ្លួន​​ឯង​ទេ​គឺ​យក​ខ្សែ​កាប​ទៅ​ផ្ញើរ​ជា​មួយ​និង​ខាង​បង្គោល​អគ្គីសនី ។

បង្គោល​អគ្គីសនី​ដែល​បាន​ឆក់​មនុស្ស​នេះ​កា​ល​ប៉ុន្មាន​ថ្ងៃ​មុន​មាន​បែក​ផ្កាភ្លើង​បង្ក​ឲ្យ​អ្នក​នៅ​ជិត​នោះ​នាំ​គ្នាភ័យ​ខ្លាច​ហើយ​បាន​រាយ​ការណ៍​ទៅ ខាង​អគ្គីសនីតែក្រោយ​មក​មាន​ក្រុមហ៊ុន​ខ្សែ​កាប​មក​រាយ​ដល់​ត្រង់​ចំណុច​ដែល​បាន​រៀ​ប​រាប់​ខាង​លើ​ឆក់​ស្លាប់​តែ​ម្ដង ។ ក្រោយ​មក​ប្រ​ជា​ពលរដ្ឋ​បាន​រាយការណ៍​ទៅ​អជ្ញាធរ​អគ្គី​ស​នី​ស្រុក​កំពង់រោទិ៍ មក​បិត​ភ្លើង​និង​ជួយ​ដាក់​មនុ​ស្ស​​ចុះ​ពី​បង្គោល​ភ្លើង​ដែល​ឆក់​នោះ។ ក្រោយ​ពេល​បាន​ពិនិត្យកោសល្យ​​វិច្ច័យ​រួច​ដឹង​ថា​ពិត​ជា​ខ្សែ​ភ្លើង​ឆក់​ស្លាប់​ពិត​ប្រាកដ​មែន សម​ត្ថកិច្ចបានប្រគល់សាកសព ទៅ​បង​ប្អូន​សាច់​ញាត្តិ​យក​ទៅ ធ្វើ​បុណ្យ​តាម​ប្រពៃណី ៕